ទេព បូព្រឹក្ស និង ពេជ្រ សោភា ធ្លាយដំណឹង​ផ្ទុះជម្លោះ​ជាថ្មី

6/01/2014 0 Comments A+ a-

ភ្នំពេញ៖ តារាស្រីពីរដួងរបស់ ផលិតកម្មរស្មីហង្សមាស គឺតារាចំណូលថ្មី កញ្ញា ទេព បូព្រឹក្ស និង តារាជើង ចាស់កញ្ញា ពេជ្រ សោភា ថ្មីៗនេះបានធ្លាយ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល មកម្តងទៀត ថាអ្នក ទាំងពីរកំពុង មានជម្លោះ បែកផ្សែងជាមួយគ្នា ខណៈតារារាមច្បងកញ្ញា ពេជ្រ សោភា មានការអាក់អន់ចិត្ត ទៅលើក ទេព បូព្រឹក្ស ដែលជាតារាចំណូលថ្មី។
ផ្អែកតាមប្រភពពីរង្វង់អ្នកសិល្បៈ បានបង្ហើបប្រាប់គេហទំព័រ Looking TODAY ឱ្យដឹងថាបន្ទាប់ពី តារាចម្រៀងវ័យក្មេងរលកថ្មី កំពុងទាញបាន ប្រជាប្រិយភាព ពីទស្សនិកជនស្រទាប់យុវវ័យ កញ្ញាទេព បូព្រឹក្ស ឈានជើងចូលផលិតកម្ម រស្មីហង្សមាសំ ដោយទទួលបានការ យកចិត្តទុក្ខដាក់ខ្លាំង ពីខាងផលិតកម្ម ក្នុងការចេញបទចម្រៀងចរាចរ លក់លើទីផ្សាមិនទាន់ បានប៉ុន្មានផង ក៏ស្រាប់តែឮដំណឹង រង្គោះរង្គើរ សម្ព័ន្ធភាព ទំនាក់ទងល្អ ជាមួយតារាចាស់វស្សា កញ្ញា ពេជ្រ សោភា។
ប្រភពបាននិយាយទៀតថា ដើមហេតុនៃការផ្ទុះជម្លោះ រវាងកញ្ញា ទេព្យ បូព្រឹក្ស ជាមួយកញ្ញា ពេជ្រ សោភា ដែលអូសបន្លាយរហូត មកដល់បច្ចុប្បន្ន គឺបណ្តាលមកពីការច្រណែន។ តាមពិតទៅតារាស្រី ល្បីឈ្មោះមួយគូនេះ មានការអាក់អន់ ស្រពន់ចិត្ត កាច់កុងគ្នា ដោយសារ តែការប្រជែងតំណែង ។ ប្រភពខ្លះបាននិយាយថាជម្លោះនេះ ទំនងបណ្តាលមកពីកញ្ញា ពេជ្រ សោភា ខ្លាចតារាចម្រៀង ទេព បូព្រឹក្ស បែងជើងដណ្តើម យកទីផ្សារចម្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មមានឈ្មោះល្បីធំជាងគេក្នុងស្រុក។
ផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រLooking TODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៤ នេះ កញ្ញា ទេព បូព្រឹក្ស បាននិយាយ ឱ្យដឹងថា រឿងនេះបានកើតឡើង យូមកហើយពោលគឺ ចាប់តាំងតែ ពី នាងឈានជើង ចូលផលិតកម្ម រស្មីហង្សមាសពីដំបូងមកម្ល៉េះ។មិនមែនទើបតែ លេចឮក្នុងពេលនេះទេ តែរឿ ងនេះចេះតែនៅជា អន្ទោលតាមប្រាណ តាមលងបន្លាចដល់អ្នកទាំងពីរ។
តារាចម្រៀងវ័យ ២០ឆ្នាំ ឆក់បានទីផ្សារចម្រៀង ច្រើនពីសំណាក់មិត្តយុវវ័យកញ្ញា ទេព បូព្រឹក្ស បានបន្តថា សម្រាប់ខ្លួនខ្ញុំផ្ទាល់អត់ ដែលមានបញ្ហា អីជាមួយបង ពេជ្រ សោភា ទេគឺនៅតែរាប់អាននិងនិយាយ រកគ្នាជាធម្មតា។ ប៉ុន្តែគ្រាន់តែ ខ្ញុំមិនសូវចេះនិយាយ លេងសើចច្រើន ដូចគេនេះជា ចរិករបស់ ខ្ញុំតាំងពីកំណើតមក។
ទោះបីជាយ៉ាងណាក្តី កញ្ញា ទេព្យ បូព្រឹក្ស បានបញ្ជាក់ថា នាងមិនដែលមានបំណង ចង់កាច់កុង ឬជ្រៀតជ្រែកដណ្តើមដំណែង ពីនរណានោះឡើយ សំខាន់លើទស្សនិកជន អ្នកគាំទ្រដោយផ្ទាល់។ ហើយភាពល្បីឈ្មោះ បានក៏អាស្រ័យលើ ការគាំទ្រពីមហាជន និង សមត្ថភាពខ្លួនឯងផងដែរ។
ដោយឡែកជុំវិញ ព័ត៌មានខាងលើនេះដែរ គេហទំព័រLooking TODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពី កញ្ញា ពេជ្រ សោភា បន្ថែមបាន នៅឡើយទេ នារសៀលថ្ងៃទី៣១ ខែឧសភា នេះ៕ Via: Lookingtoday
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀLត
www.lookingtoday.com
Looking Today