រឿងអាថ៌កំបាំងមួយចំនួននៅពីក្រោយខ្នង Ryan Giggs មុនឈានទៅដឹកនាំ Man Utd
ក្រុងមែនឆេស្ទើៈ កីឡាករខ្សែបម្រើប្រយុទ្ធ
Ryan Giggs នៅពេលនេះ បានកាន់តំណែង២ គឺក្នុងនាម ជាកីឡាករផង
និងគ្រូបង្វឹកបណ្តោះអាសន្នផង នៅក្នុងក្លឹបបិសាចក្រហម Manchester United
ដែលពុំទាន់រក បានគ្រូបង្វឹកបង្គោលជា ផ្លូវការនៅឡើយ បន្ទាប់ពីក្រុមម្ចាស់
ជើងឯកពាន Premier League ១៣ សម័យមកនេះបាន បញ្ឈប់ការងារជាគ្រូបង្វឹក
ទាំងស្រុងរបស់ លោក David Moyes កាលពី២ថ្ងៃមុនេះ ។
អតីតតារាបាល់ទាត់ឆ្នើម ជនជាតិវ៉េល វ័យ៤០ឆ្នាំ កម្ពស់ ១.៧៩ រូបនេះក៏មានប្រវត្តិ អសោចមួយចំនួន មុនឈានចូលដល់ ជីវិតដ៏ជោគជ័យ ក្នុងវិស័យបាល់ទាត់ នៅអង់គ្លេសមួយនេះផងដែរ ពោលគឺនៅក្នុងក្លឹប Man Utd តែម្តងដោយកាលពី ៣ឆ្នាំ មុនកេរ្តិ៍ឈ្មោះជាមេគ្រួសារ របស់គាត់ បានអាប់ឱន នៅពេលគាត់បានចាញ់ ក្នុងសមរភូមិផ្លូវច្បាប់ ក្នុងទឹកប្រាក់ចំនួន ១៥ម៉ឺនផោន (ជាង២៥ម៉ឺនដុល្លារ) ដើម្បីបិទបាំងទំនាក់ទំនង ស្នេហាលួចលាក់ ជាមួយតារាបង្ហាញ ម៉ូដដ៏ស្រស់ស្អាតម្នាក់។ កេរ្តិ៍ឈ្មោះរបស់ លោក រ៉ាយអ៊ែន ហ្គីកកាន់តែខូចខ្លាំង ថែមទៀត នៅពេលប្អូនស្រី សាច់ថ្លៃរបស់គាត់បាន និយាយថា នាងបានរំលូតកូន របស់គាត់ពីរសប្តាហ៍ មុនពេលនាងរៀបការ ជាមួយប្អូនប្រុសរបស់គាត់។
ការអះអាងដ៏អសោចមួយនេះ បានធ្វើឲ្យបុរសជាឪពុកកូនពីរ និងជាអតីតបុគ្គលឆ្នើម ប្រចាំឆ្នាំផ្នែកកីឡា របស់ប៊ីប៊ីស៊ីរូបនេះ ត្រូវគេសើចចំអក គ្រប់ពេលវេលា។ តែទោះជាយ៉ាងណា កាលពីថ្ងៃអង្គារទី ២២ ខែមេសា គាត់បានងាក មកស្តារកិត្តិយស ឡើងវិញមិនទំនងមួយ ដោយទទួលបន្ទុក ដឹកនាំក្រុមកីឡាដ៏ល្បី បំផុតមួយលើ ពិភពលោក គឺ Manchester United។ ការដំឡើងឲ្យគាត់ធ្វើ ជាគ្រូបង្វឹកផងជាកីឡាករ ផងនេះត្រូវបាន ប្រកាសឡើង បន្ទាប់ពីការបណ្តេញ លោក David Moyes ក្រោយកាន់តំណែង គ្រូបង្វឹករយៈពេល ៩ខែ ដ៏យ៉ាប់យ៉ឺនបំផុត ក្នុងកៅអីដ៏ក្តៅ នៅទឹកដី Old Trafford ។
ទាំង Giggs និងមិត្តរួមក្រុមពុំ បានធ្វើអត្ថាធិប្បាយ ណាមួយទេ ខណៈពួកគេបាន មកដល់ជំរំហ្វឹកហាត់ កាលពីថ្ងៃអង្គារ ។ លោក Moyes វ័យ៥០ ឆ្នាំ ដែលគេគ្រោងផ្តល់ ប្រាក់ជំងឺចិត្តចំនួន រហូតដល់ទៅ ១៦,៨៣ លានដុល្លារនោះ ត្រូវគេគិតថាបានចាកចេញ តាមទ្វារក្រោយដើម្បី គេចពីកាមេរ៉ា ។ ពួកអ្នកវិនិយោគ បានបោះឆ្នោត សម្តែងការទុកចិត្តមួយចំពោះ ការតែងតាំងបណ្តោះអាសន្ន ដល់កីឡាករដែល ទទួលបានការគោរព បំផុតរបស់ ក្លឹបរូបនេះ ខណៈភាគហ៊ុនរបស់ United បានកើនឡើង ៦ ភាគរយនៅ Wall Street។
ប៉ុន្តែពួកអ្នកប្រើប្រាស់ Twitter ដែលហ្គីកបានព្យាយាម ប្តឹងដើម្បីលាក់រឿងសំងាត់ អំពីស្នេហាលួចលាក់ របស់ខ្លួនជាមួយ បេក្ខភាពប្រកួតប្រជែង ពានរង្វាន់ Big Brother នាង អ៊ីម៉ូហ្គិន ថូម៉ាស (Imogen Thomas) ភ្លាមៗបាននាំគ្នា ចំអកឲ្យសេចក្តីប្រកាស តែងតាំងរបស់ក្លឹប។ ពួកគេបានបង្ហោះ សំណើចបែប ចំអកថា ហ្គីកឥឡូវប្រហែល ចាប់ផ្តើមផ្តោតគោល ដៅលើប្រពន្ធៗ របស់កីឡាករហើយ។ កាលពីនៅក្មេង ហ្គីកធ្លាប់បានទាក់ទង តារាៗជាច្រើនរួម ទាំងពិធីការិនី ទូរទស្សន៍ នាង ដានី បេរ៍ (Dani Behr) និង អតីតតារាភាពយន្ត រឿង Hollyoaks នាង ដាវីនៀ ថាយល័រ (Davinia Taylor) ទៀតផង ៕