ចាប់អ្នកកាសែត អំណាចខ្មែរ ក្រោយយក កែវកាហ្វេ វាយអ្នកកាសែត ដំណឹងពិស្ដារ
កំពង់ចាម ៖
អ្នកយកព័ត៌មានពីរអង្គភាព ដែលមិនសូវឮឈ្មោះក្នុងសង្គម (ក្រុមកាសែត ឡូកាល់)
បានឈ្លោះទាស់ទែងគ្នា រឿងជំពាក់ លុយ រហូតឈានទៅដល់ការប្រើអំពើហិង្សា
បណ្ដាលឱ្យភាគីម្ខាងរងរបួស រីឯភាគីម្ខាង ទៀត
ត្រូវកម្លាំងនគរបាលចាប់ខ្លួនយកទៅ សួរនាំ
ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។
ជនបង្កដែលត្រូវកម្លាំងនគរបាលចាប់ខ្លួន ខាងលើនេះ គឺជាអ្នកកាសែតនៅអង្គភាព អំណាចខ្មែរ ឈ្មោះសេង លាង អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិកំពង់ រាំង ឃុំសេដា ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ រីឯជនរងគ្រោះដែលត្រូវជន ដៃដល់យកកែវកាហ្វេវាយបណ្ដាលឱ្យរងរបួសម្រាមដៃខាងឆ្វេង គឺជាអ្នកកាសែតនៅអង្គ ភាពដំណឹងពិស្ដារ ឈ្មោះសូ សារឿន អាយុ ៥០ឆ្នាំ រស់នៅភូមិធីទ្រង់ ឃុំត្រញំងព្រីង ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង២០ នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នៅ ចំណុចភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលស្រុកតំបែរ បានឱ្យដឹងថា មូលហេតុ ដែលនាំឱ្យភាគីទាំងពីរឈ្លោះទាស់ទែងគ្នា នោះ រហូតដល់ប្រើអំពើហិង្សា គឺផ្ដើមចេញ ពីរឿងជំពាក់លុយ ទើបបង្កើតជាជម្លោះ ហើយភ្លាមៗនោះ ជនបង្កដែលជាអ្នកកាសែត នៅអង្គភាពអំណាចខ្មែរ បានយកកែវកាហ្វេ វាយទៅលើដៃគូរបស់ខ្លួនជាអ្នកកាសែតដូច គ្នា បណ្ដាលឱ្យរងរបួសម្រាមដៃខាងឆ្វេង។
ក្រោយពីទទួលបានព័ត៌មាននៃករណីប្រើ អំពើហិង្សារវាងអ្នកកាសែតនិងអ្នកកាសែត ខាងលើនេះ កម្លាំងនគរបាលមូលដ្ឋានក្រោយ ពីសុំគោលការណ៍ពីលោកអធិការ និងលោក ស្នងការ បានចុះទៅឃាត់ខ្លួនជនបង្កយកមក សួរនាំនិងមានវិធានការទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានឃុំខ្លួន និងសួរនាំបន្ដទៀត នៅអធិការដ្ឋាននគរបាល ស្រុកតំបែរ ដើម្បីចាត់ការបន្ដ៕
ផ្តល់សិទ្ធិ៖ ដើមអម្ពិល