ជាលទ្ធផល ទិន្នន័យ ប្រព័ន្ធ ផ្កាយរណប ដ៏កម្រ ស្តីពី ការបាត់ខ្លួន យន្តហោះ ម៉ាឡេស៊ី MH370 ចេញផ្សាយហើយ
ព័ត៌មានអន្តរជាតិ ៖
ទំព័រសារព័ត៌មានបរទេស ស្កាយញូវ វេលាព្រឹកថ្ងៃ អង្គារ ទី ២៧ នេះ បានចេញ
ផ្សាយសម្រង់ អត្ថបទសារព័ត៌មាន អោយដឹងថា ឯកសារមានដល់ទៅ ៤៧ ទំព័រ ស្តីអំពី
ទិន្នន័យ ប្រព័ន្ធផ្កាយរណប ដ៏កម្រ ក្នុងការតាមប្រមាញ់រក
នូវខ្សែរថចុងក្រោយបំផុត នៃការបាត់យន្តហោះ ម៉ាឡេស៊ី MH370 ត្រូវបានចេញផ្សាយ
ដោយអាជ្ញាធរហើយ ។
គួររំឭកថា ការចេញផ្សាយ អាចកើតឡើងទៅបាន ក្រោយពីមានការទទូចសុំ ពីសំណាក់ ក្រុមសាច់ ញាត្តិជនរងគ្រោះទាំង ២៣៩ នាក់ ពោល ទាមទារអោយមានការចេញផ្សាយ ជាសាធារណៈ ដើម្បី បង្កជាលក្ខណៈងាយស្រួល ដល់ការផ្ទៀងផ្ទាល់ ជាមួយនឹងក្រុមអ្នកជំនាញស៊ើបអង្កេត ឯករាជ្យ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោក Hishammuddin Hussein រដ្ឋមន្រ្តីក្រសួងសាធារណ ការណ៍ និង ដឹកជញ្ជូនប្រទេស ម៉ាឡេស៊ី បានថ្លែងជាសារធារណ ថានឹងមានការចេញផ្សាយ ទិន្ន ន័យខាងលើជាសាធារណៈ ស្របពេលដែលលោក មានដំណើរទស្សនកិច្ច ទៅកាន់អាកាសយាន ដ្ឋានថ្មី ជិតក្រុង កូឡាឡាំពួរ ។
គួររំឭកថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី មានជើងហោះហើរ Mh370 បានបាត់លែង ឃើញវត្តមាន ចាប់តាំងពីថ្ងៃទី ៨ មីនា មកម្ល៉េះ ក្នុងដំណើរការ ប្រតិបត្តិការ ដឹកអ្នកដំណើររបស់ខ្លួន ពីទីក្រុង កូឡា ឡាំពួរ ឆ្ពោះទៅកាន់ក្រុង ប៉េកាំង ប្រទេសចិន ។
អាជ្ញាធរជឿថា យន្តហោះខាងលើ មានការហោះហើរ ដោយបានផ្លាស់ប្តូរគោលដៅ ដោយអចេតនា ខណៈវិនាទី ក្រោយមក បានធ្លាក់ចូលទៅក្នុងមហាសមុទ្រ ឥណ្ឌា ភាគខាងលិច ឈូងសមុទ្រ ប្រ ទេសអូស្រ្តាលី ។ ប្រភពបន្តបានអោយដឹងថា នៅក្នុងទិន្នន័យដែលមានការចេញផ្សាយនោះក៏មាន បញ្ជាក់ផងដែរ នូវបណ្តារលកសញ្ញា នៃវិនាទីបន្តិច មុនពេលដែលយន្តហោះ បាត់ខ្លួន ។
បើទោះជាមានការខិតខំប្រឹងប្រែងរក អស់រយៈពេលជាច្រើនខែ ក៏ដោយចុះ ដាន ក៏ដូចជា បំណែក យន្តហោះ មិនត្រូវបានគេប្រទះឃើញនោះទេ ស្របពេលដែល អាជ្ញាធរ អាកាសចរណ៍ ក៏ដូចជារដ្ឋា ភិបាលប្រទេស ម៉ាឡេស៊ី រងនូវការ រិះគន់ជាខ្លាំង ពីសំណាក់ បងប្អូន ក៏ដូចជា សាច់ញាត្តិ ជនរង គ្រោះដែលបានបាត់ខ្លួនទៅនោះ ស្របពេលដែល មានការស្នើសុំ អោយអ្នកវិភាគ ឯករាជ្យ ធ្វើការ តាមដានស៊ើបអង្កេត ទៅលើ ហេតុការណ៍ បាត់យន្តហោះ លើកនេះ ។ គួរបញ្ជាក់ថាបណ្តាទិន្នន័យ ដែលត្រូវបាន អាជ្ញាធរ ចេញផ្សាយ នោះ គេអាចរកបាន នៅលើគេហទំព័រ នាយកដ្ឋានអាកាសចរ ណ៍ស៊ីវិល ប្រទេស ម៉ាឡេស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ
ប្រភព ៖ ស្កាយញូវ