ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៅ​ដាក់​ អន្ទាក់​សត្វ​ត្រូវ​ពលរដ្ឋ​ ថៃ​បាញ់​សម្លាប់​

3/27/2014 0 Comments A+ a-


0-(2)(1)ខេត្ដ​ប៉ៃលិន​ ៖​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​បាន​ចូល​ទៅ​ដាក់​អន្ទាក់​សត្វ​នៅ​ក្នុង​ទឹកដី​ ថៃ​ត្រូវ​ពលរដ្ឋ​ថៃ​ជា​ម្ចាស់​ចម្ការ​បាន​បាញ់​ សម្លាប់​ដែល​គេ​សង្ស័យ​ថា​ ការ​បាញ់​ សម្លាប់​នោះ​ជន​ដៃដល់​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​ ២៦​ ខែមីនា​ ឆ្នាំ​២០១៤​ ។​
​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្រុស​ បង្កើត​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ មីនា​ ឆ្នាំ​២០១៤​ ក្នុង​ចំណុច​ចម្ការ​តា​ង៉ែ​ន​ ស្ថិត​ក្នុងភូមិ​ម៉ា​រំ​ ឃុំ​ខ្ល​ង​យ៉ៃ​ ស្រុក​ពោង​ណាំ​រ៉​ន់​ ខេត្ដ​ច័ន្ទ​បុរី​ ចម្ងាយ​៣៥០​ម៉ែត្រ​ ពី​ព្រំដែន​នៃ​ចំណុច​ភូមិ​អូរ​ឈើ​ក្រំ​ ឃុំ​ ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ។​
​លោក​ យ៉ា​ន​ យ៉ុ​ង​ នាយ​បុ​ស្ដិ៍​នគរ​ បាល​ឃុំ​ស្ទឹង​កាច់​បានឱ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​ឈ្មោះ​ ថេ​ង​ សុ​ឡា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជា​កសិករ​ មាន​ទី​ លំនៅ​ភូមិ​អូរ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​  ។​
​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នៅ​ម៉ោង​ប្រហែល​ ជា​២​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ជន​រង​ គ្រោះ​បាន​ឆ្លង​ដែន​ចូល​ទៅ​ដាក់​អន្ទាក់​ សត្វ​នៅ​ក្នុង​ទឹកដី​ថៃ​ជាមួយ​បងប្រុស​ របស់​គេ​។​លុះដល់​យប់​មិនឃើញ​ត្រឡប់​មក​វិញ​និង​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​មិន​ ទទួល​ទើប​នៅ​ម៉ោង​ប្រហែលជា​៦​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែមីនា​ បងប្រុស​ជន​រង​គ្រោះ​ បាន​ចូល​ទៅ​តាម​រក​កន្លែង​ដែល​ជន​រង​ គ្រោះ​ធ្លាប់​ដាក់​អន្ទាក់​សត្វ​ ។​ ពេល​ទៅ​ដល់​ ក៏​ឃើញ​សាកសព​ស​ប្អូន​ស្លាប់​នៅ​ក្នុង​ ចម្ការ​តា​ង៉ែ​ន​ក្នុង​ទឹកដី​ថៃ​ក៏​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​ដើម្បី​ចុះ​ពិនិត្យ​ ។​ សាក​ សព​ជន​រង​គ្រោះ​ត្រូវ​បា​នភា​គឺ​ថៃ​យក​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរ​ស្រុក​ថៃ​ដើម្បី​ ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ ។​
​ទាក់ទង​នឹង​ករណី​នេះ​លោក​ ទី​ សុខា​ ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ កម្ពុជា​-​ថៃ​ ខេត្ដ​ប៉ៃលិន​បានឱ្យ​ដឹង​ថា​ ករណី​បាញ់​សម្លាប់​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ នេះ​ គឺ​មិនមែន​ជា​ទាហាន​ថៃ​ទេ​អ្នក​បាញ់​ នោះ​ គឺជា​ប្រជាពលរដ្ឋ​ថៃ​ ។​ ចំពោះ​មូល​ ហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ​ប្រហែល​ ជា​ជន​រង​គ្រោះ​ចូល​ទៅ​លួច​របស់របរ​គេ​ ព្រោះ​នៅ​ព្រំដែន​ខេត្ដ​ប៉ៃលិន​ខាង​ទាហាន​ ថៃ​និង​ទាហាន​ខ្មែរ​នៅ​តាម​ព្រំដែន​មាន​ ទំនាក់ទំនង​គ្នា​ល្អ​មិន​ដែល​មានរឿង​បាញ់​សម្លាប់​បែប​នេះ​ទេ​ តែបើ​មាន​បញ្ហា​អ្វី​ ដោះស្រាយ​គ្នា​ដោយ​សន្ដិវិធី​ ។​
​លោក​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​គឺ​ ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ម៉ោង​ប្រហែល​ ជា​៣​និង​៣០​នាទី​រសៀល​ តែ​សាកសព​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ម៉ោង​ប្រហែលជា​៦​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមីនា​ ។​ ក្រោយ​ទទួល​ ដំណឹង​ភ្លាម​លោក​ក៏​បាន​ទំនាក់ទំនង​ទៅ​ ខាង​ភាគី​ថៃ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​កន្លែង​ កើតហេតុ​និង​នាំ​យក​សាកសព​ជន​រង​ គ្រោះ​មក​ទឹកដី​ខ្មែរ​ តែ​ភាគី​ថៃ​បាន​សុំ​ យក​សព​ជន​រង​គ្រោះ​ទៅ​ធ្វើ​កោសល្យវិច័យ​ នៅ​មន្ទីរពេទ្យ​ស្រុក​ថៃ​សិន​ ៕
ប្រភពពី នគរវត្ត