សហព័ន្ធសហជីព ត្រៀមដាក់របាយការណ៍ទៅអង្គការ (ILO) ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពអនុសញ្ញាស្នូលទាំង៨
សហព័ន្ធ
សហជីព ដែលធ្វើការលើវិស័យការងារ ឲ្យដឹងនៅថ្ងៃសុក្រនេះថា
កម្ពុជាត្រៀមដាក់របាយការណ៍ ស្តីពី ការរំលោភសិទ្ធិការងារ
ជូនទៅអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្ស៊ឺណែវ
ប្រទេសស្វីស ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា
ឲ្យគោរពតាមអនុសញ្ញាស្នូលទាំង៨ ដែលកម្ពុជាជាប្រទេសហត្ថលេខី។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ សាន់វ៉េ ថា ប្រទេសចំនួន១៥ បានបើកកិច្ចប្រជុំថ្នាក់តំបន់ ដើម្បីត្រួតពិនិត្យមើលលើការវិវត្តន៍ នៃការអនុវត្តសិទ្ធិការងារនៅក្នុងប្រទេស ក្នុងតំបន់នីមួយៗ ត្រៀមទៅប្រជុំអន្តរជាតិនៅទីក្រុងហ្ស៊ឺណែវ ដើម្បីពិភាក្សាលើបញ្ហាការរំលោភសិទ្ធិការងារ ការរើសអើង ការសម្លាប់សហជីព និងការកេងប្រវ័ញ្ចការងារផ្សេងៗជាដើម។
លោក អាត់ ធន់ បន្តថា អ្វីដែលសហហជីព រួមជាមួយនឹងកម្មករ ចង់បាន គឺសុំឲ្យរដ្ឋាភិបាល កម្ពុជាគោរពសច្ចាប័នលើអនុសញ្ញាស្នូលទាំង៨ ក្នុងនោះរួមមាន សេរីភាពរបស់សហជីព សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ សិទ្ធិចរចាលើអនុសញ្ញារួម សិទ្ធិលើការធ្វើការងារ ដែលកម្ពុជាឲ្យសច្ចាប័នផងដែរ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនខ្វល់ពីសហជីព ដែលដាក់របាយការណ៍នៅអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីសនោះទេ។ លោកបញ្ជាក់ថា កម្ពុជាធ្វើការងាររបស់ខ្លួនតាមច្បាប់ដែលមានចែង។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំ ច្បាប់ សំរាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា កន្លងមកកម្ពុជាតែងតែជួបបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើសេរីភាព សហជីព ដែលធ្វើឲ្យកម្ពុជា ដើរថយក្រោយ។ លោកថា ការដាក់របាយការណ៍របស់សហជីព ជាជម្រើសល្អមួយសម្រាប់ឲ្យប្រទេសហត្ថលេខីជួយអន្តរាគមន៍មកកម្ពុជា។
អង្គការអន្តរជាតិខាងការងារ ILO នឹងរៀបចំកិច្ចប្រជុំពិភពលោកមួយ នៅថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ នៅទីក្រុងហ្ស៊ីណែវ ប្រទេសស្វីស ដែលមានអ្នកចូលរួមប្រមាណជា៥ពាន់នាក់៕
VOD