រថយន្ត​ដឹក​ថ្នាំពេទ្យ​ បែក​កង់​រេចង្កូត​បុក​បង្កាន់ដៃស្ពាន ធ្លាក់​ស្ទឹង​ បណ្តាលឲ្យឆេះ​ខ្ទេច​ នៅស្រុកទឹកឈូ

6/04/2014 0 Comments A+ a-


tithya-3-q-fullកំពត៖ រថយន្ត ​ទ្រុង​ប្រភេទ​មួយ​តោន​កន្លះ ដែល​ផ្ទុក​ពេញ​ដោយ​ថ្នាំពេទ្យ បានបែកកង់​ រេចង្កូតបុក​បង្កាន់ដៃស្ពាន ធ្លាក់ចូល​ក្នុងស្ទឹង បណ្តាលឲ្យ​ផ្ទុះឆេះខ្ទេច​ទំាងស្រុង​រួមទំាងថ្នំាពេទ្យ​ និង​ មនុស្ស ៣នាក់​ក្នុងរថយន្តបានរងរបួសស្រាល។
ហេតុការណ៍​នេះ​ បានកើត​ឡើង បានកើតឡើងនៅ​ម៉ោង៣និង​១៣រសៀលថ្ងៃទី០៣​ខែ មិថុនា ឆ្នាំ​២០១៤ ​នៅចំណុច​ស្ពានព្រែករំដួល​ ស្ថិតក្នុងភូមិ​គីឡូម៉ែត្រលេខ​ ១២ ឃុំកោះតូច ​ស្រុកទឹកឈូ ខេត្តកំពត​។
តាម​សាក្សី​ម្នាក់​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​  ឱ្យ​ដឹង​ថា មុនពេល​គ្រោះថ្នាក់​កើតឡើង មាន​រថយន្ត​មួយគ្រឿង​ជា​ប្រភេទ​ទ្រុង​ចំណុះ​មួយ​តោនកន្លះ ម៉ាក​ទី​តាន បាន​បើក​យ៉ាង​លឿន​មកពី​ទិស​ខាងលិច​។ លុះ​មក​ជិត​ដល់​ស្ពាន​ព្រែក​រំដួល ចៃដន្យ​កង់​រថយន្ត​ខាងឆ្វេង​បាន​បែក ហើយ​ទាញ​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន រួច​ក្រឡាប់ ធ្លាក់ចូល​ក្នុងស្ទឹង និង​ឆាបឆេះ​ដ៏​សន្ធោសន្ធៅ​តែម្តង​។ ភ្លាមៗ ឃើញ​អ្នក​ក្នុង​រថយន្ត​ចំនួន​បីនាក់​បាន​រត់​ចេញពី​ទី​ដែលមាន​ភ្លើង និង​ផ្សែង រួច​ព្យាយាម​ពន្លត់ តែ​មិនអាច​ទប់ទល់​ស្ថានការណ៍​បាន​ក៏​ទំនាក់ទំនង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ មកជួយ​។ ព្រោះតែ​សន្ទុះ​ភ្លើង​ខ្លាំង ហើយ​ ចម្ងាយ​ផ្លូវ​ឆ្ងាយ​ផង ពេល​រថយន្ត​មកដល់​បាន​ត្រឹម​បាញ់​ទឹក​ពន្លត់​ផ្សែង​ដែល​នៅ​ហុយ ដែល​ថយ​ន្ត និង​ថ្នាំពេទ្យ​ទាំង​ប៉ុន្មាន​ឆេះ​ខ្ទេច​គ្មាន​សល់​៕
tithya-3-q-tithya-3-q-full
ប្រភពពី  Free Press Magazine