គិត ម៉េង សេដ្ឋីដ៏លេចធ្លោរ នៅស្រុកខ្មែរ គ្រប់គ្រងក្រុមហ៊ុន យ៉ាងតិច២៣

3/04/2014 0 Comments A+ a-

ភ្នំពេញ៖នរណាៗ ក៏ដឹងដែរថា អ្នកឧកញ៉ា គិត ម៉េង គឺជាសេដ្ឋីដ៏ល្បីឈ្មោះ និងលេចធ្លោរជាងគេបំផុតនៅកម្ពុជា ក្នុងចំណោមសេដ្ឋីៗ ជាច្រើនរូបទៀត ដូចជា ឧកញ៉ា បណ្ឌិត កិសកម្ម ម៉ុង ឫទ្ធី  ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា សុខ គង់ ឧកញ៉ា ពុង ឃាសែ ជាដើម។
គិតត្រឹមដំណាច់ឆ្នាំ២០១៣ អ្នកឧកញ៉ា គិត ម៉េង ដែលបច្ចុប្បន្នជា ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ប្រធានក្រុមប្រឹក្សាភិបាល រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនចំណុះ យ៉ាងហោចណាស់ ២៣ក្រុមហ៊ុន។ ខាងក្រោមនេះ គឺជាឈ្មោះ ក្រុមហ៊ុនដែលចំណុះឲ្យ Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដោយរាប់ត្រួសៗ ដកស្រង់ចេញ ពីវេបសាយ Wikipedia ៖
-ផ្នែកគមនាគមន៍ និង ព័ត៌មានវិទ្យា៖ មានក្រុមហ៊ុនទូរស័ព្ទចលត  Mobitel (Cellcard) , ក្រុមហ៊ុនអ៊ីធើណែត EZECOM, ក្រុមហ៊ុន NETi Solutions ដែលផ្តល់សេវា IT និងក្រុមហ៊ុនមួយចំនួនទៀត។
-ផ្នែកហិរញ្ញវត្ថុ និង ធនាគារ ៖ មានក្រុមហ៊ុនធានារ៉ាប់រង Infinity , ធនាគារ ANZ Royal, ក្រុមហ៊ុន Royal Financial Consultancy (RFC) និង ក្រុមហ៊ុនផ្ទេរប្រាក់ Wing ផងដែរ។
-ផ្នែកអប់រំ៖ សាលាអន្តរជាតិណបប្រ៊ីជ (Northbridge International School Cambodia)
-ផ្នែកដឹកជញ្ជូន៖ មានក្រុមហ៊ុន Premium Auto Imports Co., Ltd. (exclusive importer of BMW cars) , Royal Cambodia Limousine Services (limousine services)  និងមានក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលគ្រោងនឹងហោះហើរចាប់ៗនេះផងដែរ  និងក្រុមហ៊ុនអយស្វ័យយាន Toll ។
-ផ្នែកផ្សព្វផ្សាយ និងកម្សាន្ត ៖ ទូរទស្សន៍ CTN, MyTV, CNC , OneTV , HBO , The Disney, Cinemax  ផលិតកម្ម Rock, មជ្ឈមណ្ឌលកម្សាន្ត Rock ,  ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដូចជា Bamboo Media និង BrandSolutions។
-សណ្ឋាគារ និង Resorts  ភោជនីយដ្ឋាន ៖មាន Royal Park Resort ក្នុងខេត្តសៀមរាប, Titan King Casino & Resort នៅក្រុងបាវិត ខេត្តស្វាយរៀង , សណ្ឋាគារ កាំបូឌីយ៉ាន់ណា នៅរាជធានីភ្នំពេញ និង Koh Rong Island Resort ក្នុងខេត្តព្រះសីហនុ , ភោជ្ជនីយដ្ឋាន KFC ។
-អចលនទ្រព្យ៖ ក្រុមហ៊ុន Royal Group មានចលនទ្រព្យច្រើន ដូចជា Royal Tower ការិយាល័យសម្រាប់ជួល នៅភ្នំពេញ,  Northbridge Communities  នៅភ្នំពេញ ជាដើម។
បើយោងតាមសម្តី របស់លោកឧកញ៉ា គិត ម៉េង ដែលស្រង់ចេញពីគេហទំព័រក្រុមហ៊ុន Royal Group បានឲ្យដឹងថា ឧកញ៉ា គិត ម៉េង បានចំណាយ ភាពយុវវ័យខ្លួន រស់នៅក្នុងប្រទេសអូស្ត្រាលី ហើយបានត្រឡប់មក ប្រទេសកម្ពុជាវិញ នៅក្នុងសម័យ UNTAC ដើមឆ្នាំ១៩៩០។
លោកឧកញ៉ានិយាយថា «ខ្ញុំដឹងថាប្រទេសកម្ពុជាត្រូវការ មេដឹកនាំជំនួញប្រកបដោយការប្តេជ្ញាចិត្ត ដើម្បីធ្វើការអភិវឌ្ឍន៍ជាតិ»។
លោកឧកញ៉ា គិត ម៉េង ជាបុគ្គលដ៏សំខាន់របស់កម្ពុជា ដែលទាក់ទាញ់ បាននូវការវិនិយោគយ៉ាងច្រើននៅកម្ពុជា ក្នុងតួនាទី ជាប្រធានសភាពាណិជ្ជកម្ម ។
 លោកជាក្មេងមួយរូប ពោរពេញដោយមោទនភាព និងសុទិដ្ឋិនិយម ហើយបានទទួលការ ជំរុញពីក្រោយ នៃប្រទេសដ៏អស្ចារ្យមួយ ជាមួយនឹងការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល រក្សារស្ថេរភាព ទៅកាន់ទីផ្សារសេរី ដំណើរការស្របទៅតាមផ្លូវច្បាប់ ប្រទេសកម្ពុជា បានក្លាយជាប្រទេស ដ៏មានសក្តានុពលមួយ ក្នុងចំណោមប្រទេស សក្តានុពលជាច្រើនទៀត នៅក្នុងតំបន់អាស៊ី។
អ្នកឧកញ៉ា គិត ម៉េង សរសេរក្នុងវេបសាយក្រុមហ៊ុន ទៀតថា «តាមរយៈការសិក្សារបស់ខ្ញុំ បានយល់ដឹងពីប្រទេស ជាតិជាច្រើន ជាមួយនឹងការចាប់ផ្តើម ដោយស្ទើរតែគ្មានអ្វីទាល់តែសោះ។ ខ្ញុំបានបង្កើតក្រុមហ៊ុន Royal Group ឡើង ស្របទៅតាមយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេលជាង ២ទសវត្សន៍មកហើយ យើងបានបង្កើតនូវ ក្រុមហ៊ុនឈានមុខគេ នៅលើទីផ្សារដោយទទួល បានការគាំទ្រយ៉ាងខ្លាំង នៅក្នុងប្រទេស។ មូលដ្ឋាននៃភាពជោគជ័យ របស់យើង គឺកសាងនូវភាពល្អថ្លៃថ្លា អភិបាលកិច្ចល្អ និងមោនសិកាសង្គម»៕
Photo by LookingTODAY
Photo by LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល