តារាចម្រៀង Kris ធ្វើឲ្យអ្នកគាំទ្រ បារម្ភពីសុខភាព ពេលឃើញបង្ហាញ វត្តមានក្នុងមន្ទីរពេទ្យ
ចិន៖ តាមប្រភពព័ត៌មានកម្សាន្ត បរទេសនៅព្រឹកថ្ងៃទី ២៩
ខែឧសភា ឆ្នាំ ២០១៤ នេះ បានប្រាប់ឲ្យដឹងថា រូបថតមួយសន្លឹក បង្ហាញពីវត្តមាន
លោក Kris តារាចម្រៀងប្រុស កូរ៉េខាងត្បូង នៃក្រុម EXO ដែលកំពុង រង់ចាំ
ការពិនិត្យសុខភាព នៅឯមន្ទីរពេទ្យ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៤ ក្រុម fandom EXO បានចែករំលែក រូបថតរបស់លោក Kris ជា សមាជិកក្រុម EXO កំពុងរង់ចាំ ពិនិត្យសុខភាព នៅឯមន្ទីរពេទ្យ ក្នុងទីក្រុងប៉េកាំង ។ ខណៈក្រុម អ្នកគាំទ្រ ប្រទះមើលលោក នៅក្នុងមន្ទីរពេទ្យនោះ ។
បើយោងតាម គេហទំព័រ Sina បានប្រកាសថា អ្នកគាំទ្រមានក្តីបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានលោក នៅ ក្នុងមន្ទីរពេទ្យ ។ ក្នុងនោះលោកបានបង្ហោះ លិខិតសរសេរ ដោយដៃ ដល់អ្នកគាំទ្រ ដោយមានន័យថា "អរគុណមិត្តភក្តិ និងអ្នកគាំទ្រទាំងអស់ ដែលមានក្តីបារម្ភ ចំពោះសុខភាពរបស់ខ្ញុំ" ៕