3/04/2014 0 Comments A+ a-

ក្រុងឡុងដ៍ៈ អ្នកចាត់ការទូទៅ ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បានស្រាយបញ្ជាក់ឲ្យ ដឹងថា Arsenal កាន់តែដាច់ឆ្ងាយទៀត ហើយក្នុងការលើកពាន Premier League រដូវកាលឆ្នាំ ២០១៣-២០១៤នេះ បន្ទាប់ពីបានចាញ់ ក្រុមក្បែរបាតតារាង Stoke City ០-១ កាលពីរាត្រីសៅរ៍ សប្តាហ៍មុន ។
គ្រូបង្វឹកជនជាតិបារាំងរូបនេះ បានប្រាប់គេហទំព័រ Skysport ថា “វាជាកង្វល់កាន់តែធំ ដើម្បីចាប់យកពាន ដ៏ធំប្រចាំ ប្រទេសអង់គ្លេសមួយនេះ ក្នុងខណៈដែល នៅសល់តែ ១០ប្រកួតទៀតប៉ុណ្ណោះ ហើយរាល់ការបញ្ចប់ រដូវកាលរបស់ យើងនីមួយៗវាតែងតែ ត្រដាបត្រដួសខ្លាំងណាស់ ។ ក្នុងការប្រជែងពាននេះ ជាមួយ Chelsea វារឹតតែជា ការលំបាកដ៏ ខ្លាំងក្លាបំផុតសម្រាប់ Arsenal ដោយបាន ធ្លាក់លេខរៀងជាលំដាប់” ។
ជាមួយគ្នានេះដែរ សម្រាប់ពាន Premier League ដែល Arsenal មិនរំពឹងថា បានលើកនោះ និងពានធំ Champions League ក៏មិនសង្ឃឹមថា អាចឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយ បានដែរ ដោយត្រូវក្រុមការពារ តំណែងជើងឯក Bayern Munich របស់អាល្លឺម៉ង់ លត់ ២-០ ក្នុងជើងទី១ នៅកីឡដ្ឋាន Emirates និងត្រូវទៅ ផ្ទះអាល្លឺម៉ង់ នៅ២សប្តាហ៍បន្ទាប់ ខណៈ ពានលំដាប់ទី២ FA Cup របស់អង់គ្លេស បានឈានចូលវគ្គ ៨ក្រុមចុងក្រោយ ហើយនោះ បន្ទាប់ពីបានទម្លាក់ Liverpool ២-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ៕