លេចឮ​ថា ​តូតា​ និង ​រតនៈ​ ពិសិដ្ឋ​ សាងឈុត​ស្នេហា ​បន្លំភ្នែក​មហាជន​

6/26/2014 0 Comments A+ a-


totaភ្នំពេញៈ កន្លងមកធ្លាប់មាន ព័ត៌មានល្ហិចល្ហៀងថា តារាសម្តែងមួយគូ គឺ កញ្ញា តូតា និង លោក រតនៈ ពិសិដ្ឋ ធ្លាប់លួចបង្កាត់ ភ្លើងស្នេហ៍ឆាបឆេះ នៅក្រោយឆាក ជាមួយគ្នា រហូតដល់ លេចឮសាយភាយ ពេញពិភពសិល្បៈ ហើយមិនតែប៉ុណ្ណោះ ពួកគេទាំងពីរនាក់ ក៏មានគម្រោង ត្រៀមចូលរោងការ ជាមួយ គ្នាតាមប្រពៃណីខ្មែរ ទៀតផង បន្ទាប់ពីមានការជួយ ជម្រុញបន្ថែម ពីពិធីការិនីលេចធ្លោប្រចាំ CTN អ្នកនាង យុគ ចិន្តា និងមិត្តភក្តិអ្នកសិល្បៈ ជាច្រើនទៀត ។
បើទោះជាមានព័ត៌មានថា តារាសម្តែងប្រុសស្រី មួយគូនេះ មានលួចមានទំនាក់ទំនងជិតស្និទ្ធ លើសពីចំណង មិត្តភាពធម្មតា និងមានភាព ស្និទ្ធស្នាល បណ្តើរគ្នាត្រសងស្ទើរគ្រប់ កម្មវិធី សង្គម ក៏ដោយ ប៉ុន្តែសម្រាប់ ពួកគេទាំងពីរនាក់ នៅតែមិនទាន់មាន គម្រោងត្រៀមដឹកដៃគ្នា ចូលរោងការទៅតាមសម្តី របស់មេអណ្តើក (យុគ ចិន្តា និងមិត្តភក្តិ ) និងតែងតែព្យាយាម លាក់បាំង អាថ៌កំបាំងស្នេហ៍នៅឡើយ ដោយមើលទៅ គូស្នេហ៍មួយគូនេះ ហាក់មានការរារែក ចិត្តខ្លាចការរៀបការ ធ្វើឲ្យពួកគេបាត់ ទីផ្សារការងារ ។
បើតាមប្រភពពីអ្នកសិល្បៈដូចគ្នា ដែលមានទំនាក់ទំនងជិតដិត ជាមួយ កញ្ញា តូតា និង លោក រតនៈ ពិសិដ្ឋ បានលួចខ្សឹបប្រាប់គេហទំព័រ Looking TODAY ដោយសុំមិនបញ្ចេញ ឈ្មោះថា តាមពិតទៅចំណងស្នេហារវាង អាតូតា និងពិសិដ្ឋ មិនមែនជាការពិត ទាំងស្រុងទេ ព្រោះថាពួកគេ ទាំងពីរនាក់ មិនទាន់មានទំនាក់ទំនង ស៊ីជម្រៅ ដល់ថ្នាក់រៀបការទេ ពោលគឺ ពួកគេគ្រាន់តែរៀបអានគ្នា បែបធម្មតាគ្រាន់តែជិតដិត និងគ្នាច្រើន ហួសពីមិត្តភក្តិដទៃ ម្យ៉ាង ពួកគេទាំងពីរនាក់ ឧស្សាហ៍ចាប់ដៃគូគ្នា សម្តែងច្រៀង និងដើរម៉ូដហើយការចាប់ដៃគូគ្នានោះ ធ្វើឲ្យពួកគេទទួលបាន ការពេញចិត្ត និងគាំទ្រខ្លាំងក៏ធ្វើឲ្យ ទស្សនិកជន និងមិត្តភក្តិមួយចំនួន ផ្គូរផ្គង់ ឲ្យពួកគេស្រលាញ់គ្នា តែម្តង ទៅសោះ បែកលុយ ។
ប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា សម្រាប់ស្នេហាបើសិន ជាវាកើតហើយគឺ យើងមិន អាចហាមឃាត់ វាមិនបានឡើយ មានតែបណ្តោយចិត្ត ទទួលយកស្នេហានោះ មកឃុំគ្រង មើលថែឲ្យ វារីកដុះដាលក្នុងថ្នាលស្នេហា យ៉ាងស្រស់បំព្រងទៅហើយ តារាសម្តែងមួយគូនេះ ក៏ដូចគ្នាពេល នេះពួកគេ ចាប់ផ្តើមមានអារម្មណ៍ល្អៗជាមួយគ្នា ដូច្នេះពួកគេក៏ចាប់ផ្តើម មើល ចិត្តគ្នា ទៅវិញទៅមក បើសិនជាអាចទទួល ស្នេហាមួយនេះពីគ្នា បានគេក៏គិតគូរឿងអនាគត តែបើមិនបានគឺ រៀបអានគ្នា ជាមិត្តរួមការងារហេតុដូច្នេះ ហើយបានជាពួកគេ ទាំងពីរនាក់ មិនបញ្ចេញ ប្រតិកម្មតមតព័ត៌មាន ដែលផ្សាយកន្លងមកថា ពួកគេមានស្នេហាជាមួយគ្នា ។ និយាយជារួមស្នេហារបស់ពួកគេទាំងពីរនាក់ ប្រៀបដូចជាឈុតសម្តែងក្នុងរឿងអីច៊ឹងគឺពួកគេ សាងឡើង ដើម្បីតម្រូវចិត្តនិង ការពេញនិយម របស់មហាជន បើសិនជាទស្សនិកជន គាំទ្រឲ្យ ពួកគេស្រលាញ់គ្នា ប៉ុន្តែពួកគេបែរជាបង្ហាញ សញ្ញាណអវត្តមាន បញ្ជ្រាសពីការត្រូវការរបស់ ទស្សនិកជននោះ គឺមានន័យថាប្រជាប្រិយភាព ក៏បាក់ស្រុតទៅតាមហ្នឹងដែរ ។
ទោះជាមានការលើកឡើង ពីប្រភពមិត្តភក្តិរបស់ តារាសម្តែងទាំងពីរដួងនេះ ក៏ដោយ ប៉ុន្តែ Looking TODAY នៅមិនទាន់អាចសន្និដ្ឋានថា ជាការពិតឫយ៉ាងណាទេ ដោយយើងបាន ទាក់ទង ទៅម្ចាស់សាម៉ីខ្លួន ដើម្បីសាកសួរពីការលើកឡើង ខាងលើនេះដែរ តែមិនអាច ទាក់ ទងបាន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤នេះ ។ ផ្ទុយទៅវិញប្រសិនបើតារាមាន ឈ្មោះ បោះសំឡេងគួរសមមួយគូនេះ ស្រលាញ់គ្នាមែន ទស្សនិកជន និងអ្នកគាំទ្រភាគច្រើន ក៏ចូល រួមសាទរចំពោះស្នេហា សមប្រកបរបស់ពួកគេ ទាំងពីរនាក់ផងដែរ ៕
__________________
ផ្តល់សិទ្ទិដោយ៖looking today.com