ការរួមរ័កឈានដល់កំពូល ជួយឲ្យជីវិតរស់នៅបានយូរ
ការសិក្សាស្រាវជ្រាវ បង្ហាញថា បុរសសម្រេចការឈានដល់ ចំណុចកំពូល ២ដង
ឬច្រើនជាង ២ដងក្នុងមួយសប្ដាហ៍ អាចរស់បានយូរ ជាងបុរស ដែលឈានដល់
ចំណុចកំពូលតិចដង ជាងចំនួនខាងលើ ។សម្រាប់ស្ត្រីក៏មិនខុសគ្នាដែរ
ស្រ្ដីដែលទទួលបាន សេចក្ដីសុខ និងរីករាយនៅក្នុង ការរួមភេទរស់នៅ បានយូរជាងស្រ្ដីដែលមានក្ដីរីករាយ តិចតួចនៅក្នុងការរួមភេទ ផងដែរ។
ហេតុផលតែមួយគត់ ធ្វើឱ្យបុរសស្រ្ដីមានអាយុវែង អាចមកពីមូលហេតុថា ភាពស្រណុកសុខស្រួល នៃការឈានដល់ចំណុចកំពូល មាននូវ ឥទ្ធិពលវិជ្ជមាន ដល់រីរាង្គផ្សេងៗ និងប្រព័ន្ធរាងកាយទាំងស្រុង។
លោកបណ្ឌិត Beverly Whipple អ្នកជំនាញខាងសុខភាព ផ្លូវភេទបាន មានប្រសាសន៍ថា « លទ្ធផលនៃការសិក្សាស្រាវជ្រាវ កំពុងបង្ហាញឱ្យយើង ឃើញថា ខណៈពេលសកម្មភាពរួមភេទ ឈានឡើងខ្ពស់ គ្រោះថ្នាក់នៃជំងឺមហារីក សុដន់ស្រ្ដី មានការធ្លាក់ចុះ »។
ការសិក្សាស្រាវជ្រាវ បានណែនាំថា លទ្ធផលដ៏គាប់ប្រសើរនេះ អាចបណ្ដាលមកពី ការកើនឡើងរហ័សនៃប្រភេទ អ័កម៉ូន ដូចជា Oxytocin ដែលផលិតចេញស្របពេល អារម្មណ៍ស្រើបស្រាល និងការឈានដល់ចំណុចកំពូល។ការបញ្ជាក់បង្ហាញ នៃការសិក្សាស្រាវជ្រាវ មួយចំនួន បានឱ្យដឹងថា ការសម្រេចសេចក្ដីសុខ នៃការឈានដល់ចំណុច កំពូលញឹកញាប់អាចជួយការពារ ប្រឆាំងនឹងជំងឺបេះដូង និងជួយរក្សាខួរក្បាល របស់អ្នកឱ្យមាន សុខភាពល្អ៕