កាត់ទោស បុរសអេស្បាញម្នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ពីបទ លួចដក លុយពីម៉ាស៊ីន ATM ធនាគារវឌ្ឍនៈ

6/10/2014 0 Comments A+ a-

ភ្នំពេញ៖ លោក ម៉េង តូនី ចៅក្រម នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០១៤ បានប្រកាស សាលក្រម ផ្តន្ទាទោស បុរសជាប់ចោទ ជនជាតិ អេស្បាញម្នាក់ ដាក់ពន្ធនាគារ រយៈ១ឆ្នាំ អនុវត្តក្នុងពន្ធនាគារ ត្រឹមតែ៦ខែ ក្នុងពន្ធនាគារ ទោសនៅ សេសសល់ ត្រូវព្យួរទាំងអស់ ក្រោមការចោទ ប្រកាន់ពីបទ លួច តាមរយៈការ លួច ដកលុយពីម៉ាស៊ីនATM ធនាគារវឌ្ឍនៈ ដោយប្រើកាតATM ក្លែងក្លាយ ប្រព្រឹត្តនៅ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីចន្លោះ ថ្ងៃទី២១ដល់២៩ ខែធ្នូ ឆ្នាំ២០១៣ ។
លោក ម៉េង តូនីបានឲ្យដឹងថា ជនជាប់ចោទ ខាងលើនេះ មានឈ្មោះ Ferdonal Clement ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរ អ្នកទេសចរណ៍ និង ត្រូវបាន ចោទប្រកាន់ពី តំណាងអយ្យការពីបទ «លួច» មាត្រា ៣៥៣ និង ៣៥៦ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។
ជនជាប់ចោទ ត្រូវបានតុលាការ សម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈ១ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារ ត្រឹមតែ៦ខែ ក្នុងពន្ធនាគារ ប៉ុណ្ណោះ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់  និងបង្គាប់ឲ្យ សងថ្លៃខូចខាត និងជម្ងឺចិត្តចំនួន៤១០០ដុល្លារ ដែលជាភាគី ដើមបណ្តឹង ។
ជនជាប់ចោទឈ្មោះ Ferdonal Clement ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច នៅក្នុងចំណុច ម៉ាស៊ីនATM នៃ ធនាគារវឌ្ឍនៈ ស្ថិតនៅ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១៣ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច នគរបាល ដកហូត បានកាត់ATM ក្លែងក្លាយ និង ប្រាក់ដុល្លារ មួយចំនួន ពីគាត់ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល