ជនសង្ស័យ​ពីរ​នាក់​បាញ់ ​ប្លន់​យក​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់​ បាន​ដោយ​សុវត្ថិភាព

6/26/2014 0 Comments A+ a-


20140616222607_20140626-20513064ភ្នំពេញ ​ ៖​ នារី​ម្នាក់​ត្រូវ​រង​របួស​ដៃ​ខាង​ឆ្វេង​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​រូប​នាង​ កំពុង​ តែ​ដើរ​លើ​ដងផ្លូវ​លេខ​១៥៥​ ហើយ​ត្រូវ​ ជនសង្ស័យ​ពីរ​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​ជិះ​ម៉ូតូ​មក​ពីក្រោយ​ ហើយ​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​រូប​នាង​ប្លន់​យក​ ទូរស័ព្ទ​ដៃ​Iphone5​ចំនួន​១​គ្រឿង​ នៅ​ ចំណុច​ផ្លូវ​លេខ​១៥៥​ កែង​ផ្លូវ​លេខ​៤៦០​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ ។​ ហេតុការណ៍​បាញ់​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​
​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ កើតហេតុ​គេ​បានឃើញ​នារី​រង​គ្រោះ​ខាងលើ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ដើរ​បណ្ដើរ ​ និយាយ​ទូរស័ព្ទ​បណ្ដើរ​តាម​បណ្ដោយ​ផ្លូវ​ លេខ​១៥៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ជិះ​មក​ពីក្រោយ​ ហើយ​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​នារី​រង​ គ្រោះ​ចំនួន​មួយ​គ្រាប់​ចំ​ដៃ​ខាងឆ្វេង​ធ្លាយ​ទៅ​ជើង​ខាងឆ្វេង​បញ្ឆិត​ បណ្ដាល​ឱ្យ​រង​របួស​  យ៉ាងធ្ងន់ធ្ងរ​ហើយ​ប្លន់​យក​ទូរស័ព្ទ​ iphone5​ចំនួន​១​គ្រឿង​រួច​ហើយ​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ដោយ​ សុវត្ថិ​ ភាព​ ។​ ចំណែក​នារី​រង​គ្រោះ​បាន​រត់​ឆ្លេឆ្លា​ ស្រែក​ឆោឡោ​ឱ្យ​គេអែង​ជួយ​ទាំង​ដៃ​និង​ ភ្លៅ​ខាងឆ្វេង​របស់​ខ្លួន​ពោរពេញ​ទៅ​ដោយ​ឈាម​ហូរ​ស្រក់​ចុះ​មក​ ។​ ចំពោះ​អត្ដ​ សញ្ញាណ​នារី​រង​គ្រោះ​មិន​ទាន់​បញ្ជាក់​ បាន​នៅឡើយ​ទេ​ ព្រោះ​ក្រោយ​កើតហេតុ​ ភ្លាមៗ​នារី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​តែ​ម្ដង​ ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុងភូមិ​សាស្ដ្រ​ សង្កាត់​ទួល​ទំពូង​ទី​១​ខាងលើ​ គឺ​មួយ​រយៈ​ កន្លង​មកនេះ​តែងតែមាន​ករណី​លួច​ ឆក់​ ក៏​ដូច​ជា​បាញ់​ប្លន់​យក​ទ្រព្យសម្បត្ដិ​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​ ណាស់​មិន​ ដែល​ឃើញ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បង្ក្រាប​បាន​នោះ​ទេ​ ដូច​ជា​ករណី​ខាងលើ​នេះ​គឺ​ នារី​រង​គ្រោះ​ត្រូវ​ក្រុម​ជនសង្ស័យ​បាញ់​ មួយ​គ្រាប់​ប្លន់​យក​ទូរស័ព្ទ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ទៅ​ហើយ​នៅ​មិន​ទាន់​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ដែល​ល្បាត​ក្នុង​ មូលដ្ឋាន​ចុះ​មក​អន្ដរាគមន៍​ទៀត​ ។​
​ដូច្នេះ​ហើយ​សូម​សមត្ថកិច្ច​ក៏​ដូច​ជាម​ន្ដ្រី ​ពាក់ព័ន្ធ​ទាំងអស់​មេត្ដា​ពង្រឹង​និង​ យកចិត្ដទុកដាក់​ក្នុង​ការ​យាមកាម​ឱ្យ​ បាន​ខ្ពស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ បញ្ចៀស​នូវ​ករណី​ លួច​ ឆក់​ ប្លន់​ និង​ករណី​ ផ្សេងៗ​ទៀត​ដូច​ជា​ករណី​ខាងលើ​នេះ​ដែល​តែងតែ​បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​ និង​ បាត់បង់​ទ្រព្យសម្បត្ដិ​ ៕
ប្រភពពី នគរវត្ត