ក្រសួងការបរទេសកម្ពុជា ដាក់កំណត់ទូតទៅថៃ ឲ្យបញ្ឈប់ការបាញ់សម្លាប់ពលរដ្ឋខ្មែរតទៅទៀត
ក្រសួងការបរទេស
កម្ពុជា បានដាក់កំណត់ទូតទៅប្រទេសថៃ នៅព្រឹកមិញនេះ
ដោយទាមទារឲ្យបញ្ឈប់រាល់ការបាញ់សម្លាប់
ក៏ដូចជាការប្រើហិង្សាលើពលរដ្ឋខ្មែរដែលឆ្លងដែនដោយខុសច្បាប់
ទៅធ្វើការនៅប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា នៅព្រឹកមិញនេះ រដ្ឋមន្ត្រីស្តីទី លោក ឡុង វិសាលូ បានអញ្ជើញឯកអគ្គរាជទូតថៃ មកជួប និងប្រគល់កំណត់ទូត លើករណីបាញ់សម្លាប់ពលរដ្ឋខ្មែរម្នាក់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ខណៈដែលជនរងគ្រោះ រួមជាមួយនឹងពលរដ្ឋ៨នាក់ផ្សេងទៀត បានឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។ លោកបន្ថែមថា ករណីបាញ់សម្លាប់នេះ ជាអំពើល្មើសទៅនឹងច្បាប់មនុស្សធម៌អន្តរជាតិ ហើយភាគីកម្ពុជា បានស្នើឲ្យភាគីថៃបញ្ឈប់រាល់ការប្រើហិង្សា ឬការបាញ់សម្លាប់មកលើពលរដ្ឋខ្មែរ ដែលឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ «ថ្ងៃនេះ ឯកឧត្តម ឡុង វិសាលូ គាត់កោះហៅទៅទូតថៃ ដើម្បីធ្វើកំណត់តវ៉ាទៅខាងរដ្ឋាភិបាលថៃ ដើម្បីឲ្យផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ មានន័យថាទាមទារឲ្យមានការស៊ើបអង្កេត ហើយស្វែងរកជនដៃដល់ យកទៅផ្តន្ទាទោស ហើយទង្វើនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាយើងបានចាត់ទុកថា ជាអំពើមួយប្រឆាំងនិងគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ ហើយដែលអំពើនេះ មិនគួរអនុវត្តដោយភ្នាក់ងារនៃប្រទេសដែលាមានអវិយធម៌ និងច្បាប់ទម្លាប់ត្រឹមត្រូវទេ»។
លោកកុយ គួង បន្តថា ក្រសួងការបរទេសកម្ពុជា អំពាវនាវឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធជួយអប់រំប្រជាជន ពីគ្រោះថ្នាក់នៃការឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដើម្បីជៀសវាងគ្រោះថ្នាក់ និងហានិភ័យផ្សេងៗ។
ពាក់ព័ន្ធនឹងករណីនេះ លោក សុន ឆ័យ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងថា អ្នកដឹកនាំប្រទេស មិនត្រូវបណ្តោយឲ្យបរទេសបាញ់សម្លាប់ពលរដ្ឋរបស់ខ្លួនយ៉ាងព្រៃផ្សៃ បែបនេះទេ។ លោកថា ក្នុងនាមជាប្រទេសអធិបតេយ្យមួយ ត្រូវតែតវ៉ារកយុត្តិធម៌ជូនពលរដ្ឋដែលស្លាប់បាត់បង់ជីវិតកន្លងមក «លើកបញ្ហានេះ មកជជែកតាមរយៈរដ្ឋមន្រ្តីប្រទេសទាំងពីរ ហើយនិងប្តឹង កាលដែលប្រទេសថៃ កងប្រដាប់អាវុធថៃសម្លាប់ពលរដ្ឋខ្មែរទៅអន្តរជាតិជួយ បើប្រទេសថៃ មិនព្រមទទួលខុសត្រូវទៅលើការបាញ់ប្រហារជនជាតិខ្មែរយើង»។
ចំណែកអ្នកវិភាគនយោបាយឯករាជ្យ លោក សុខ ទូច យល់ថា កម្ពុជាត្រូវតែទាមទារឲ្យប្រទេសថៃផ្តល់យុត្តិធម៌ និងពន្យល់ពីច្បាប់របស់ថៃថា តើកំហុសកម្រិតណាដែលត្រូវសម្លាប់ផ្តាច់ជីវិតពលរដ្ឋកម្ពុជា ក្រៅប្រព័ន្ធបែបនេះ «កម្ពុជាត្រូវឲ្យមានការពន្យល់ ហើយមានការសុំទោស រដ្ឋាភិបាលរបស់ថៃនោះមកលើប្រជាជនកម្ពុជាជាសាធារណៈ ហើយបើក្នុងករណីមិនត្រូវធ្វើទេ កម្ពុជាមានចំណាត់ការទូត ដេញស្ថានទូតចេញពីប្រទេសកម្ពុជា ឬមួយផ្តាច់ទំនាក់ទំនង នោះវាទាល់តែមានបែបច្បាប់ការទូត យើងមិនអាចធ្វើជាមួយជាតិសាសន៍ដទៃ គេសម្លាប់យើងគ្រាន់តែបង្ហាញ គ្មានហេតុគ្មានផល បែបហ្នឹងយើងចេះតែទទួលយក នូវការបំភ្លឺរបស់ភាគីម្ខាងទៀតទេ»។
បើតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអាដហុក យ៉ាងហោចណាស់ ជនជាតិខ្មែរចំនួន១០៩នាក់ បានសម្លាប់ដោយទាហានថៃ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ ហើយនៅដើមខែមិនាថ្មីៗនេះរបាយការណ៍របស់កងរាជអាវុធហត្ថកម្ពុជា និងបណ្តាសារព័ត៌មានមួយចំនួន បង្ហាញថា ពលរដ្ឋកម្ពុជាចំនួន១៥នាក់ ត្រូវបានទាហានថៃបាញ់សម្លាប់ និង២នាក់ទៀតកំពុងបាត់ខ្លួន តែរហូតមកដល់ពេលនេះ ភាគីថៃនៅតែបដិសេធថា ជាព័ត៌មានមិនពិត៕
VOD