កូនស្រី​សងគុណ​ឪពុក​ ដែល​ផឹក​ស្រា​មួយ​អង្កត់អុស​

6/10/2014 0 Comments A+ a-


father_cenកំពង់ឆ្នាំង: ក្មេងស្រី ​ម្នាក់​បាន​វាយ​ក្បាល​ឪពុក​បង្កើត​របស់​ខ្លួន​នឹង​អង្កត់អុស បណ្តាលអោយ​បែក​ហូរឈាម​ស្រោច​ពេញ​ខ្លួន ព្រោះតែ​ជម្លោះ​ក្នុង​គ្រួសារ កាលពី​ម៉ោង​ជាង​៧​យប់ ថ្ងៃទី​៩ ខែមិថុនា ក្នុង​ភូមិ​ត្រពាំង​ពោធិ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌  ខេត្ត​កំពង់ឆ្នាំង​។​
​    ​
​ឪពុក​ឈ្មោះ​ថោ មូល អាយុ​៦២​ឆ្នាំ រីឯ​កូនស្រី​វិញ​ឈ្មោះ​ថោ ម៉ាប់ អាយុ​២១​ឆ្នាំ​។ គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។​
​    ​
​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ជា​ឪពុក​ត្រឡប់មក​ពី​ផឹកស្រា​វិញ​រករឿង​ឈ្លោះ​ជាមួយ ​កូនស្រី  ហើយ​កូនស្រី​ខ្លាច​ឪពុក​វ៉ៃ ពីព្រោះ​មាន​ផ្ទៃពោះ​ពីរ​ខែ​ផង បាន​ស្ទុះ​ទៅ​យក​អង្កត់អុស​មក​ការពារ​ខ្លួន​និង​បាន​វ៉ៃ​ទៅលើ​ឪពុក​តែ​ម្តង​ ។​
​    ​
​រហូតមក​ដល់​នឹង​ព្រឹក​ថ្ងៃទី​១០ មិថុនា​នេះ ស្ត្រី​ដៃដល់​មិន​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ទេ​ទំនងជា​ចង់​សម្រុះសម្រួល​ គ្នា ដើម្បី​បញ្ចប់រឿង ដោយសារតែ​ពួកគេ​ជា​ឪពុក​និង​កូន​៕M​
ប្រភពពី CEN