ទំនាស់​ពាក្យ​សំដី​នៅ​ក្នុង​វង់​រាំ ​ធុង​បា​ស់​វាយ​ក្បាល​មួយ​កែវ​ដេរ​២២ថ្នេរ​

4/01/2014 0 Comments A+ a-

7gahr5oxខេត្ត​ក​ណ្តា​ល​ ​៖ យុ​វ​ជន​ម្នាក់​បាន​រង​របួស​ក្បាល​ ​និង​លើ​ផ្ទៃ​មុខ​ដេរ​ចំនួន​២២ថ្នេរ​ ​បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សំដី​គ្នា​ក្នុង​វង់​រាំ​ធុង​បា​ស់​ ​ហើយ​ត្រូវ​បាន​គូ​ទំនាស់​វាយ​មួយ​កែវ​ ​កាល​ពី​វេលា​ម៉ោង​២២និង​៣០នាទី​ ​ថ្ងៃ​ទី​២៩ ខែ​មី​នា​ ​ឆ្នាំ​២០១៤ ចំណុច​ផ្ទះ​មាន​រៀបចំ​ពី​ធី​កាត់​ចំណង​ដៃ​មួយ​កន្លែង​ ​ស្ថិត​ក្នុង​ភូមិ​ថ្លើ​ក​ ​ឃុំ​ពើ​ក​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​ក​ណ្តា​ល​ ​។ 
ក្រោយ​ពី​មាន​ហេតុ​ការណ៍​កើត​ឡើង​ ​ជន​ដៃ​ដល់​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ ​ឃុំ​ពើ​ក​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​អង្គ​ស្នួល​ ​ដើម្បី​ក​សាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ ​។ ចំណែក​ឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ​។
ម​ន្ត្រី​នគរបាល​ស្រុក​អង្គ​ស្នួល​បាន​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ​មាន​ឈ្មោះ​ ​ហេង​ ​លី​ម​គា​ ​ភេទ​ប្រុស​ ​អាយុ​២០ឆ្នាំ​ ​មុខ​របរ​ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ​មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក​ ​ឃុំ​ពើ​ក​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​ក​ណ្តា​ល​ ​។ ចំណែក​ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​វ៉​ន​ ​ភារ​ម្យ​ ​ភេទ​ប្រុស​ ​អាយុ​១៩ឆ្នាំ​ ​មុខ​របរ​ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ​មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រ​យឹ​ង​ ​ឃុំ​ពើ​ក​ ​ស្រុក​អង្គ​ស្នួល​ ​រង​របួស​ក្បាល​ ​និង​ផ្ទៃ​មុខ​ដេរ​២២ថ្នេរ​ ​។
ប្រភព​ដដែល​បាន​បន្ត​ថា​ ​នៅ​មនុ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ ​និង​ជន​សង្ស័យ​បាន​ទៅ​ចូល​រួម​ក្នុង​ពិធី​កាត់​ចំណង​ដៃ​កូន​អ្នក​ស្រុក​ក្នុង​ភូមិ​/ឃុំ​កើត​ហេតុ​ខាង​លើ​ ​។ ក្រោយ​ពី​ពិសា​រ​ភោ​ជ​នី​អាហារ​ ​និង​មាន​ផឹក​ស្រា​ផង​នោះ​ ​ក៏​មាន​កម្ម​វិធី​រាំ​ធុង​បា​ស់​កម្សាន្ត​លេង​ផង​ដែរ​ ​ខ​ណៈ​នោះ​ជន​សង្ស័យ​ ​និង​ជន​រង​គ្រោះ​បាន​ចូល​ទៅ​រាំ​លេង​កម្សាន្ត​ជាមួយ​ភ្ញៀវ​ដទៃ​ទៀត​ ​។ ពេល​កំពុង​រាំ​នោះ​ ​ជន​សង្ស័យ​និង​ជន​រង​គ្រោះ​ ​ក៍​បាន​កើត​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​ ​ខ​ណៈ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្ទុះ​ដាល់​ទៅ​លើ​ជន​សង្ស័យ​ ​តែ​ដាល់​មិន​ត្រូវ​ធ្វើ​ឲ្យ​ជន​សង្ស័យ​មាន​ឱ​កាស​វាយ​ក្បាល​មួយ​កែវ​វិញ​ ​ប​ណ្តា​ល​ឲ្យ​រង​របួស​តែ​ម្ត​ង​ ​៕
_____________________________
ប្រភពព័ត៌មានពី៖ នគវត្ត