ស្វែងរក MH370 ពិតជាមិនអាចរកឃើញ និង ទៅរួចនោះទេ បើសិនណា គ្មានតម្រុយជាក់ស្តែង ណាមួយ

5/31/2014 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជំនាញ ដែនសមុទ្រជម្រៅជ្រៅ របស់ប្រទេស អូស្រ្តាលី គូសបញ្ជាក់ កាលពីថ្ងៃសុក្រ ម្សិលមិញ ងោយដឹងថា ករណីការតាមដានរុករកអោយឃើញយន្តហោះម៉ាឡេស៊ី MH370 អោយឃើញ ​​ វាពិតជាមិនអាចរកឃើញ និង ទៅរួចនោះទេ បើសិនណា គ្មានតម្រុយជាក់ ស្តែងណាមួយ  នេះ​ បើយោងតាមការ  ដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ។

គួររំឭកថា រយៈពេល ៣ ខែ ក្រោយពីមានការតាមដាន រកយន្តហោះ MH370 ផ្ទុកមនុស្ស ២៣៩ នាក់ នៅតែរកមិនឃើញ ពោលគឺបន្តបាត់ខ្លួននៅឡើយ ស្របពេល ដែលគេមានជំនឿជាក់អោយ ដឹងថា យន្តហោះខាងលើ បានធ្លាក់ និងកប់បាត់នៅបាតសមុទ្រ ឥណ្ឌា ភាគខាងលិច ឈូង សមុទ្រ ប្រទេស អូស្រ្តាលី ។

ប្រភពដដែល បញ្ជាក់ថា កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅ អាជ្ញាធរ បានសម្រេចចិត្ត ធ្វើការឈប់ រុករក ក៏ដូចជា ស្រាវជ្រាវ នៅទីតាំងបច្ចុប្បន្នភាព ទីកន្លែង ដែលបណ្តារលកសញ្ញា ត្រូវបានចាប់ ជាប់ជាបន្តបន្ទាប់ ខណៈជាលើកដំបូង កាលបើចាប់បានរលកសញ្ញា ហើយនោះ មានការអះអាង និងជឿជាក់ថា វាចេញពី ប្រអប់ខ្មៅ យន្តហោះខាងលើ តែទោះជាយ៉ាងណាក៏ដោយចុះ មកទល់ នឹងខណៈនេះ ការអះអាងយ៉ាងដូច្នេះ ត្រូវបានបញ្ចប់ ។

យ៉ាងណាមិញ បើតាមការអោយដឹង ការវិវត្តន៍ចុងក្រោយនេះ អាជ្ញាធរ បានសម្រេចងាកក្រឡេក ទៅតាមដាន ស្រាវជ្រាវ នៅឯ វិសាលភាព មហាសមុទ្រ ឥណ្ឌា ភាគខាងត្បូងវិញម្តង ក្នុងវិសាល ភាព ដែនទឹក ប្រមាណជាង ៦០,០០០ គីឡូម៉ែត្រ ការ៉េ ។ ក្រុមហ៊ុនអូស្រ្តាលីមួយ ជំនាញធ្វើការ រុករកភូមិសាស្រ្ត ដែនសមុទ្រ បានអះអាង អោយដឹង ដោយមានផ្តល់ជាកិច្ចសម្ភាសន៍ ដល់បណ្តា ទីភ្នាក់ងារសារព័ត៌មាន អោយដឹងថា ជាក់ច្បាស់ណាស់ វិសាលភាព នៃការរុករក យន្តហោះ ខាង លើ ពិតជាធំល្វឹងល្វើយជាខ្លាំង ហើយការរុករក ពិតជាមិនអាចរកឃើញ ឬ ក៏អាចទៅរួចនោះទេ បើសិនណា គ្មានតម្រុយ ជាក់ស្តែងណាមួយ អោយសញ្ញនោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ