ចោរចូលគាស់ផ្ទះ នៅសង្កាត់ ស្វាយប៉ាក យកអស់លុយ និងគ្រឿងអលង្ការ មួយចំនួន
ភ្នំពេញ : មានជនសង្ស័យ
បានចូលធ្វើសកម្មភាពគាស់ផ្ទះ របស់ប្រជាពលរដ្ឋ កាលពីវេលាទៀបភ្លឺ ថ្ងៃទី ២៧
ខែឧសភា ឆ្នាំ២០១៤នេះ យកលុយ និងគ្រឿងអលង្ការអស់មួយចំនួនធំ ប៉ុន្តែមិនដឹង
ចំនួនពិត ប្រាកដនៅឡើយទេ ។
សេចក្តីរាយការណ៍ពីកន្លែង កើតហេតុ បានឲ្យដឹងថា
នៅវេលាម៉ោង ប្រមាណ៥ទៀបភ្លឺ ថ្ងៃទី២៧ ខែ ឧសភា មានការភ្ញាក់ផ្អើល
ក្រោយពីផ្ទះប្រជាពលរដ្ឋ លេខ៣៦៧ ក្រុមទី៧ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សី កែវ
មានចោរចូលគាស់ផ្ទះយកទ្រព្យសម្បត្តិ បណ្តាលឲ្យអស់លុយ
និងគ្រឿងអលង្ការមួយចំនួនធំ ។
ក្រោយកើតហេតុ និងនៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះ
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំនគរបាលបច្ចេកទេស
សហការជាកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅសួរនាំ និងបើកការស្រាវជ្រាវ
ក្រោមបញ្ជាផ្ទាល់ ពីលោកស្នងការ និងស្នងការរង ជួន ណារិន្ទ
ដើម្បីតាមចាប់ចោរគាស់ផ្ទះទាំងនេះ ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com