កុំកុំ ធ្វើឲ្យភរិយាភ្ញាក់ផ្អើល ក្នុងថ្ងៃខួបកំណើត
ហុងកុង៖ តារាសម្តែងដ៏ល្បីរបស់ហុងកុង លោក Donnie Yen
(កុំកុំ) បានរៀបចំនូវការ ទទួលទានអាហារ ក្រោមពន្លឺភ្លើងទៀន
ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងឱកាស នៃថ្ងៃខួបកំណើតរបស់ភរិយាលោក គឺអ្នកនាង
Cecilia Wang គំរប់ខួប៣៣ឆ្នាំ កាលពីម្សិលមិញនេះ។
ក្រៅពីការទទួលទាន នូវអាហារពេលល្ងាចដ៏ Romantic លោក Donnie ក៏មានបាច់ផ្កាកូលាប ដ៏ធំជូនទៅដល់ភរិយាសំឡាញ់ចិត្ត នារាត្រីនោះដែរ ហើយលោកក៏បានបង្ហោះរូបថត នៅលើ microblog របស់លោក និងសរសេរ នូវពាក្យមួយឃ្លាថា”អរគុណសម្រាប់ការរួមរស់ ជាមួយខ្ញុំ អស់រយៈពេល១១ឆ្នាំ រីករាយថ្ងៃខួបកំណើត”។ នៅពេលដែល Donnie បង្ហាញនូវសេចក្តីស្រឡាញ់បែបនេះ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេត មួយចំនួន មានការច្រណែន ចំពោះគូស្នេហ៍ផ្អែមល្ហែមនេះ៕