ជន​អនាមិក​ម្នាក់​​ធ្លាប់​ធ្វើ​ការ​នៅ Google ទម្លាយ​អាថ៌កំបាំង AdSense មាន​បញ្ហា​មិន​ផ្ដល់​លុយ

5/07/2014 0 Comments A+ a-

ជន​អនាមិក​ម្នាក់​ដែល​បាន​អះអាង​ថា ខ្លួន​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន Google ផ្នែក​គណនី AdSense នោះ ថ្មីៗ​នេះ​បាន​បង្ហោះ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​លើកឡើង​អំពី​រឿង​ សំងាត់​មិន​ល្អ​ជុំវិញ​ប្រព័ន្ធ​កម្មវិធី Adsense។ លោក​ថា ចំពោះ​រាល់​គណនី Adsense កើន​ឡើង​ប្រាក់​ដែល​បាន​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម ចំនួន​ជិត​ដល់ ៥០០០ដុល្លារ ហើយ​បម្រុង​នឹង​ដក​យក នឹង​ត្រូវ​ក្រុមហ៊ុន​បិទ​សិទ្ធិ​លើ​គណនី​នោះ ចំណែក​ប្រាក់​ដែល​សន្សំ​បាន​ក្នុង​គណនី AdSense នឹង​ត្រូវ​កាត់​ចោល។



អ្នក ​ទម្លាយ​រឿងរ៉ាវ​នេះ បាន​អះអាង​ទៀត​ថា តាម​ពិត​ក្រុមហ៊ុន​បាន​ផ្លាស់ប្ដូរ​គោលការណ៍​បែបនេះ​តាំង​ពី​ឆ្នាំ២០០៩ ម្ល៉េះ ដោយ​សារ អ្នក​ផ្សាយ (Publisher) រក​ចំណូល​បាន​ច្រើនៗ​ពេក ហើយ​ចំនួន Publisher ក៏​មិន​តិច​ដែរ។
​ប្រសិន​ការ​ចោទប្រកាន់​នេះ​គឺ​ជា​ការ​ពិត នោះ​មាន​ន័យ​ថា ក្រុមហ៊ុន​មាន​បំណង​កិកកុក​មិន​ព្រម​ផ្ដល់​ប្រាក់​ឱ្យ publisher និង YouTubers payment ដែល​បាន​រក​ពី​ការ​ដាក់ Google Adsense ឡើយ ហើយ​រាល់​ប្រាក់​ដែល​សន្សំ​ក្នុង​នោះ​នឹង​ចាត់​ទុក​ជា​អាសាបង់។ តើ​ពិត​ជា​បែប​នេះ​មែន​ទេ?
ក្រោយ​មាន​ការ​ចោទប្រកាន់​បើក​ចំហ​នេះ ខាង​ក្រុមហ៊ុន Google បាន​ច្រានចោល​ និង​បាន​អះអាង​ថា៖ “រាល់​ការ​ពិពណ៌នា​នៃ​ដំណើរ​ប្រតិបត្តិការ និង​គោលការណ៍ Adsense គឺ​ពិត​ប្រាកដ និង​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​កេងប្រវ័ញ្ច ដូច​ការ​លើកឡើង​នេះ​ទេ”។ “ក្រុម​ការងារ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​យើង គឺ​ដំណើរការ​យ៉ាង​ត្រឹមត្រូវ​ជុំវិញ​ការ​ពិនិត្យ​មើល គណនី​ដែល​ធ្វើ​ខុស​គោលការណ៍​ក្រុមហ៊ុន បើ​ត្រឹមត្រូវ​នឹង​ការពារ publisher អ្នក​ផ្សព្វផ្សាយ (advertiser) និង User របស់​យើង​មិន​ខាន”។
ការ​ជជែក ​គ្នា​នេះ បាន​កើត​ចេញ​ជា​វេទិកា​ពិភាក្សា​យ៉ាង​ក្ដៅ​គគុក ដោយ​មាន User ជា​ច្រើន​បាន​និយាយ​ថា នេះ​គ្រាន់តែ​ជា​ការ​ទើសចិត្ត AdSense publisher នៃ​ជន​អនាមិក​ប៉ុណ្ណោះ៕ ចុះ​ប្រិយមិត្ត តើ​យល់​យ៉ាង​​ណា​ចំពោះ​ការ​លើកឡើង​នេះ?

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ mashable