ជឿរឺមិនជឿ? អ្នក​វិទ្យាសាស្ដ្រ​វិលក្បុង​ពេល​ សាក​សព​ងើបឡើង​ពី​មឈូស​ដើរមក​ផ្ទះ​

3/27/2014 0 Comments A+ a-

z4(1)​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​វិលក្បុង​មិន​ អាច​បកស្រាយ​បាន​នូវ​មូលហេតុ​ដែល​ សាកសព​ស្លាប់​យូរថ្ងៃ​ រលេះរលួយ​សាច់​ អស់​នៅ​អាច​ងើប​ចេញពី​ក្ដារ​មឈូស​ ដើរមក​ផ្ទះ​ធម្មតា​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ ភ័យ​តក់ស្លុត​ស្លន់ស្លោ​ រត់​បាតជើង​ស​ ព្រាត​ ។​ ចំណែក​ជនជាតិ​ តូ​រ៉ា​ចា​ នៅ​ ឥណ្ឌូ​នេ​ស៊ី​ បណ្ដា​គ្រូមន្ដអាគម​ន៍​អុម​អាម​ ដែល​ធ្វើ​ឱ្យ​ខ្មោច​ងើប​ពី​មឈូស​ដើរទៅ​ ផ្ទះ​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​។​
​គ្រូមន្ដអាគម​ន៍​អូ​ម​អាម​មាន​តាំងពី​បុរាណកាល​
​ជនជាតិ​ តូ​រ៉ា​ចា​ (Toraja)​ ជា​ក្រុម​ ជនជាតិ​ដើម​ភាគតិច​ រស់នៅ​តំបន់​ភ្នំ​ ភាគ​ខាងត្បូង​ ខេត្ដ​ស៊ូ​ឡា​វេ​ស៊ី​ ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ ។​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ តំបន់​ ដី​ដែល​ជនជាតិ​តូ​រ៉ា​ចា​រស់នៅ​ ត្រូវ​កាត់​ ផ្ដាច់​នៅ​ឯកោ​ គ្មាន​នរណា​ម្នាក់​ទៅ​ដល់​។​ មន្ដអាគម​ន៍​ធ្វើ​ឱ្យ​សាកសព​ដាក់​ក្នុង​ក្ដារ​ មឈូស​កប់​ក្រោម​ដី​ជា​ច្រើន​ថ្ងៃ​អាច​ ដើរមក​ផ្ទះ​បាន​ក្លាយជា​ពាក្យ​ចរ​ចាម​ អា​រ៉ា​ម​ ដោយសារ​តែ​ពលរដ្ឋ​មិន​បាន​ទៅ​ ដល់ទី​នោះ​ ប៉ុន្ដែ​នៅ​ពេល​ដែល​បានដឹង​ ការ​ពិត​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បះ​រោម​ ព្រឺ​សម្បុរ​គ្រប់ៗ​គ្នា​ ។​ ពលរដ្ឋ​ដែល​មាន​ វ័យចាស់​បំផុត​នៅ​ក្នុង​ក្រុម​ជនជាតិ​ តូ​រ៉ា​ ចា​ បាន​និយាយ​ថា​ ការ​ធ្វើ​មន្ដអាគម​ន៍​ ឱ្យ​សាកសព​ងើប​ដើរមក​ផ្ទះ​នោះ​មាន​ តាំងពី​បុរាណកាល​មក​ម្ល៉េះ​ ។​ នៅ​ពេល​ នោះ​ មាន​សង្គ្រាមស៊ីវិល​កើតឡើង​រវាង​ ក្រុម​ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ នៅ​ភាគ​ ខាងលិច​ នឹង​ជនជាតិ​ តា​នា​តូ​រ៉ា​ចា​ នៅ​ ភាគ​ខាងកើត​ ។​ ជនជាតិ​ដែល​នៅ​ភាគ​ ខាងលិច​បាន​ចាញ់​នៅ​ក្នុង​សង្គ្រាម​ហើយ​ ត្រូវ​គេ​សម្លាប់​ចោល​ស្ទើរតែ​ទាំងអស់​។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ក្រុម​ជនជាតិ​ តា​នា​តូ​យ៉ា​ចា​នៅ​ខាងកើត​មាន​អ្នក​ស្លាប់​ តិច​ជាង​ ហើយ​សាកសព​ទាហាន​ត្រូវ​ បាន​គេ​សែង​យក​មក​ផ្ទះ​ ភូមិ​ស្រុក​ដើម្បី​ រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ ។​
​ផ្ទុយ​ទៅ​វិញ​ ក្រុម​ជនជាតិ​ តា​ណា​តូ​រ៉ា​ ចា​ ភាគ​ខាងលិច​ដែល​ចាញ់​សង្គ្រាម​ ត្រូវ​គេ​សម្លាប់​ជិត​អស់​ មិន​អាច​សែង​ សាកសព​ត្រឡប់​មក​ភូមិ​ ស្រុក​វិញ​បាន​ ទើប​ក្រុម​ជនជាតិ​នោះ​ដែល​នៅ​សេស​ សល់​បាន​ធ្វើ​ពិធី​ប្រើ​មន្ដអាគម​ន៍​ហៅ​ ខ្មោច​ទាំង​អស់នោះ​ដើរ​ត្រឡប់​មក​ផ្ទះ​ វិញ​ដោយ​ខ្លួនឯង​ ។​ ចាប់តាំងពី​ពេល​ នោះ​មក​ ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ រក្សា​ ខ្ជាប់​នូវ​មន្ដអាគម​ន៍​បញ្ជា​ខ្មោច​ជា​រៀង​ រហូត​មក​ទល់​បច្ចុប្បន្នកាល​ ។​ ប៉ុន្ដែ​ ពេល​នេះ​គ្រូមន្ដអាគម​ន៍​អាច​ធ្វើ​រឿង​ នោះ​បាន​ លុះត្រាតែ​មាន​សំណើ​របស់​ សាច់ញាតិ​ បងប្អូន​សាកសព​ដែល​ស្លាប់​ ហើយ​នោះ​ ។​
ការ​រក្សា​សាកសព​នៅ​ដដែល​
​ចាប់តាំងពី​ឆ្នាំ​១៩០៥​ ក្រុម​អ្នក​វិទ្យា​ សាស្ដ្រ​បាន​រក​ឃើញ​សាកសព​ដែល​នៅ​ មាន​រូបរាង​ពេញលេញ​ដដែល​ មិន​រលួយ​ ឬ​បំផ្លាញ​ពេល​កប់​យ៉ាង​យូរហើយ​នោះ​។​ ចំណុច​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​ សាកសព​មិន​បាន​ប្រើប្រាស់​ជាតិ​គីមី​ក្នុង​ ការ​រក្សា​នោះ​ឡើយ​ ប៉ុន្ដែ​អាច​នៅ​ស្ថិត​ ស្ថេ​របា​ន​ ។​ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មាន​ ការ​សង្ស័យ​ថា​ មាន​សារធាតុ​អ្វី​ម្យ៉ាង​ ដែល​ជួយ​ការពារ​សាកសព​មិន​ឱ្យ​រលួយ​ ប៉ុន្ដែ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មិន​អាច​រក​ ឃើញ​សារធាតុ​នោះ​ឡើយ​ ។​
​ចំណែក​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បានឱ្យ​ ដឹង​ថា​ ពិធី​បញ្ចុះ​សាកសព​របស់​ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ ធ្វើ​តាម​បែប​ប្រពៃណី​ ពិសេស​ជា​មូលហេតុ​អាច​រក្សា​សាក​ សព​ ក៏​ដូច​ជា​ការ​បញ្ជា​សាកសព​ឱ្យ​ដើរ​ មក​ផ្ទះ​ មាន​តែ​នៅ​ក្នុង​តំបន់​ ម៉ាសា​ម៉ា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តែ​ប៉ុណ្ណោះ​ ។​ នៅ​ ពេល​ដែល​អ្នក​ភូមិ​ជនជាតិ​ខាងលើ​ស្លាប់​ គេ​រុំ​សាកសព​តែ​ជាមួយ​សម្លៀក​បំពាក់​ ហើយ​ដាក់​ចូល​ក្នុង​ក្ដារ​មឈូស​ រួច​សែង​ ទៅ​កន្លែង​បញ្ចុះ​របស់​ក្រុម​ជនជាតិ​ខាង​ លើ​ ។​
walking-dead1​ចំណុច​ពិសេស​របស់​ជនជាតិ​ តា​ណា​ តូ​រី​ចា​ គឺ​សាកសព​ដែល​ដាក់​ក្នុង​មឈូស​ នោះ​ គឺ​កប់​ប​ញ្ឈេ​រ​នៅ​ជើងភ្នំ​ ដោយ​គេ​ ឃួ​ង​ផ្ទាំង​ថ្ម​ សម​ល្មម​សម្រាប់​ដាក់​ មឈូស​ ។​ ចំណុច​មួយ​ដែល​គេ​ងាយ​ យល់​ គឺ​ពេល​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​តំបន់​ កប់ខ្មោច​ឈរ​ គេ​មិនធុំ​ក្លិនស្អុយ​ឡើយ​ ដោយ​សាកសព​ដែល​កប់​បញ្ឈរ​នោះ​ ស្ងួត​ ក្រៀម​ទាំងអស់​។​ សាកសព​យូរ​ឆ្នាំ​ ហើយ​ ពេល​ងើប​ដើរ​ចេញពី​មឈូស​ សូ​ម្បី​តែ​រោមភ្នែក​ រោម​ចិញ្ចឹម​ សក់​នៅ​ដដែល​ ។​ ចំណែក​ផ្ទៃមុខ​ ផ្លាស់​ប្ដូរ​ទាំង​ ស្រុង​ ។​
​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​បានឱ្យ​ដឹង​ ថា​ ការ​ដែល​រក្សា​សាកសព​បាន​ស្ងួត​មិន​ ស្អុយរលួយ​បែប​នេះ​ដោយសារ​តែ​កប់​ បញ្ឈរ​នៅ​ក្នុង​ផ្ទាំង​ថ្ម​មាន​សារធាតុ​ម្យ៉ាង​ អាច​ជួយ​ការពារ​សាកសព​ ។​ មួយ​វិញ​ ទៀត​សាកសព​ដែល​កប់​ក្នុង​ថ្មភ្នំ​អាច​ បញ្ចៀស​បាន​ពី​ឥទ្ធិពល​អាកាសធាតុ​ខាង​ ក្រៅ​ ។​ ដោយ​ការ​រក្សា​សាកសព​នៅ​ ដដែល​ ទើប​គ្រូមន្ដអាគម​ន៍​អាច​បញ្ជា​ ឱ្យ​ដើរមក​ផ្ទះ​បាន​ ហើយ​បើ​រលួយ​ ឆ្អឹង​ របូត​ចេញពី​គ្នា​នោះ​ ក៏​មិន​អាច​ធ្វើ​បាន​ ឡើយ​ ។​
​កន្លង​ក្រុម​ជនជាតិភាគតិច​នៅ​ទី​ នោះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ពេលវេលា​ ដែល​សាកសព​ត្រូវ​ដើរមក​ផ្ទះ​ អាច​នឹង​ ត្រូវ​ងាប់​ម្ដងទៀត​នៅ​តាម​ផ្លូវ​ ប្រ​សិន​ បើ​ដើរមក​ជួប​មនុស្ស​ចម្លែក​ គេ​ប្រាកដ​ ជា​ភ័យ​ខ្លាច​ ហើយ​អាច​នាំ​គ្នា​វាយ​សំពង​ ក៏​ថា​បាន​ ។​ ទាំងនោះ​ហើយ​បានជា​រាល់​ ពេល​ធ្វើ​មន្ដអាគម​ន៍​ហៅ​សាកសព​ដើរ​ មក​ផ្ទះ​ តែងតែ​ជួល​គ្រូមន្ដអាគម​ន៍​ដើរ​ ពីក្រោយ​ជាមួយ​សាកសព​ ទី​មួយ​ដើម្បី​ ការពារ​ មួយទៀត​ដើម្បី​ជួយ​នាំ​ផ្លូវ​ដើរ​ ឆាប់​ដល់​គោលដៅ​ ។​ សាកសព​ដើរមក​ ផ្ទះ​ដោយ​ខ្លួនឯង​មិន​ថា​ នៅ​ផ្លូវ​ជិត​ ឬ​ ឆ្ងាយ​នោះ​ឡើយ​ក្រោយ​ពេល​ធ្វើ​មន្ដ​ អាគម​ន៍​ ។​ នៅ​ពេល​ដែល​មាន​នរណា​ ម្នាក់​និយាយ​ទៅ​កាន់​សាកសព​ដែល​ កំពុង​ដើរ​នោះ​ សាកសព​ប្រាកដជា​ដួល​ រលំ​ភ្លាមៗ​ មិន​អាច​បន្ដដំណើរ​ទៅ​ផ្ទះ​ បាន​ឡើយ​ ហើយ​ការ​ធ្វើ​មន្ដអាគម​ន៍​ជា​ ថ្មី​ ក៏​អស់​ស័ក្ដិ​សិទ្ធ​ដែរ​ ។​ ដូច្នេះ​ពេល​ធ្វើ​ ដំណើរ​មក​ផ្ទះ​របស់​សាកសព​ ពិតជា​ មាន​ឧបសគ្គ​ច្រើន​ នៅ​ពេល​ដែល​ជួប​ មនុស្ស​រស់​សួរនាំ​ ។​ ដើម្បី​កាត់​បន្ថយ​ ឧបសគ្គ​ខាងលើ​ គ្រូមន្ដអាគម​ន៍​តែងតែ​ នាំ​សាកសព​ដើរ​ផ្លូវ​វៀង​ ផ្លូវ​ស្ងាត់​ គ្មាន​ មនុស្ស​ឆ្លងកាត់​ ។​
ធ្វើ​ឱ្យ​សាកសព​ចេះ​ដើរ​ដោយ​វិធី​ណា​?
​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​កំពុង​តែ​វិល​ ក្បុង​ដោយ​រក​ចម្លើយ​មិនឃើញ​ថា​ ហេតុ​អ្វី​បានជា​គ្រូមន្ដអាគម​ន៍​អាច​បញ្ជា​ សាកសព​ដើរមក​ដល់​ផ្ទះ​បាន​ដោយ​ខ្លួន​ ឯង​?​ ចម្លើយ​ដែល​គេ​ចាត់​ទុក​ថា​សម​ ស្រប​បំផុត​នោះ​គឺ​ គ្រូមន្ដអាគម​ន៍​អាច​ ប្រើប្រាស់​សារធាតុ​ម្យ៉ាង​ដូច​ជា​ម្សៅ​ ដើម្បី​ធ្វើ​ឱ្យ​អ្នក​ស្លាប់​នោះ​រស់​ឡើង​វិញ​ ក្នុង​លក្ខណៈ​គ្មាន​វិញ្ញាណ​ ក្នុង​រយៈពេល​ មាន​កំណត់​អាច​ដើរទៅ​ផ្ទះ​ដោយ​ខ្លួនឯង​។​
​សារធាតុ​ម្សៅ​ដែល​គេ​ប្រើប្រាស់​ទៅ​ លើ​សាកសព​មាន​ជាតិ​ពិស​យ៉ាង​ខ្លាំង​ ដោយ​ម្សៅ​នោះ​គេ​យក​ចេញពី​សត្វ​ដែល​ មាន​ពិស​ ដូច​ជា​ពីងពាង​ពិស​ ខ្យារ​ដំរី​ ស្បែក​គីង្គក់​…​។​ បើ​មនុស្សរ​ស់ប៉ះ​ចំ​សារ​ ធាតុ​នោះ​ប្រាកដជា​ស្លាប់​មិន​ខាន​ ។​ ផ្ទុយ​ ទៅ​វិញ​ ចំពោះ​សាកសព​ ជាតិ​ពិស​នោះ​ វា​មាន​ប្រសិទ្ធភាព​ផ្សេង​ វា​អាច​ធ្វើ​ឱ្យ​ សរសៃ​ រាង​កាយ​ដំណើរការ​ឡើង​វិញ​ ។​ នៅ​ពេល​ដែល​ម្សៅ​ពិស​គេ​ផ្លុំ​ទៅ​លើ​ សាកសព​ វា​ជួយ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ សាកសព​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ វិញ្ញាណ​ ដូច​ជា​ម៉ាស៊ីន​អ៊ី​ធ​ចឹ​ង​ដែរ​ ។​ ជា​ ធម្មតា​ ប្រភេទ​ម្សៅ​ពិស​នោះ​ជួយ​ឱ្យ​គ្រូ​ មន្ដអាគម​ន៍​ធ្វើ​ឱ្យ​សាកសព​រស់​ឡើង​ វិញ​ក្នុង​រយៈពេល​៣​ថ្ងៃ​ ជា​ពេលវេលា​ គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​មក​ផ្ទះ​ ។​ ប្រសិនបើ​គ្រូមន្ដអាគម​ន៍​ចង់ឱ្យ​សាក​ សព​នោះរ​ស់បាន​យូរ​ គេ​ត្រូវ​លាយ​ម្សៅ​ ក្នុង​កម្រិត​ផ្សេង​ ។​
​ប៉ុន្ដែ​មាន​មនុស្ស​ជា​ច្រើន​មិន​ពេញ​ ចិត្ដនឹង​ចម្លើយ​ខាងលើ​ឡើយ​ ដោយ​ គ្រាន់តែ​ជា​ការ​បកស្រាយ​របស់​ក្រុម​ អ្នក​វិទ្យាសាស្ដ្រ​តែ​ប៉ុណ្ណោះ​ ។​ ការ​បញ្ជា​ ឱ្យ​សាកសព​ដើរមក​ផ្ទះ​មាន​តែ​ពិធី​មន្ដ​ អាគម​ន៍​តែ​ប៉ុណ្ណោះ​ ។​
​នៅ​ពេល​នេះ​ ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ ក៏​មិន​ដែល​បានឃើញ​សាកសព​ដើរមក​ ផ្ទះ​ ដោយ​គ្មាន​នរណា​ម្នាក់​ស្នើ​ ឬ​តម្រូវ​ ឱ្យធ្វើ​មន្ដអាគម​ន៍​បែប​នេះ​ ។​ ក្រុម​ជន​ ជាតិ​ភាគតិច​ខាងលើ​ព្រួយបារម្ភ​ថា​ មិន​ យូរ​នោះ​ឡើយ​ មន្ដអាគម​ន៍​បញ្ជា​សាក​ សព​ឱ្យ​ដើរ​ត្រឡប់​មក​ផ្ទះ​នឹង​ត្រូវ​បាត់​ បង់​ គ្មាន​អ្នក​បន្ដវេន​ មាន​តែ​នៅ​ក្នុង​រឿង​ និទាន​ ឬ​ភាពយន្ដ​ប៉ុណ្ណោះ​ ។​ គ្រួសារ​ជា​ ច្រើន​នៅ​ទីនោះ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ សម្រាប់​ជួល​គ្រូមន្ដអាគម​ន៍​បញ្ជា​ឱ្យ​ សាកសព​មក​ផ្ទះ​នោះ​ឡើយ​ ។​
​មក​ទល់​ពេល​នេះ​ ការ​ដែល​បញ្ជា​ សាកសព​ឱ្យ​ដើរមក​ផ្ទះ​ដោយ​ខ្លួនឯង​ នៅ​ តែ​ជា​អាថ៌​កំបាំង​ដដែល​សម្រាប់​ក្រុម​ អ្នក​វិទ្យាសាស្ដ្រ​ឥណ្ឌូ​នេ​ស៊ី​ ក៏​ដូច​ជា​នៅ​ លើ​ពិភពលោក​ទាំងមូល​ ៕
walking-dead
_____________________________
ប្រភពព័ត៌មានពី៖ នគវត្ត