ក្រុម​ហ៊ុន​ C.K Trading Co., Ltd ធ្វើការបង្ហាញ ម្សៅសាប៊ូ PAO SOFT NANO TECH

3/04/2014 0 Comments A+ a-


ម្សៅ​សាប៊ូ​ PAO SOFT NANO TECH
ក្រុម​ហ៊ុន​ C.K Trading Co., Ltd. និង​ LION CORPORATION (THAILAND) LTD. មាន​មោទនភាពក្នុងការ​ណែនាំ​ផលិត​ផល​ PAO Soft Nano Tech ដែល​ជា​​ម្សៅ​​សាប៊ូ​​​កំពុង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ។​  យើង​មាន​សុទិដ្ឋិនិយម​ដើម្បីណែ​នាំជូននូវ​រូបមន្ត​ដែលត្រូវ​បាន​អភិវឌ្ឍ​​ថ្មី ​ដោយ​ប្រើ​បច្ចេកវិទ្យា​អានុភាព​​គ្រាប់​ទឹក​ក្រអូប​​​ (Magic Perfume Capsule) ក្នុង​ Pao Soft Nano Tech ដោយ​ផ្តល់​​​នូវ​ក្លិន​ក្រអូប​ជាប់​បាន​យូរ​លើស​ពី​​​ការ​​រំពឹង​ទុក​​ រួម​ជា​មួយ​បទពិសោធន៍នៃ​ការ​បោក​គក់​​កាន់​តែ​អស្ចារ្យ​។​ PAO Soft Nano Tech ក៏​សក្តិ​​សមផង​ដែរ​​​​ចំពោះ​​​អ្នក​​រស់​នៅ​ទីក្រុង​ ដោយ​សារ​ថា​​វា​ជួយ​សន្សំ​សំចៃ​ពេល​វេលា​ និង​ផ្តល់​ភាព​ងាយ​ស្រួល​​​សម្រាប់​ការ​បោក​គក់​តែ​ម្តង​ជាមួយ​នឹង​គុណប្រយោជន៍​​ទាំង​បួន​ (ជ្រះ​ស្អាត គ្មាន​ក្លិន​ផ្តុស ទន់​​ល្មឿយ​ និង​ក្រអូប​ជាប់​បាន​យូរ)។​​


ស្របពេលជាមួយនឹងការរក្សានូវគុណប្រយោជន៍នានាដូចជាភាពជ្រះស្អាត គ្មានក្លិនផ្តុស និងភាពទន់ល្មឿយ​​ ដែលផ្តល់ដោយបច្ចេកវិទ្យា​​ខ្ពស់​​​ពី​ LION Japan រូបមន្ត​ PAO Soft Nano Tech ដែលត្រូវ​​​បានអភិវឌ្ឍថ្មី​​ ក៏បានបន្ថែមនូវក្លិនក្រអូបជាប់បានយូរតាំងពីពេល​​បោកគក់រហូតដល់ពេល​​​ស្លៀកពាក់ជាមួយនឹងទំនុកចិត្ត​​​យ៉ាងពេញលេញទោះជា​​ស្ថិតក្រោម​​អាកាសធាតុក្តៅនិងបែកញើសក៏ដោយ។រូបមន្តថ្មីរបស់​​ម្សៅសាប៊ូ​ PAO Nano Tech អាចប្រើបានទាំងសម្រាប់ការបោកគក់ដោយដៃ និងម៉ាស៊ីន។
បច្ចុប្បន្ននេះបរិស្ថានរបស់យើងកំពុងប្រឈមនឹង​​ការកើន​​កម្តៅរបស់ផែនដីដែលបណ្តាលឲ្យសីតុណ្ហភាព កើនកំដៅ ​​បន្តិចម្តងៗជាលំដាប់​​ ហើយជាលទ្ធផល​​ ញើស​​នឹងបង្ក​​ជាបាក់តេរី និងក្លិនផ្តុសនៅ​​ជាប់សម្លៀកបំពាក់។​​ PAO Soft Nano Tech ត្រូវបានផលិតឡើង​​សម្រាប់គ្រួសារដែល​​គិតគូរពីអនាម័យជាចម្បង​​ ព្រោះវា​​ត្រូវបានផ្សំឡើង​​ដោយសមត្ថភាពពិសេស​​រួម​​​ជាមួយមុខងារការពារបាក់តេរីនិងគ្រាប់ទឹកក្រអូ​​ដ៏អស្ចារ្យ​​អ្នកនឹងប្រាកដ​​ថាការបោកគក់មានអនាម័យខ្ពស់និង​​​​ក្រអូបបាន​​កាន់​​តែយូរ!​ ​ជាមួយ​ PAO Soft Nano Tech គ្រួសារ​របស់​អ្នក​ទាំង​មូល​នឹង​ត្រូវ​បាន​ការ​ពារ​ពី​បាក់​តេរី។ អ្នក​នឹង​មាន​ទំនុក​ចិត្ត​ថា​គ្មាន​ ក្លិន​ផ្តុស និង​​ មេរោគ ១០០%។​
ម្សៅ​សាប៊ូ​ PAO NANO TECH ដែល​​បានអភិវឌ្ឍថ្មីមានបីជម្រើស​ ​និង​​មុខងារខុសៗគ្នាសម្រាប់សម្លៀកបំពាក់គ្រប់ប្រភេទ។​ “Softness” ពណ៌​ផ្កាឈូក​សម្រាប់ប្រើ​ប្រាស់​ជាមួយ​សាច់​​ក្រណាត់​ “Whiteness” ពណ៌​ខៀវ​ នឹង​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​កាន់​តែ​សចែង​ចាំង​​ និង​ “Color” សម្រាប់​ប្រើ​​ជាមួយ​សម្លៀក​បំពាក់​ពណ៌។ ម្សៅសាប៊ូ​ទាំង​បី​ប្រភេទ​នេះ​មាន​ចំណុះ​ 20 ក្រាម 450 ក្រាម 900 ក្រាម 3,000 ក្រាម និង 5,000 ក្រាម។​
ម្សៅសាប៊ូ​ PAO SOFT NANO TECH​៖ អានុភាព​គ្រាប់​ទឹក​ក្រអូប​ក្នុង​ Pao Soft Nano Tech ផ្តល់​ក្លិន​ក្រអូប​ជាប់​បាន​យូរ​លើស​ពី​​ការ​រំពឹង​ទុក​​។​