អតីតសមាជិកC.CAWDU អំពាវនាវឱ្យកម្មកររួមគ្នា បណ្តេញមេដឹកនាំ៣រូប ចេញពីមុខដំណែង
យោងតាមសេចក្តីអំពាវនាវដែលការិយាល័យ របស់យើងទទួលនៅថ្ងៃនេះ បានសរសេរថា សម្ព័ន្ធសហជីពស៊ីខៅឌូ គឺជាសហជីពល្អជួយកម្មករ ប៉ុន្តែមេដឹកនាំចំនួន០៣រូប គឺលោក គឺលោក អាត់ ធន់, លោក គង់ អាទិត្យ និងលោក ឯក សុភក្តី ជាមនុស្សមិនល្អកំពុងក្បត់កម្មករ និងយក C.CAWDUធ្វើជាឈ្នាន់ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលមានចរិកបំរើឲ្យសកម្មភាព នយោបាយគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។
សេចក្តីអំពាវនាវ បានបន្តថា ពួកគាត់ គឺជាក្រុមកម្មកររងគ្រោះដែលថ្នាក់ដឹកនាំទាំងបីនាក់បានកិបកេញលុយរំលឹករាប់ម៉ឺនដុល្លារក្រោយ ពីមានកិច្ចព្រមព្រៀង រវាងរោងចក្រ អ៊ីហ្គាមិន និងសម្ព័ន្ធសហជីព C.CAWDU រួចមក ហើយតាមការអះ អាងបញ្ជាក់ថា ពួកគេបានទទួលលុយរំលឹកពី១២៥០ ទៅជាង២០០០ដុល្លារប៉ុណ្ណោះក្នុងម្នាក់ ៗ ហើយមេដឹកនាំទាំងបីនាក់នោះបានប្រាប់ថា លុយបានតែប៉ុណ្ណឹងទេ ថែមទាំងហាមមិន ឱ្យប្រាប់ភាគីទី៣ ឬប្តឹងទាមទារអ្វីនោះឡើយ។
ក្រុមកម្មករទាំងនោះបានលើកឡើងទៀតថា នៅពេលដែលពួកគាត់បានដឹងថា លុយដែលពួកគាត់ទទួលបាននៅសល់ច្រើនពួកអ្នកទាំងបីបានប្រើគ្រប់មធ្យោបាយផ្សេងៗដើម្បីបានស៊ីដាច់លុយ ទាំងនោះ ប៉ុន្តែដោយសារពួកគេប្តឹងទើបនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ មេដឹកនាំទាំង៣នាក់ នោះបានហៅពួកគាត់ឱ្យទៅទទួលលុយបន្ថែមមួយចំនួនទៀត។ ទោះជាយ៉ាងណា លុយដែលពួកគាត់ត្រូវទទួលបាននៅសល់ច្រើនម៉ឺនដុល្លារទៀតដែលមេដឹកនាំទាំងបីនាក់នោះបានស៊ីដាច់ ។
សេចក្តីអំពាវនាវដដែលបានបន្ថែមថា មេដឹកនាំទាំងបីនាក់នោះមិនបាន ប្រាប់ពួកគាត់ ថា ត្រូវទទួលបានពិតប្រាកដប៉ុន្មាននោះទេ និងថែមទាំងបានប្រព្រឹត្តកំហុសម្តង ហើយម្តងទៀតដូចជា ការបញ្ឈប់ការងារលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ដោយ គ្មានការប្រជុំជជែកឱ្យបានត្រឹមត្រូវ ហើយការបញ្ឈប់ការងារលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន នេះដោយសារតែបានជួយពួកគាត់ឱ្យបានទទួលលុយបន្ថែមទៀតពីថ្នាក់ដឹក នាំ C.CAWDU ដទៃទៀត ហើយបើតាមច្បាប់របស់ C.CAWDUគឺត្រូវបណ្តេញចេញពីការ ងារ ទើបត្រឹមត្រូវ។ ដូច្នេះថ្នាក់ដឹកនាំសហជីព C.CAWDU ប្រចាំរោងចក្រទាំងអស់ត្រូវពិចារណាឱ្យបានច្បាស់លាស់ និងត្រឹមត្រូវដើម្បីកិត្តិយសរបស់ C.CAWDUហើយពួកកាត់មិនអាចគាំទ្រមេដឹកនាំទាំងបីនាក់ខាងលើនេះទៀតទេ គឺត្រូវតែ បណ្តេញចេញពីសហជីព និងឱ្យទទួលខុសត្រូវចំពោះមុខច្បាប់៕
លោក អាត់ ធន់, លោក គង់ អាទិត្យ និងលោក ឯក សុភក្តីមេដឹកនាំសម្ព័ន្ធសហជីព C.CAWDU
ប្រភពពី Free Press Magazine