បាត់ខ្លួនមួយ យប់ព្រឹកឡើងប្រទះ ឃើញចងក ស្លាប់បាត់
ហេតុការណ៍ភ្ញាក់ផ្អើលនេះ
កើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចដើម
ក្រសាំងវាលស្រែ ជើងភូមិថ្លើក ឃុំពើកស្រុក អង្គស្នួលខេត្ត កណ្តាល ។
នគរបាលឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កែវ កួន
ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន ប្រេងរំអិលខូសស្មិច
រស់នៅក្នុងភូមិ ឃុំកើតហេតុ ។
នគរបាលបាន បន្តទៀតថា បើយោងតាមក្រុមគ្រួសារ
ជនរងគ្រោះបានរៀបរាប់ប្រាប់ថា កាលពីល្ងាចថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០១៤
ជនរងគ្រោះបានដើរចេញពីផ្ទះដោយដៃកាន់កាំបិតផ្គាក់ទៅជាមួយផង ហើយ
ពុំបានប្រាប់ថា ទៅណានោះទេ ក្រុមគ្រួសារក៏ពុំបានសួរនាំនោះដែរ
លុះព្រឹកឡើងពុំឃើញជនរងគ្រោះ ត្រឡប់មកដេកវិញ ទើបមានការសង្ស័យហើយបាននាំគ្នា
តាមរកលុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញ ជនរងគ្រោះចងកនៅលើដើមក្រសាំង
កម្ពស់ប្រហែលជាង២ម៉ែត្រ ស្លាប់បាត់ទៅហើយ ។
នគរបាលបាន បន្តថា បើតាមការសាកសួរបន្តនោះ
ក្រុមគ្រួសារជនរងគ្រោះបានអះអាងថា ជនរងគ្រោះពុំ ដែលមាន
ទំនាស់ជាអ្នកណាម្នាក់នោះទេ ហើយបញ្ហាស្នេហាក៏ពុំដែលមានដែរ ប៉ុន្តែបើតាមអ្នក
រស់ជិត ខាងវិញបាននិយាយថា ជនរងគ្រោះអាចមានវិប្បត្តិអ្វីមួយធ្ងន់ធ្ងរ
ដែលពុំអាចនិយាយប្រាប់ឲ្យគេ ដឹងបាន
ឬមួយមានបញ្ហាអ្វីមួយហើយបានឈានដល់សម្លាប់ខ្លួនបែបនេះ
ហើយក្រុមគ្រួសារអាចដឹងពីមូល ប៉ុន្តែមិននិយាយក៏ថាបានដែរ ។ ក្រោយពេលកើតហេតុ
នគរបាលចុះទៅពិនិត្យ សាកសពបានសន្និដ្ឋានថា
ជនរងគ្រោះពិតជាបានចងកសម្លាប់ដោយខ្លួនឯងពិតប្រាកដម៉ែន រួចក៏ប្រគល់សាកសព
ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយក្រុមគ្រួសារ
ក៏ពុំមានការប្តឹងផ្តល់អ្វីនោះដែរ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com