David Moyes៖ Ferguson ក៏ធ្លាប់​ដឹកនាំ Man Utd អន់​ដូចពេល​នេះដែរ​

3/29/2014 0 Comments A+ a-

ក្រុងមែនឆេស្ទើៈ អ្នកចាត់ការទូទៅ ក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នលោក David Moyes បានរិះគន់ ទៅលើអតីត គ្រូបង្វឹកលោក Sir-Alex Ferguson ថាក៏ធ្លាប់ដឹកនាំ ក្រុមខ្លាំងមួយនេះ អន់ដូចជាគាត់អញ្ចឹងដែរ កាលពីរដូវ កាលមុនក្នុង Premier League ។
ការថ្លែងបែបនេះ បា្រប់គេហទំព័រ BBC ដោយអតីតគ្រូបង្វឹកក្លឹប Everton រូបនេះបាន វាយបកទៅនឹងអ្នកគាំទ្រ ដែលបាន ធ្វើការរិះគន់ និងលើកបដារប្រឆាំង នឹងគាត់(Moyes)ថាដឹកនាំ Man Utd អន់ និងកំពុងឈរ នៅលេខរៀងទី៧ ក្នុងតារាង នៅឡើយ ជាមួយនឹងការធ្លាក់ ទម្រង់លេងដែលមិនអាច ទទួលយកបាន ក្នុងនាមជាក្រុមការពារ តំណែងជើងឯក Premier League បន្ទាប់ពីលោក Ferguson បានលាលែងពីតំណែង ។
ការចាប់ផ្តើម រដូវកាលថ្មីឆ្នាំ ២០១៣-២០១៤នេះ Man Utd មិនទាន់ស្គាល់រសជាតិ កំពូលតារាង ម្តងណាទេឆ្លង កាត់៣១ ប្រកួតកន្លងមកដោយ មានតែ៥១ពិន្ទុ ប៉ុណ្ណោះ ឈរនៅលេខរៀងទី៧ បណ្តោះអាសន្ន ចាញ់ក្រុមកំពូល តារាង Chelsea ១៨ពិន្ទុ ខណៈដែលនៅសល់ ៧ប្រកួត នឹងបិទរដូវកាល ហើយ តែលោក Ferguson បានវាយបកឈ្នះ ពាន Premier League វិញក៏គួរឲ្យភ្ញាក់ផ្អើល កាលពីរដូវមុនជាមួយនឹង រយៈពេលដូចគ្នា ក្នុងនាមជាគ្រូបង្វឹក ដឹកនាំបិសាចក្រហមអស់ រយៈពេល ជាង២៧ ឆ្នាំមកនេះ ។
គ្រូបង្វឹកថ្មីជនជាតិ ស្កុតឡេន វ័យ៦០ឆ្នាំ David Moyes បានថ្លែងថា “ប្រសិនបើ Ferguson នៅដឹកនាំដល់ពេលនេះ គាត់ក៏មាន ផលវិបាកផងដែរ ។ នារដូវកាលនេះ វាមានបញ្ហាជាច្រើន បានកើតឡើង នៅក្នុងក្លឹប Man Utd ក្នុងការរក្សា បានលំនឹងក្នុងក្លឹប ក៏ដូចជាការពង្រឹង ក្លឹបឲ្យបានខ្លាំង ឡើងវិញផងដែរ ដែលទាំងនេះ កំពុងតែព្យាយាម ធ្វើហើយ តែមិន ទាន់ចេញជា ផ្លែផ្កាសោះ តែទោះបីជាយ៉ាងណាខ្ញុំ នឹងខំប្រឹងឲ្យពីលទ្ធផល នូវតំណក់ឈាម ចុងក្រោយរបស់ខ្ញុំ” ។
David Moyes បានបន្ថែមទៀតថា “ខ្ញុំដឹងថាអ្នកគាំទ្រពិតជា មានការថ្នាន់ថ្នាក់ ជាមួយខ្ញុំខ្លាំងណាស់ តែទោះជាយ៉ាង ណាក៏ដោយក្នុង ជំនួបជាមួយក្រុមភ្ញៀវ Aston Villa នាម៉ោង ៧ និង ៤៥នាទីយប់នេះ យើងធ្វើឲ្យបាន ដើម្បីកាត់បន្ថយ គំលាតពីកំពូលតារាង និងយ៉ាងហោចណាស់ ក៏ឈ្នះបានកៅអី មួយក្នុង UEFA”។
សូមបញ្ជាក់ផងដែរ ខ្សែបម្រើ Michael Carrick, ខ្សែការពារ Patrice Evra និង Nemanja Vidic មានវ័យ៣២ឆ្នាំ ខណៈដែលខ្សែការពារ កណ្តាល Rio Ferdinand វ័យ៣៥ឆ្នាំ និងខ្សែបម្រើ Ryan Giggs វ័យ៤០ឆ្នាំសុទ្ធតែលេងឲ្យ ក្លឹប Man Utd បានយូរជាងគេគឺ ២៤ឆ្នាំ គិតមកត្រឹមពេលនេះ ៕