បុរសម្នាក់ជិះម៉ូតូឌុបមកលោតទឹក សម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី សំណាងល្អចេះហែលទឹក
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះឡេង ឡែត អាយុ៣២ឆ្នាំ
មានស្រុកកំណើត នៅស្រុកបាធាយ ខេត្តកំពង់ចាម បានសម្រេចចិត្តជិះម៉ូតូឌុប
មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សថ្មី
ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៧ និង៣០នាទីយប់
ថ្ងៃទី២៥ ឧសភា តែមិនបានសម្រេច ដោយសាររូបគេ ចេះហែលទឹក និងត្រូវបានទូកនេសាទ
ជួយស្រង់ឡើងគោក ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ បុរសដែលគិតខ្លី
ប៉ងសម្លាប់ខ្លួននេះ បានរៀបរាប់ទាំងវង្វេងស្មារតី ថា មូលហេតុដែលរូបគេ
មកលោតទឹកសម្លាប់ខ្លួន ដោយសារមានគេគំរាមកំហែង ប៉ុនប៉ងបោកគ្រាប់បែក
សម្លាប់រូបគេ ដែលជាកម្មករសំណង់ ដោយគ្មានមូល ហេតុ។
ចំពោះការលើកឡើងបែបនេះ ក្រុមគ្រូពេទ្យនៅផ្នែកសង្គ្រោះ
នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក៏ដូចជាអ្នកជំងឺដទៃទៀត
នៅក្នុងបន្ទប់សម្រាកព្យាបាល ហាក់បីដូច ជាមិនជឿសោះឡើយ តែទោះជាយ៉ាងណា
ក្រុមគ្រូពេទ្យបានជួយព្យាបាល រហូតដឹងខ្លួន ហើយវិលត្រឡប់ទៅ
ផ្ទះវិញដោយខ្លួនឯង៕
