មូលហេតុ​ ៦យ៉ាង​ដែល​អាច​នាំ​ឱ្យ​មាន Hacker កាន់​តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន

4/24/2014 0 Comments A+ a-

មុន​ឈាន​ដល់​សំណួរ​ថា តើ​ហេតុ​អ្វី​នាំ​ឱ្យ​មាន​ការ​វាយប្រហារ​តាម​អនឡាញ (Cyber-attack) ត្រូវ​យល់​អំពី Hacker ជា​មុន​សិន។ ជឿ​ថា សម្រាប់​អ្នក​ដែល​មាន​ចំណេះ​ដឹង​ទាក់ទង​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ​ប្រាកដ​ជា​បាន​យល់​ដឹង​អំពី​ការ hack នេះ​ជា​មិន​ខាន។ ក្នុង​បរិបទ​ប្រព័ន្ធ​សុវត្ថិភាព​របស់​កុំព្យូទ័រ hacker គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​អាច​រក​ឃើញ​ចន្លោះ​ប្រហោង​លើ​ប្រព័ន្ធ​ កុំព្យូទ័រ ហើយ​ផ្ដល់​ទាំង​ផល​ល្អ និង​អាក្រក់​អាស្រ័យ​លើ​កម្រិត​យល់​ដឹង​របស់​ពួកគេ។

Hacker គឺ​ច្រើន​តែ​ជា​អ្នក​ដែល​រៀន​ផ្នែក​ព័ត៌មានវិទ្យា​ស្រាប់ ហើយ​ចូលចិត្ត​ផ្នែក​អេឡិចត្រូនិក និង​ស្វែងយល់​ពី​ដំណើរការ​របស់​ប្រព័ន្ធ​កុំព្យូទ័រ។ ជន​នេះ​ក៏​តែងតែ​ស្វែងរក​វិធីសាស្ត្រ​សម្រាប់​ជួសជុល​ចន្លោះប្រហោង​ សុវត្ថិភាព​ផង​ដែរ។ ដោយសារ​ការ hack សព្វ​ថ្ងៃ​មាន​ច្រើន​របៀប និង​មាន tool អាច​ឱ្យ​គេ​ប្រើ​ក្នុង​ការ​បំបែក​សុវត្ថិភាព​បាន​ងាយៗ​​នោះ ដូច្នេះ ល្មមៗ​មិន​ចាំបាច់​មាន​ចំណេះដឹង​ផ្នែក​កុំព្យូទ័រ​ខ្លាំង​ក៏​បាន។
Hacker បែងចែក​ជា ៣​ប្រភេទ គឺ White Hat, Black Hat និង Grey Hat៖
១. White Hat៖ គឺ​ជា​បក្ស​ល្អ ដែល​មិន​ប្រើ​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​បង្ក​បទ​ល្មើស​បច្ចេកវិទ្យា​ ព័ត៌មានវិទ្យា​ឡើយ។ ពួកគេ​ភាគច្រើន​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​ផ្ដល់​សុវត្ថិភាព​កុំព្យូទ័រ និង​ការពារ​ពី​ការ​អុកឡុក​របស់ Black Hat។
២.  Black Hat៖ គឺ​ជា​បក្ស​មិន​ល្អ ដែល​ជាទូទៅ​ប្រើ​ជំនាញ​នេះ​ទៅ​ក្នុង​ផ្លូវ​មិន​ល្អ ពោល​គឺ​ទៅ hack ធនាគារ លួច​ទិន្នន័យ credit card និង​ចូល​លុកលុយ​ដល់​វែបសាយ​ជាដើម។
៣. Grey hat៖ គឺ​ ស្ថិត​ក្នុង​ក្រុម​ពួក​ទាំង White Hat ផង​និង Black Hat ផង។ លើក​ឧទាហរណ៍​ដូច​ជា បណ្ដាញ​សង្គម Facebook ដែល​ត្រូវ hacker រក​ឃើញ​ចន្លោះ​ប្រហោង តែ​រាយការណ៍​ដល់​ក្រុមហ៊ុន​ឱ្យ​ជួសជុល ពង្រឹង​សុវត្ថិភាព​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ hacker នឹង​ទទួល​បាន​រង្វាន់​តបស្នង​វិញ ជា​ទឹកប្រាក់​លើក​ទឹកចិត្ត​ទៅ​តាម​ចំនួន bug ដែល​បាន​រាយការណ៍។
នៅ​មាន​បែងចែក​ឋានានុក្រម​នៃ hacker ទៀត ដែល​មាន​ដូច​ជា៖
- Script kiddies៖ ជន​ទាំង​នេះ​មិន​មាន​ជំនាញ hack ឡើយ គឺ​គ្រាន់តែ​ប្រើ tools ស្រាប់ៗ​ដែល​បង្កើត​ដោយ hacker ដទៃ​ឧទាហរណ៍​កម្មវិធី Brutus AET2 ជាដើម​ដែល​មាន​ជំនាញ crack យក username និង password របស់ HTTP, FTP, POP3, Telnet និង SMB ។
- Intermediate hackers៖ គឺ​មនុស្ស​ដែល​យល់​ដឹង​អំពី​ប្រព័ន្ធ​កុំព្យូទ័រ ប្រព័ន្ធ​បណ្ដាញ​ណិតវើក ចំណេះដឹង​ភាសា​កម្មវិធី​បាន​គ្រប់គ្រាន់ ហើយ​យល់​ដឹង​អំពី​មុខងារ​របស់ script ជា​ដើម។
- Elite Hackers៖ ជា hacker ដែល​មាន​ជំនាញ។ ពួកគេ​ជា​អ្នក​មាន​សមត្ថភាព​សរសេរ hacker tool ជា​ច្រើន និង​ប្រើប្រាស់​សម្រាប់ hack។ ក្រុម hacker នេះ​អាច​បំបែក​សុវត្ថិភាព​ដោយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បាន ព្រម​ទាំង​អាច​បិទបាំង​សកម្មភាព​អុកឡុក​របស់​ខ្លួន​បាន ឬ​បង្ហាញ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។ ដូច្នេះ​ហើយ​អ្នក​ជំនាញ​ផ្ដល់​សុវត្ថិភាព​ប្រព័ន្ធ​តែង​តាមដាន​ឃ្លាំមើល​ សភាព​ដំណើរការ​ជានិច្ច ព្រមទាំង update សេវាកម្ម។
ចំពោះ​មូលហេតុ​ដែល​ នាំ​ឱ្យ​មាន hacker កាន់​តែ​ច្រើន​ឡើង គឺ​មាន​ផ្សេងៗ​គ្នា ក្នុង​នោះ​ការ​ចង់​ដឹង​ចង់​ស្គាល់ ព្រោះ​គិត​ថា​ជា​រឿង​រំភើប​បើ​សិន​ណា​អាច​អុកឡុក​ចូល​មើល​ទិន្នន័យ​ផ្ទាល់​ ខ្លួន​របស់​អ្នក​ដទៃ​បាន។ នេះ​ក៏​ជា​ការ​បង្អួត​ពី​សមត្ថភាព​រវាង​គ្នា​និង​គ្នា​ក៏​ថា​បាន។ ខាង​ក្រោម​នេះ​អាច​ជា​ហេតុផល​ដែល hacker កំពុង​គិត​នា​ពេល​បច្ចុប្បន្ន៖
១. hack ដើម្បី​អួតអាង​សមត្ថភាព៖ ជា​ការ​ពិត​ណាស់ ការ​លុកលុយ​ចូល​ដល់​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក​ដទៃ​បាទ ពួក hacker តែងតែ​គិត​ថា​ជា​រឿង​អស្ចារ្យ​របស់​ខ្លួន​ដែល​អាច​ធ្វើ​បាន។
២. hack ដើម្បី​លួច​ប្រាក់៖ ដូច​ជា​កន្លង​ទៅ​ដែល​មាន​ការ hack គណនី​ធនាគារ​របស់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ដើម្បី​លួច​ប្រាក់។
៣. គ្រាន់​ជា​ការ​កម្សាន្ត ចង់​សប្បាយ៖ ដើម្បី ​ធ្វើតេស្ត​សមត្ថភាព និង​ភាព​ឆ្លាតវៃ​របស់​ខ្លួន​ថា​តើ​អាច​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​អ្នក​ដទៃ​ បាន​កម្រិត​ណា។ អ្នក​ខ្លះ​អាច​បំបែក​ប្រព័ន្ធ​សុវត្ថិភាព anti-spyware ក៏​ដូច​ជា firewalls បាន​ទៀត​ផង។
៤. hack ព្រោះ​តែ​ការ​សងសឹក៖ ជន​ទាំង​នេះ មាន​ការ​មិន​ពេញចិត្ត អាច​ជាមួយ​បុគ្គល ឬ​ស្ថាប័ន ក៏​ដូច​ជា​រដ្ឋាភិបាល​ក៏​ថា​បាន។
៥. hack ពុំ​ដើម្បី​អ្វី​សោះឡើយ៖ ជា ​ការ​គិត​ដ៏​កម្រ​របស់ hacker។ បើ​អីចឹង​មែន​វា​គឺ​ជា​រឿង​គ្មាន​បាន​ការ ព្រោះ​ពេល​ខ្លះ hacker គ្មាន​បំណង​ផ្ដល់​ផលវិបាក​ដល់​នរណា​ម្នាក់​ឡើយ។
៦. ​hack ដោយ​សារ​ហុស​បច្ចេកទេស៖ Hacker ពេល​ខ្លះ​បំបែក​សុវត្ថិភាព​ដើម្បី​ជួសជុល​ប្រព័ន្ធ ដោយ​សារ user ភ្លេច​ជួសជុល។ មុន​ធ្វើ​ការ hack គេ​ក៏​បាន​ប្រាប់​ដល់ user ឱ្យ​ការពារ​ច្រក​សុវត្ថិភាព​របស់​ខ្លួន​ជា​មុន​ផង​ដែរ។ ការ hack នេះ​ក៏​អាច​ជួសជុល​ប្រព័ន្ធ​ដែល​បាន​ខូច​ដោយ​សារ hacker ដទៃ​វាយប្រហារ​ផង​ដែរ៕
គន្លឹះ​យល់​ដឹង​អំពី​របៀប​ដែល hacker ប្រើ​ក្នុង​ការ​បំបែក​ប្រព័ន្ធ​សុវត្ថិភាព សូមចុច​ត្រង់​នេះ …
​ប្រែ​សម្រួល៖ ឈុន ហួរ