អាមេរិក​,​ញូ​វ​ហ្សឺ​ឡេន​, អូស្ត្រាលី បន្ត​ទៅ​រក​បំណែក​ដែល​សង្ស័យ​ថា ជា​របស់​យន្តហោះ MH370​

3/22/2014 0 Comments A+ a-


នៅ​ថ្ងៃ​សុក្រ​ ទី២១ ខែ​មីនា នេះ គឺ​មាន​រយៈពេល ​១៣​ថ្ងៃ​មក​ហើយ នៃ​យុទ្ធនាការ​ស្វែងរក​យន្តហោះ ម៉ាឡេស៊ី ជើងហោះហើរ​MH370 ដែល​បាន​បាត់ ខណៈ​នេះ អាមេរិក​,​ញូ​វ​ហ្សឺ​ឡេន​, អូស្ត្រាលី បាន​បញ្ចូន យន្តហោះ ចំនួន ​៤​គ្រឿង ទៅកាន់ សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ទៅ​តាម​ការ ប្រាប់ រូបភាព របស់ ផ្កាយរណប អូស្ត្រាលី ដែល​ថា​មាន​បំណែក​វត្ថុ​២​ផ្ទាំង​ធំៗ អណ្ដែត នោះ​ទោះ​នោះ។​

​រូបភាព វត្ថុ​ទាំងពីរ​នេះហើយ ដែល​សង្ស័យ​ថា វា​ជា របស់ យន្តហោះ ម៉ាឡេស៊ី MH370 ដែល​បាន​បាត់ ពី​ប្រព័ន្ធ​រ៉ា​ដា នៅ​ថ្ងៃ​ទី៨​ ខែមិនា ខណៈ វា​ហោះ​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួរ ទៅ​ក្រុង​ប៉េកាំង ជាមួយ មនុស្ស ២៣៩​នាក់។​

​កាលពី​ថ្ងៃ​ម្សិលមិញ ក៍មាន​ការហោះ ហើរ ទៅរក​បំណែក​ទាំងពីរ​នេះដែរ តែជា​អកុសល ដោយ អាកាសធាតុ អាក្រក់ និង​ចុះ​អា​ប់ ហើយ មាន​ភ្លៀង​ទៀត​ផង​នោះ បាន ធ្វើឲ្យ ប្រតិបត្តិការ​នេះ ជួប​ឧបស្គគ ហើយ យន្តហោះ អូស្ត្រាលី ចំនួនពីរ​គ្រឿង​បាន​វិលត្រឡប់ មកវិញ ដោយ​មិន​អាច រកឃើញ​បំណែក​នេះឡើយ​។​

​បើទោះជា យ៉ាងណា នាយករដ្ឋមន្ត្រី អូស្ត្រាលី​តូ​នី​អា​បូ​ត សន្យាថា នឹង​ជម្រុញ មាន​ការស្រាវជ្រាវ វត្ថុ​ដែល​សង្ស័យ​នេះ ឲ្យបាន ហើយ​ថា​តើ​វា​ជា​របស់អ្វី។​

​តាម​ព័ត៌មាន របស់ ម៉ាឡេស៊ី The Star On lione និង បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC អង់គ្លេស មាន​នាវា ប្រទេសណ័​វេស មួយ​គ្រឿង​បាន​ទៅ​ជិតតំបន់​នោះ ហើយ កាលពី រសៀល ថ្ងៃ​ម្សិលមិញ​នេះ។ ​អ្នកជំនាញ បារម្ភ​ថា វា​អាច​ជា​របស់ កុងទ័​ណឺ​កា​ប៉ាល់​ច្រើនជាង ព្រោះ​វា​ជា​ផ្លូវ​ដែល​នាវា ត្រូវ​ឆ្លងកាត់៕

VOD