ចាប់រថយន្ដ ហ៊ីយ៉ាន់ដាយ បង្កប់ភ្លុកដំរី ៧៧ដុំ ប្រុងនាំ ទៅវៀតណាម
ស្វាយរៀង ៖ រថយន្ដហ៊ីយ៉ាន់ដាយ ១ គ្រឿង
បង្កប់ភ្លុកដំរីរហូតទៅដល់ ៧៧ដុំ ស្មើនឹង ២៦៣គីឡូក្រាម ត្រូវបានកម្លាំង
ដឺបេជើងគោក ប្រចាំខេត្ដស្វាយរៀង ស្ទះ ចាប់បាន កាលពីរសៀលថ្ងៃទី២១ ខែមីនា
ឆ្នាំ ២០១៤ ស្ថិតនៅភូមិព្រះពន្លា ឃុំព្រះ ពន្លា ស្រុកកំពង់រោទិ៍
ខេត្ដស្វាយរៀងដែល ឈ្មួញប្រុងនាំចេញ ឆ្ពោះ ទៅកាន់ប្រទេស វៀតណាម ។
មេបញ្ជាការអាវុធហត្ថ ខេត្ដស្វាយរៀង លោក សាន្ដ ប៊ុនថាន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ កម្លាំងដឺបេកងទ័ពជើងគោក ប្រចាំខេត្ដ ស្វាយរៀង បានស្ទាក់ចាប់រថយន្ដ១គ្រឿង បង្កប់ភ្លុកដំរីចំនួន ៧៧ដុំ ស្មើនឹង ២៦៣គីឡូក្រាម ដែលប្រុងនាំ ឆ្ពោះទៅប្រទេសវៀតណាម ដោយដាក់នៅក្នុងវ៉ាលីស ។
លោក សាន្ដ ប៊ុនថាន បានបន្ដទៀតថា ក្រោយពីកម្លាំងដឺបេ ឃាត់រថយន្ដដែលពាក់ ស្លាកលេខវៀតណាម ដោយមុនដំបូង សង្ស័យឈើគ្រញូង ប៉ុន្ដែ ក្រោយពីពិនិត្យ ឃើញមានភ្លុកដំរី ក៏ខាងកម្លាំងដឺបេប្រគល់ មក ឱ្យអាវុធហត្ថរបស់លោក ដើម្បីចាត់ការបន្ដ ។
មេបញ្ជាការអាវុធហត្ថរូបនេះ បានបន្ដ ទៀតថា ក្រោយកម្លាំងដឺបេទាក់ទងមក ខាងអាវុធហត្ថរបស់លោក រួចមក លោកក៏ សុំគោលការណ៍ណែនាំពីថ្នាក់លើ ក៏ត្រូវបាន ថ្នាក់លើឱ្យយកទៅប្រគល់ខាងមេព្រៃតែម្ដង ទៅ ទើបអាវុធហត្ថក៏នាំខាងកម្លាំងដឺបេ និងភ្លុកដំរីទាំងនេះ ទៅធ្វើកំណត់ហេតុជា មួយមេព្រៃ ដើម្បីរក្សា ទុកចាត់ការបន្ដ ទៀត ។ យ៉ាងណាក៏ដោយមេបញ្ជាការ អាវុធហត្ថរូបនេះ មិនបានបញ្ជាក់ និងដឹងច្បាស់ ថា តើឈ្មួញនាំភ្លុកដំរីទាំងនេះពីទីណានោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល