អតីតបុគ្គលិក Microsoft ប្រឈម​មុខ​នឹង​ការ​ជាប់​គុក

4/03/2014 0 Comments A+ a-

កាលពីចុងខែមីនា កន្លងទៅនេះ អតីតបុគ្គលិកក្រុមហ៊ុន Microsoft ម្នាក់ត្រូវបានឃាត់ខ្លួនពី បទលួចផ្ទេរឯកសារ សម្ងាត់របស់ក្រុមហ៊ុនទៅ ឲ្យអ្នកប្រើប្រាស់ប្លក់ ជនជាតិបារាំងម្នាក់។
ដោយឡែកនៅពេលនេះ យោងតាមការចុះផ្សាយរបស់ ComputerWorld បានឲ្យដឹងថា លោក Alex Kibkalo ត្រូវបានកាត់ទោស ឲ្យជាប់គុកចំនួន ៣ខែ។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា អតីតបុគ្គលិករូបនេះ បានលួចផ្ទេរឯកសារ សម្ងាត់ក្រុមហ៊ុន ទៅឲ្យអ្នកផ្សេង ដើម្បីទទួលបាននូវ លាភសក្ការៈណាមួយ ដោយឯកសារសម្ងាត់នោះ ពាក់ព័ន្ធនឹង Windows RT និង Activation Server SDK។
លោក Kibkalo មិនត្រឹមតែជាប់គុក ៣ខែប៉ុណ្ណោះទេ គឺត្រូវបង់លុយ ២២.០០០ដុល្លារអាមេរិក ដល់ក្រុមហ៊ុន Microsoft ដើម្បីសងជំងឺចិត្ត៕