ស្ត្រីម្នាក់ ត្រូវជនសង្ស័យ យកកាំបិតខ្វែវ កាប់ឲ្យរបួសធ្ងន់ ដោយមិនដឹង មូលហេតុ
កំពង់ចាមៈ បុរសម្នាក់
បានលីកាំបិតខ្វែវពីផ្ទះ ទៅកាប់ស្ត្រីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់
ដោយមិនដឹង មូលហេតុ នឹងបានបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យប្រទេសវៀតណាម ។
ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ប៉ុន្តែមកដល់ពេលនេះ
នគរបាលស្រុកមេមត់បានអះអាងថា មិនទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេ ។
អំពើឃាតកម្ម ខាងលើបានកើតឡើង កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្ទះស្ត្រី រងគ្រោះ ស្ថិតក្នុងភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់ ។
មន្ត្រីនគរបាលស្រុកមេមត់បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ ឈឹម ញ៉ អាយុ ៤៩ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ ស្វាយ ហេ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិជា មួយគ្នា ។
មន្ត្រីនគរបាលបានបន្តថា នៅល្ងាចថ្ងៃកើតហេតុ ជនសង្ស័យបានប្រើកាំបិតខ្វែវ កាប់ទៅលើស្ត្រីរងគ្រោះ ដល់ផ្ទះស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប៉ុន្តែ ដោយសារតែអាការៈអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ក្រុមគ្រួសារបានបញ្ជូនស្ត្រីរងគ្រោះទៅ ព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ដោយឡែក ជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនក្រោយពី បានធ្វើសកម្មភាពកាប់ស្ត្រីរងគ្រោះ ។
អធិការនគរបាលស្រុកមេមត់ លោក អេង ប៉េងហាក់ បានប្រាប់ឲ្យដឹងដែរថា ឆ្លងតាមការសាកសួរ និង ស៊ើបអង្កេត ក្នុងករណីខាងលើនោះ ជនសង្ស័យ និងស្ត្រីរងគ្រោះ ហាក់គ្មានទំនាស់នឹងគ្នា ឬមានគំនុំ អ្វី ពីមុនមកទេ ហើយជាមួយនឹងការសាកសួរ ជនសង្ស័យបានត្រឹមសារភាពថា មូលហេតុមកពីខឹងស្ត្រីរង គ្រោះ ។ លោក អធិការបានឲ្យដឹងទៀតថា ជនសង្ស័យមើលទៅមានសភាពដូចជាមនុស្សមិនគ្រប់ទឹក ។ ប៉ុន្តែយ៉ាងណាក៏ដោយ ករណីខាងលើ លោកបានចងក្រងសំណុំរួចហើយត្រៀមបញ្ជូនទៅស្នងការ ដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល