ក្រុមចោរជិះរថយន្ត បន្លំយកមាស ពីអាជីវករ អស់១០តម្លឹង

5/24/2014 0 Comments A+ a-

កំពង់ស្ពឺ ៖ ជនសង្ស័យ ៣នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកកាមរីបានឡែន បានចូលធ្វើ សកម្មភាព ដូរលុយ រួចបន្លំយក មាសអស់ ប្រមាណ ១០តម្លឹង នៅផ្ទះដូរលុយ លក់មាស ដូរលុយ មួយកន្លែង ស្ថិតក្នុងព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤នេះ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ សោ យាត ភេទស្រី អាយុ៥៨ឆ្នាំ ។
ស្ដ្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ច ថា មុនពេល កើតហេតុគាត់បានរៀបចំនិងយកគ្រឿង អលង្ការដាក់ក្នុងទូ ស្រាប់តែមានមនុស្ស ៣នាក់ជិះ រថយន្ដកាមរី បាឡែនមួយ គ្រឿងពណ៌ស បានមកសួរគាត់សុំដូរ លុយ ដោយគេយកលុយ ខ្មែរមកដូរយក លុយដុល្លារ ។ ពេលនោះរូបគាត់បាន យកលុយដុល្លារ ហើយអង្គុយរាប់លុយ ខ្មែរជាមួយជន២នាក់ ហើយក៏បានឃើញ គ្នាគេម្នាក់ ដើរទៅខាងក្រោយដោយ គាត់មិនចាប់អារម្មណ៍នោះទេ ស្រាប់តែ ជននោះដើរចេញមកវិញហើយចូលទៅ ក្នុងរថយន្ដបាត់ ហើយជន២នាក់ទៀតក៏ ឡើងជិះរថយន្ដចេញទៅបាត់ទៅ ។
ជនរងគ្រោះបាននិយាយថា គ្រឿង អលង្ការដែលជនសង្ស័យ យកទៅនោះមានទម្ងន់១០តម្លឹង ៕