ឡាន​បើក​បុក​ម៉ូតូ​ពីក្រោយ ស្លាប់​ប្តី​និង​ប្រពន្ធ កំពុងមាន​ផ្ទៃពោះ ៧​ខែ កណ្តាល​ភ្លៀង​ជោកជាំ

5/26/2014 0 Comments A+ a-


Wat-250533​ខេត្តរតនគិរី ៖ យ៉ាង​ហោច​ណាស់​​ម​នុស្ស ២​​នាក់ ជា​​ប្តី​​ប្រ​ពន្ធ​​​កំ​ពុង​មាន​ផ្ទៃ​ពោះ បាន​​ស្លាប់​​ភ្លា​ម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ដោយ​សារ​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍ រថ​យន្ត​បុក​​ម៉ូ​តូ ឌ្រី​ម​​សង់​​ពី​ក្រោយ កាល​ពី​​វេ​លា​ម៉ោង ៧​​យប់ ថ្ងៃ​ទី​​២៤ ខែ​ឧស​ភាឆ្នាំ​២០១៤ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។
​លោក​អនុសេនីយ៍ឯក ផាន់ តិ អធិការរង ស្រុក​កូន​មុំ បានអោយដឹងថា ជនរងគ្រោះ ២​នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បានធ្វើ​ដំណើរ ក្នុងទិសដៅ​ពី​ក្រុង​បាន​លុង មក​ស្រុក​កូន​មុំ លុះ​មកដល់​កន្លែងកើតហេតុ ក៏ត្រូវ​រថយន្តបុក​ពីក្រោយ ក្នុងទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​អ្នក​ដែល​ជិះ​ម៉ូតូ ដួល​បោក​និង​ផ្លូវជាតិ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ តែម្តង​។ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច បាត់ស្រមោល ស្របពេល​មេឃ កំពុង​ភ្លៀង​ខ្លាំង​ផង​នោះ​។
​លោក ផាន់ តិ បាន​បន្តទៀតថា ជនរងគ្រោះ​ជា​ប្តី មានឈ្មោះ ជៃ រ៉ា​ត  អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ​កសិក​រ បាន​ស្លាប់បាត់​បងជីវិត នៅនឹងកន្លែង និង​អ្នករួមដំណើរ ជា​ប្រពន្ធ​ឈ្មោះ ធី​ង សុផាត  អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ បាន​ស្លាប់បាត់​បង់ជីវិត ខណៈ​មានកូន ៧​ខែ នៅក្នុង​ពោះ​ផង​នោះ អ្នក​ទាំងពីរ​មាន​ទីលំនៅ ក្នុងភូមិ​២ ឃុំ​ត្រ​ពាំ​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។​
​ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន និង​ប៉ូលិស​ចរាចរណ៍ បាន​មកដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​ធ្វើ កំណត់ហេតុ​យក​ម៉ូតូ និង​សាកសព​មក​តំកល់ទុក នៅ​អធិការនគរបាល ស្រុក​កូន​មុំ ដើម្បី​រងចាំ​ក្រុម​គ្រូ​សារ សាច់ញាតិ​យក​សាកសព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក ដែល​រត់គេច​បាត់​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាមរក​អោយ​ទាល់តែ​ឃើញ ដើម្បីអោយ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕
Wat 250530Wat 250531Wat 250532Wat 250533
ប្រភពពី វត្តភ្នំ