អស្ចារ្យមែន! Liverpool ក្តោបយកពានទាំងអស់ប្រចាំខែមីនា
ក្រុងឡុងដ៍ៈ ការជួយឲ្យក្រុម ដែលកំពុងតែឡើងជើងខ្លាំង នារដូវកាល ឆ្នាំ ២០១៣-២០១៤ នេះ ហង្សក្រហម Liverpool ឈរនៅកំពូលតារាង Premier League បណ្តោះអាសន្នបច្ចុប្បន្ន និងអាចឈ្នះពានមួយនេះ ផងដែរ ដែលបានធ្វើឲ្យអ្នក ចាត់ការទូទៅ Brendan Rodgers និងកីឡាករ២រូប ផ្សេងទៀតមាន Steven Gerrard និង Luis Suarez ។
គ្រូបង្វឹក Brendan Rodgers បានឈ្នះពានជាគ្រូបង្វឹកដឹកនាំល្អ ប្រចាំខែមីនា ឆ្នាំ២០១៤ នេះបន្ទាប់ពី ជួយឲ្យ Liverpool ឈ្នះប្រកួតជាប់គ្នាទាំងក្នុង និងក្រៅទឹកដី និងជួយឲ្យក្រុមមួយនេះ ត្រឡប់ទៅកាន់កំពូលតារាង ដោយបានរុញច្រាន ក្រុមរបស់លោក Jose Mourinho តោខៀវ Chelsea ធ្លាក់មកលេខ ២វិញ រួមទាំងកីឡាករជើងខ្លាំង ប្រចាំក្លឹប ២នាក់ទៀតមាន ខ្សែបម្រើប្រយុទ្ធចាស់វស្សា Steven Gerrard និងខ្សែប្រយុទ្ធ Luis Suarez ឈ្នះពានជាកីឡាករ លេងល្អទៅវិញ ។
ការធ្វើបានបែបនេះ នៅពេលដែលកីឡាករ ជើងខ្លាំង Steven Gerrard បានស៊ុតប៉េណាល់ទី សម្រេច ២គ្រាប់ម្នាក់ឯង ពេល Liverpool ប្រកួតឈ្នះ ក្រុមម្ចាស់ផ្ទះ West Ham United ២-១ កលពីសប្តាហ៍មុន នៅក្រោយពេល ដែល Luis Suarez ធ្វើបានគ្រាប់បាល់ហ៊ែតទ្រីក (hat-trick) ពេលក្រុម Liverpool បំបាក់ក្រុម Cardiff City យ៉ាងចាស់ដៃ កាលពី ៤សប្តាហ៍មុន ។ ហង្សក្រហមត្រូវបើកទ្វារ ស្វាគមន៍ក្រុមភ្ញៀវជើងខ្លាំង មេឃខៀវ Manchester City នារាត្រីម៉ោង ១៩ និង ៣៧នាទីថ្ងៃអាទិត្យ ទី១៣ ខែមេសាស្អែកនេះក្នុង Premier League ប្រចាំសប្តាហ៍ទី៣៤ ដើម្បីការពារកំពូល តារាងបន្តទៀត ខណៈដែលគូប្រជែង Chelsea ជួបក្រុមម្ចាស់ ផ្ទះហ្វូងក្ងាន Swansea City នាថ្ងៃអាទិត្យ ដូចគ្នាម៉ោង ២២ និង ០៧នាទី ៕