យោធាសម្រេចដោះលែង អតីតឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី រួមទាំងក្រុមអាវលឿង
បាងកក៖ មេបញ្ជាការយោធាជើងគោកថៃ លោក ប្រាយុទ្ធ បានបញ្ជាឲ្យដោះលែង មន្រ្តីជាន់ខ្ពស់បក្សភឿថៃ និង បក្សប្រឆាំងបក្ស រួមទាំងមេដឹកក្រុមអាវលឿង។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃសុក្រ ទី៣០
ខែឧសភា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអ៊ូឆា
មេបញ្ជាការកងទ័ពជើងគោកថៃ និង ជាប្រធានគណៈកម្មាការ រក្សាសណ្តាប់ធ្នាប់ជាតិ បានចេញបទបញ្ជាឲ្យដោះលែង
មន្រ្តីជាន់ខ្ពស់បក្សភឿថៃ ក្នុងនោះរួមមាន លោក ស៊ូរ៉ាភុង តូវិចាក់ឆៃគុល
អតីតនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការបរទេស លោក និវ៉ាត់ថៃរ៉ុង
ប៊ុនសុងផៃសាន អតីតនាយករដ្ឋមន្រ្តីស្តីទី លោក សុរ៉ាណាន់ វេចាជីវ៉ា
លេខាអតីតនាយករដ្ឋមន្រ្តី យីងឡាក់។ លើសពីយោធា បានដោះលែង លោក ស៊ុនធិ លីមថងគុល
មេដឹកក្រុមអាវលឿង និង លោក ថែនគុណ ជិតឥស្សរ៉ាក់ អតីតសមាជិកសភាបក្សប្រឆាំង។
បុគ្គលត្រូវដោះលែង ត្រូវបានយោធា
ដាក់លក្ខខណ្ឌដូចតទៅ៖ ហាមមិនឲ្យមានការញុះញុងប្រឆាំង ឬ តវ៉ា
រាល់ប្រតិបត្តិការបស់យោធា ហាមមិនឲ្យធ្វើដំណើរ ចេញក្រៅប្រទេស និង
ត្រូវបង្ហាញវត្តមាន រាល់លើកដែលយោធា កោះជនអញ្ជើញ៕
___________
ផ្តល់សិទ្ទិដោយ៖dap-news.com