ពលរដ្ឋ​ជាង​មួយរយ​នាក់ឡើងមក សាលាខេត្តតវ៉ា​រឿង​ទាហាន​រំលោភ​យក​ដី​

4/24/2014 0 Comments A+ a-

spv31gmlសៀមរាប៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ​ត្រពាំង​ក្រសាំង នៃ​ឃុំ​ស្រែ​ណូយស្រុកវ៉ារិនប្រមាណ​ ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២៣ ខែ​មេ​សា​ ​ឆ្នាំ២០១៤ នេះ  បានធ្វើដំណើរ​ដោយ​គោយន្ត​កន្ត្រៃ​ចំនួន ​១១​គ្រឿង សម្រុក​ចូលមក​ក្រុង​សៀមរាប ក្នុង បំណង​សុំ​ឲ្យ អភិបាលខេត្ត ដោះស្រាយ​ដី​ទំនាស់​ រវាង​ទាហាន និង​ក្រុម​អ្នកភូមិ​ ​ក៏ប៉ុន្ដែ​ត្រូវ​បាន​អភិបាល​រង​ខេ​ត្ដ​ចុះ​ជួប​ដោះ​ ស្រាយ​ ​នៅ​ពាក់កណ្ដាល​ផ្លូវ​ ​ត្រង់​ចំណុច​រង្វង់​មូល​ស្រុក​បន្ទាយស្រី​ ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​ ​។
​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ស្រែ​ណូ​យ​ ​ស្រុក​វ៉ា​រិ​ន​ បាន​លើកឡើងថា ដី​ទំនាស់​ខាងលើនេះ​ចែកចេញជា​ពីរ​ចំណុច ទី​១​ត្រង់ចំណុច​សង្កែរ​ធំ​ផ្ទៃដី ៣២១​ហិកតា មាន​ពលរដ្ឋ​៩៥​គ្រួសារ ទី​២​ត្រង់ចំណុច​អូរ​ផ្អាវ​ផ្ទៃដី​៣៥០​ហិកតា មាន​ពលរដ្ឋ​១៣០​គ្រួសារ។​ ប្រភព​បន្តថា ការដែល​ពួកគាត់ លើកគ្នា​មកនេះ​គឺ​បំណង​ឲ្យ​លោក​អភិបាលខេត្ត សម្រេច​ដោះស្រាយ​ពីព្រោះ​ដល់​រដូវ​បង្កបង្កើនផល​ហើយ ពួកគាត់​មិន អាចធ្វើ​បាន ចំណែក​ឯខាង​ទាហាន គឺ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដាំដំឡូង​ជា​បន្តបន្ទាប់​។​ អ្នក​ភូមិ ​បាន​ប​ន្ដ​ថា​ ​ដី​ពួក​គាត់​បាន​កាន់​កាប់​ ​និង​បង្ក​បង្កើន​ផល​តាំង​ពី​ឆ្នាំ​២០០៥។ ប៉ុន្ដែ​ត្រូវ​ទាហាន​កង​ពល​លេខ​៥ដក​ហូត​យក​ជួល​ឲ្យ​ឈ្មួញ​ដាំ​ដំឡូង​ ​ដោយ​យក​លេស​ធ្វើ​កន្លែង​អភិវឌ្ឍ​ន៍​យោធា​។ ទំនាស់​ដី​ធ្លី​នេះ​កើត​ឡើង​នៅ​ ឆ្នាំ​២០១៣ ជាមួយ​យោធា​កង​ពល​លេខ​៥ និង​យោធ​ភូមិ​ភាគ​ទី​៤ ដែល​មាន​ផ្ទៃ​ដី​ទំហំ​ជិត​៧០០ហិ​កតា​ ​ស្មើ​នឹង​ជាង​១២៥គ្រួសារ​ ​ស្ថិត​នៅ​ឃុំ​ស្រែ​ណូ​យ​ ​ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប។ក្រោយ​មាន​ហេតុ​ការ​ណ៏​នេះ ពួកគាត់​បាន​ប្តឹងទៅ​អាជ្ញាធរ​ស្រុក-ខេត្ត  ប៉ុន្តែអាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ចេះតែ​ឲ្យ​រងចាំ គឺ​ចាំ​មួយឆ្នាំ​ហើយ​មួយឆ្នាំ​ទៀត​។ លុះ​ព្រឹក​ថ្ងៃទី​២៣​នេះ ​ដោយ​ពុំ​អាច​ចាំ​តទៅទៀតបាន ទើប​ពួកគាត់ ​សម្រេច​លើកគ្នា មកកាន់​សាលាខេត្ត​សៀមរាប​យ៉ាងនេះ​។
ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា​ ​បើ​អាជ្ញា​ធ​រ​ខេ​ត្ដ​មិន​ជួយ​ដោះ​ស្រាយ​ទេ​ ​ពួក​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​រាជ​ធានី​ភ្នំពេញ​ ​ដើម្បី​ឲ្យ​លោក​នាយករដ្ឋមន្ត្រូី ​ហ៊ុន​ ​សែន​ ​ជួយ​អ​ន្ដ​រាគ​មន៍​ ​។
នៅ​រសៀល​ថ្ងៃ​ទី​២៣ខែ​មេ​សា​នេះ​ ​ប្រជា​ជន​បាន​ត្រ​ឡប់​ទៅ​គេហដ្ឋាន​វិញអស់​ហើយ​ ​បន្ទាប់​ពី​លោក​ ​ប៊ុ​ន​ ​ថា​ឫទ្ធិ​ ​​អភិបាល​រង​ខេ​ត្ដ និង​ជា​អ្នកនាំពាក្យ សាលាខេត្ត​សៀមរាប បាន​ចុះ​ជួប​នៅ​ស្រុក​បន្ទាយស្រី​ ​ដោយ​ធ្វើ​កិច្ច​សន្យា​ ​នឹង​សន្យា​ទៅ​ដោះ​ស្រាយ​ជូន​ពួក​គេ​ ​នៅ​ថ្ងៃ​ស្អែក​នេះ​។ ប៉ុន្តែនៅ​កន្លែងកើតហេតុ មុនពេល​ក្រុម​អ្នកភូមិ​ចាកចេញ លោក​ប៊ុន ថា​រិ​ទ្ធិ ពុំ​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​អ្នកកាសែត​ទេ​៕
spv31gmlugv4wy1q
ប្រភពពី  Free Press Magazine