SIAM KUBOTA ពង្រីកអាជីវកម្មមកកាន់ប្រទេសកម្ពុជា និងឡាវ ដោយបើកក្រុមហ៊ុន ២ បន្ថែមទៀត និងផ្សព្វផ្សាយពាក្យស្លោក “ជម្រើសទី ១ ក្នុងចិត្តកសិករ (អាស៊ាន)” មុនការមកដល់នៃ សមាគមសេដ្ឋកិច្ចអាស៊ាន (AEC)

3/04/2014 0 Comments A+ a-


SIAM KUBOTA ពង្រីក​អាជីវកម្ម​មក​កាន់​ប្រទេស​កម្ពុជា និង​​ឡាវ​ ដោយ​​បើក​ក្រុម​ហ៊ុន​​ ២ ​បន្ថែម​ទៀត​ និង​​ផ្សព្វ​ផ្សាយ​ពាក្យ​ស្លោក​ “​ជម្រើស​ទី​​ ១ ក្នុង​ចិត្ត​កសិករ​ (អាស៊ាន)​”​ មុន​ការ​មក​ដល់​នៃ​
សមាគម​សេដ្ឋកិច្ច​​អាស៊ាន​ (AEC)
SIAM KUBOTA Corporation Co., Ltd. បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ដោយ​បើក​ក្រុម​ហ៊ុន​ថ្មី​បន្ថែម​ចំនួន​ ២ ទៀត​នៅ​ កម្ពុជា និង​ឡាវ។​ ដោយ​មាន​ភាគ​ហ៊ុន ១០០% ក្នុង​ក្រុម​ហ៊ុន​ទាំង​ ២ នេះ​ SIAM KUBOTA កំពុង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ មុន​ការ​មក​ដល់​នៃ​ សមាគម​សេដ្ឋកិច្ច​អាស៊ាន ដោយ​រំពឹង​ទុក​ថា​នឹង​ទទួល​បានបរិមាណលក់​បន្ថែម​នៅ​ក្នុង​ប្រទេស​ទាំង​ ២ ចំនួន​ ៧ ពាន់​លាន​បាត​ ត្រឹម​ឆ្នាំ ២០១៥។​



លោក Hiroshi Kawakami ដែល​ជា​អគ្គនាយក​​​ជាន់​ខ្ពស់​ របស់​ក្រុម​ហ៊ុន​ SIAM KUBOTA Corporation Co., Ltd. បាន​​ឲ្យ​ដឹងថា "​ឆ្នាំ​នេះ​ SIAM KUBOTA Corporation Co., Ltd. បង្កើត​ក្រុម​ហ៊ុន​នៅ​តំបន់​អាស៊ាន​ ដោយ​ចំណាយ​ទុន​វិនិយោគ​ច្រើន​ជាង ៦៨ លាន​បាត​។ ក្រុម​ហ៊ុន​ទាំង​ ២ នេះ​គឺ​ KUBOTA (CAMBODIA) Co., Ltd. នៅ​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​ចំណាយទុន​វិនិយោគ​ប្រមាណ ៣៨ លាន​បាត​ និង​ KUBOTA Lao Sole Co., Ltd. នៅ​​សារធារណរដ្ឋ​ប្រជាមានិតប្រជាជន​ឡាវ​ ដោយ​ប្រើ​ទុន​វិនិយោគ​ប្រមាណ ៣០ លាន​បាត​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បង្កើត​ សមាគម​សេដ្ឋកិច្ច​អាស៊ាន​ និង​ការ​ពង្រីក​អាជីវកម្ម​គ្រឿង​ចក្រ​កសិកម្ម​នៅ​ក្នុង​តំបន់”។​
​ក្រុម​ហ៊ុន​ទាំង​ ២ មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ទីផ្សារ​ និង​សេវាកម្ម​ក្រោយ​ពេល​លក់​ សម្រាប់​​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ​។​ SIAM KUBOTA បាន​បញ្ជូន​គណៈគ្រប់​គ្រង​ជាន់​ខ្ពស់​ជនជាតិ​ថៃ​ ដើម្បី​ត្រួត​ពិនិត្យ​ និង​គ្រប់​គ្រង​ប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​ធានា​ថា​ អាជីវកម្ម​នឹង​ដំណើរ​ទៅ​តាម​ទិស​ដៅ​ដែល​បាន​កំណត់។ ហើយ​ក្រុម​ហ៊ុន​ក៏​បាន​​ជ្រើស​រើស​ប្រជាជន​​មូលដ្ឋាន​ដើម្បី​​បំពេញ​ការ​ងារ​ក្នុង​ក្រុម​ហ៊ុន​ថ្មី​ផង​ដែរ។​ KUBOTA (Cambodia) Co., Ltd. នឹងត្រូវ​គ្រប់​គ្រង​ដោយ​លោក​ Weerapong Wirabutra ចំណែក​​លោក Jirasak Sitthiwong គឺ​ជា​​អគ្គ​នាយក​គ្រប់​គ្រង​ KUBOTA Lao Sole Co., Ltd. SIAM KUBOTA នៅតែ​បន្ត​ធ្វើ​ជា​​មណ្ឌល​កណ្តាល​របស់​ក្រុម​ហ៊ុន​​នៅ​តំបន់​អាស៊ាន​ ដើម្បី​គ្រប់​គ្រង​លើ​ការ​លក់ ការ​នាំ​ចេញ​ និង​ការ​ផលិត។​
ក្រុម​ហ៊ុន​បាន​ចាត់​ទុក​ផលិត​ផល​របស់​ខ្លួន​ជា​គ្រឿង​ចក្រកសិកម្ម​ដែល​មាន​គុណភាព​ខ្ពស់​ រួម​ជាមួយ​នឹង​សេវាកម្ម​ក្រោយ​ពេលលក់​​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​កសិករ​​ ខណៈ​កំពុង​​​ពង្រឹង​​​តម្លៃ​​ស្លាក​សញ្ញា​ជា “​ជម្រើស​ទី​១ ក្នុង​ចិត្ត​​កសិករ (អាស៊ាន)​”​ នៅ​ក្នុងតំបន់​​​​រួម​មាន​ ប្រទេស​ថៃ កម្ពុជា ឡាវ និង​មីយ៉ាន់​ម៉ា។​
​សម្រាប់​ការ​ធ្វើ​ចរាចរនៅ​លើ​ទីផ្សារ ក្រុម​ហ៊ុន​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពង្រីក​បណ្តាញ​​ភ្នាក់​ងារ​ចែក​ចាយ​ មណ្ឌល​សេវាកម្ម​បច្ចេកទេស​ និង​មណ្ឌល​ចែក​ចាយ​គ្រឿង​បន្លាស់​ ក៏​ដូចជា​​បង្កើត​ការ​យល់​ដឹង​​​ពី​​តម្រូវ​ការ​​​គ្រឿ​ង​ចក្រកសិកម្ម ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​​​គ្រប់​រូប​ភាព​ និង​ទំនាក់​ទំនង​សាធារណៈ។ លើស​ពី​នេះ​ទៀត ក្រុម​ហ៊ុន​​ផ្តោត​លើ​ការ​ផ្ទេរ​​ចំណេះដឹង​​​តាមរយៈ​​​កម្មវិធី​ "Total Process Solution” សម្រាប់​អតិថិជន​ឯកត្តជន​ និង​​​ អតិថិជន​​ទិញ​ទិន្នផល​កសិកម្ម​តាម​កិច្ចសន្យា​។​ SIAM KUBOTA ក៏​បាន​​ចាត់​ទុក​គុណភាព​​ផលិតផល​តាម​ស្តង់​ដា​ប្រទេស​ជប៉ុន និង​សេវាកម្ម​​ល្អ​តាម​ស្តង់​ដា​ SIAM KUBOTA ជា​កត្តាសំខាន់​​ផង​ដែរ​ ដើម្បី​បំពេញ​បំណង​របស់​អតិថិជន​គ្រប់​កម្រិត។ បន្ថែម​ពី​លើ​នេះ​ទៀត​ គុណភាព​នៃ​ការរស់​នៅ​របស់​កសិករ និង​ប្រជាជន​នៅ​ក្នុង​ប្រទេស​ដែល​ក្រុម​ហ៊ុន​កំពុង​ដំណើរ​ការ​អាជីវកម្ម​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។​
ការ​ចូល​រួម​ក្នុង​សកម្មភាព​​សង្គម​ (CSR) គឺ​ជា​យុទ្ធសាស្រ្ត​​មួយ​​ក្នុង​ចំណោម​យុទ្ធសាស្រ្ត​ទីផ្សារ​ ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ក្រុម​ហ៊ុន​នានា។ នេះ​ដោយ​សារ​ថា​ គ្មាន​ក្រុម​ហ៊ុន​គ្រឿង​ចក្រកសិកម្ម​ណា​​ផ្សេង​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​សកម្មភាព​បែប​នេះ​​ទេ​ពី​មុន​មក។​ ឧទាហរណ៍​ជាក់​ស្តែង​នៃ​សកម្ម​ភាព​​នានា​ដែល​ SIAM KUBOTA Corporation បាន​ធ្វើ​កន្លង​មក​រួម​មាន​ បាន​ចូល​រួម​​បណ្តុះ​បណ្តាល​អ្នក​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន​កសិកម្ម​​ជាមួយ​គ្រឹះស្ថាន​អប់​រំ​ក្នុង​មូលដ្ឋាន​ បាន​នាំ​យក​ស្បៀង​សង្រ្គោះ​បន្ទាន់​ឧបត្ថម្ភ​ដល់​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ផ្តល់​អាវ​​រងារ​ដល់​ប្រជាជន​ក្នុង​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​​ និង​លើក​ទឹក​ចិត្ត​​​ឲ្យ​​ភ្នាក់​ងារ​ចែក​ចាយ​​ចូល​រួម​ជាក្រុមដើម្បី​បង្កើត​​ជា​ “​ក្លិប​ភ្នាក់​ងារ​ចែក​ចាយ KUBOTA” នៅ​ក្នុង​ប្រទេស​នីមួយៗ​ ដើម្បីធ្វើ​សកម្មភាព​​បម្រើ​ដល់​សេវា​សង្គម​​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Hiroshi។​
បច្ចុប្បន្ន​ អត្រា​នាំ​ចេញ​របស់​ SIAM KUBOTA មាន​ចំនួន​ ២០% នៃ​ចំនួន​ការ​លក់​សរុប។ ការ​លក់​ក្នុង​ប្រទេស​កម្ពុជា​ និង​ឡាវ​ មាន​ចំនួន ៤០% និង​ ១៥%​ តាម​លំដាប់។ មាន​កសិករ​ជាង​ ៩.៤ លាន​នាក់​នៅ​កម្ពុជា ប្រហាក់​ប្រហែល​នឹង​ ៦៥%​ នៃ​ចំនួន​ប្រជាជន​សរុប។​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​បង្កើន​តំបន់​ធារាសាស្រ្ត។​ ខណៈដែល​ប្រទេស​ឡាវ មាន​ប្រជាជន​ ៤.៧ លាន​នាក់​ជា​កសិករ ឬ​ប្រមាណ ៧៥% នៃ​ចំនួន​ប្រជាជន​សរុប​។​ រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្ត​ដល់​កសិករ​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​កសិកម្ម ដើម្បី​បង្កើន​ទំហំ​នៃ​ការ​នាំ​ចេញ។​ ដំណាំ​អាទិភាព​​នៅ​ក្នុង​ប្រទេស​ទាំង​ ២ នេះ​គឺ​ ដំណាំ​ស្រូវ។​
ដោយសារ​កត្តា​ដែល​បាន​ពណ៌នា​ខាង​លើ​នេះ​ហើយ​ទើប SIAM KUBOTA Corporation Co., Ltd. មានការជឿជាក់ថា គ្រឿងចក្រកសិកម្មនៅតំបន់អាស៊ាន នឹងបន្តរីកលូតលាស់ជាពិសេសក្នុងប្រទេសកម្ពុជានិងឡាវ ដោយសារថាកសិករ​​​មានការយល់ដឹងពីសារសំខាន់ក្នុងការកាត់បន្ថយតម្លៃផលិតកម្មនិងបង្កើនផលិតភាពក្នុងលក្ខខណ្ឌនៃបរិមាណនិងគុណភាព មុនការបង្កើតសមាគមសេដ្ឋកិច្ចអាស៊ាន មកដល់ គ្រឿងចក្រកសិកម្មគឺជាកត្តាដ៏សំខាន់ដែលអាចជួយពួកគាត់ឲ្យទៅដល់គោលដៅនោះ។ហេតុនេះ​ SIAM KUBOTA បង្កើត​ក្រុម​ហ៊ុនទាំង ២ នេះ​ឡើង​ ដើម្បី​បង្កើន​ការ​លក់​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កើន​ដល់​ ៥ ពាន់​លាន​បាត​ និង​នៅ​ប្រទេស​ឡាវ​ឲ្យ​ដល់​ ២ ពាន់​លាន​បាត​ នៅ​ឆ្នាំ ២០១៥។​