រដ្ឋាភិបាល សម្រេចសម្ភោធ ដាក់អោយប្រើប្រាស់ នាវាប្រល័យម៉ីស៊ីល បម្រើអោយវិស័យ ការពារជាតិ

3/22/2014 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា នាវាចម្បាំង ប្រឆាំងទៅនឹងគ្រាប់ម៉ីស៊ីល ត្រូវបានរដ្ឋា ភិបាលប្រទេសចិន បានសម្រេចដាក់សម្ភោធ អោយប្រើប្រាស់ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ គោល បំណងបម្រើអោយវិស័យការពារជាតិ ដែនទឹក ប្រទេសចិន ខណៈមានការផ្តល់ជូនទៅ មូលដ្ឋាន កង ទ័ពជើងទឹករំដោះប្រជាជន People's Liberation Army Navy ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា នាវាចម្បាំង វាយប្រហារ​ ប្រឆាំងទៅនឹងគ្រាប់ម៉ីស៊ីលមួយនេះ មានឈ្មោះថា Kunming ដោយនៅក្នុងនោះ មានលេខសម្គាល់ ១៧២ ត្រូវបានដាក់សម្ភោធជាផ្លូវការ កាលពីម្សិលមិញនេះ នៅឯផែ Jiangnan Shipyard (Group) CO., Ltd ក្រុងសៀងហៃ ប្រទេសចិន ។

ប្រភពពីកងទ័ពជើងទឹក អោយដឹងថា នាវា គឺជាសមិទ្ធផលស្នាដៃ ផលិតចេញ ពីអ្នកជំនាញជំនាន់ ក្រោយ ប៉ិនប្រសព្វខាងផលិត ប្រឆាំងទៅនឹង គ្រាប់ម៉ីស៊ីល ខណៈនាវាមួយនេះ ពិតជាមានសមត្ត ភាពខ្ពស់ ក្នុងការការពារ ដែនទឺកប្រទេស ក៏ដូចជា ប្រឆាំងទៅនឹង សង្រ្គាមដែនទឹក ដូចគ្នាដែរ ។

មេបញ្ជាការកងទ័ពជើងទឹកលោក Wu Shengli បានឱ្យដឹងថា នៅក្នុងពិធីនោះ ថា អាវុធយុទ្ធភ័ណ្ឌ និង ឧបករណ៍ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹង វិស័យការពារ ដែនទឹក ខណៈ នាវាចម្បាំង មួយគ្រឿងនេះ នឹងចូលរួមចំណែក ក្នុងការពង្រឹងសមត្តភាពវាយប្រហារ ខាងដែនទឹក ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ