សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតស្រក់ ទឹកភ្នែកពេលជួបអតីត យុទ្ធជនជំនាន់តស៊ូ
ខេត្ដកំពង់ចាម ៖ សម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជានៅក្នុងឱកាស
ជួបសំណេះសំណាលជាមួយអតីតយុទ្ធ ជនជំនាន់តស៊ូដើម្បីរំដោះប្រទេសជាតិ
បានមានប្រសាសន៍ដោយរលីងរលោង ទឹកភ្នែក ព្រោះតែនឹកឃើញអនុស្សាវរីយ៍
ជាច្រើននៃយុទ្ធមិត្ដរួមជំនាន់ក្នុងបុព្វហេតុ រំដោះជាតិ ។
នៅក្នុងឱកាសជួបសំណេះ សំណាលជាមួយអតីតយុទ្ធជនជំនាន់តស៊ូ
៤២០នាក់ នៅស្រុកតំបែរ ខេត្ដកំពង់ ចាមកាលពីថ្ងៃទី៥ ខែមីនា
ឆ្នាំ២០១៤ សម្ដេចបានរំលឹកពីអនុស្សាវរីយ៍ជាច្រើន
នៅតំបន់នេះ(ស្រុកតំបែរ) ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានអំពាវនាវដល់អាជ្ញាធរពាក់ ព័ន្ធទាំងអស់ត្រូវស្វែងរកប្រជាពលរដ្ឋ ណាដែលរងគ្រោះដោយពិតប្រាកដដើម្បីមកទទួលយកអំណោយសប្បុរសធម៌ពី កាកបាទក្រហមកម្ពុជា ។
ថ្លែងក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៣.០៨៨គ្រួសារ ស្ថិតនៅក្នុងភូមិជ្រៃភ្លូក ឃុំ តំបែរ ស្រុកតំបែរ ខេត្ដកំពង់ចាម កាល ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ សម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាបានបញ្ជាក់បន្ថែម ថា កាកបាទក្រហមគឺជាស្ថាប័នមនុស្ស ធម៌មួយ ហេតុនេះរាល់ការផ្ដល់អំណោយ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសគឺមិនបានរើសអើងនិន្នាការសាសនានិង នយោបាយអ្វីឡើយ ពោលគឺឱ្យតែអ្នករងគ្រោះ ដោយពិតប្រាកដនិងរស់នៅលើទឹកដីខ្មែរ ។
សម្ដេចបន្ថែមថា អំណោយដែលយក មកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ជាបន្ដបន្ទាប់នេះជាការអំពាវនាវរបស់ កាកបាទក្រហមកម្ពុជាពីសំណាក់សប្បុរស ជននានាទាំងក្នុង និងក្រៅប្រទេស ។ ជាក់ ស្ដែងអង្ករដែលបានចែកជូននេះជាជំនួយពីរដ្ឋាភិបាលចិនមកឱ្យ រាជរដ្ឋាភិបាល កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបាន ផ្ទេរមកឱ្យកាកបាទក្រហមកម្ពុជាដើម្បីចាត់ចែងជួយដល់ប្រជាពលរដ្ឋដែល រង គ្រោះផ្សេងៗនៅទូទាំងប្រទេស ។
សម្ដេចបានបញ្ជាក់ថា អំណោយ ដែលបានយកមកចែកជូនបងប្អូននា ពេលនេះគឺគ្រាន់តែឆ្លើយតបនូវការខ្វះ ខាតរបស់បងប្អូនបានតែមួយរយៈ ប៉ុណ្ណោះ ហេតុនេះបងប្អូនត្រូវធ្វើយ៉ាង ណាខិតខំបង្កបង្កើនផលនិងដាំដំណាំបន្ថែម ទៀតដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏បានសម្ដែងការ នឹករលឹកនិងបានញំនាំបណ្ដាំសួរសុខទុក្ខពីសម្ដេចម៉ែនិងសម្ដេចទាំង៣ ដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ដកំពង់ចាមក៏ដូចជាប្រជា ពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ។
អភិបាលស្រុកតំបែរលោក ឆឹង ពិសិដ្ឋ បានរំលឹកអំពីអតីតកាលអនុស្សាវរីយ៍ នាពេលជំនាន់តស៊ូក្នុងព្រៃនាពេលនោះ ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេច តេជោសែនបានភៀសខ្លួនទៅកាន់ប្រទេស វៀតណាម គ្រានោះកងទ័ពទាំងអស់នៃ អង្គភាពវរសេនាធំតំបន់២១ដែលមានចំនួន១.៧៧០នាក់ត្រូវបានទាហាន ខ្មែរ ក្រហមចាប់ខ្លួនជាបន្ដបន្ទាប់យកទៅ សម្លាប់ចោលនៅតំបន់ខ្នុរចាស់ភូមិ ក្រសាំងស្រែវែង និងភូមិអណ្ដោក ។
លោកបន្ដថា ក្រោយរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហមរហូតមក ដល់សព្វថ្ងៃនេះយុទ្ធជនដែលនៅសល់ គឺមានចំនួន៤២០នាក់ដែលបានរស់នៅតាមការដ្ឋាននានាក្នុងស្រុកមេមត់ និង ស្រុកតំបែរ ខេត្ដកំពង់ចាម ។ លោកបានបន្ដរំលឹកថា អតីតយុទ្ធ ជនទាំងអស់ធ្លាប់ទទួលអំណោយពីសម្ដេច ទាំង២រួចម្ដងមកហើយក្នុងឆ្នាំ២០០២ ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានមានប្រសាសន៍ទាំងរលីងរលោង ទឹកភ្នែកនៅពេលរំលឹកអនុស្សាវរីយ៍ជូរ ចត់ក្នុងការរស់នៅនាសម័យប៉ុលពត។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ សំណេះសំណាលបញ្ជាក់ប្រាប់អ្នកចូល រួមឱ្យដឹងថា អ្នកដែលបានចូលរួមចំនួន ៤២០នាក់នាឱកាសនេះគឺជាអ្នកបានរួចជីវិតពីការកាប់សម្លាប់ដែល ក្នុងចំណោម នោះរួមមានអ្នកត្រូវបានឪពុកម្ដាយស្លាប់ ចោល ឬខ្លះស្លាប់ប្ដីឬប្រពន្ធជាដើម ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានថ្លែងថា ការដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុង ភ្នក់ភ្លើងសង្គ្រាមក្នុងរបប លន់ នល់ ពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥… ហើយពីឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩របប ប៉ុល ពត ប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានគេយក ទៅសម្លាប់ចោលរហូតធ្លាក់ចូលរបប កាប់សម្លាប់ជាតិសាសន៍ឯងនាសម័យប៉ុលពតឆ្នាំ១៩៧៥ក៏ដោយសារតែអ្នក នយោបាយនិងប្រជាជនកម្ពុជាជឿតាម និន្នាការនយោបាយបរទេស ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានអំពាវនាវកុំឱ្យប្រជាជនកម្ពុជាភ្លេចខ្លួន ធ្លាក់ចូលជាន់ដានប្រវត្ដិសាស្ដ្រចាស់ទៀត។
ជាមួយនោះសម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយឧបត្ថម្ភ ចំពោះយុទ្ធជនទាំង៤២០នាក់ ក្នុងម្នាក់ៗ ទទួលបាន ភួយ១, ក្រមា១, សារុង១, ត្រីខ ១០កំប៉ុង, កំណាត់ស១ដុំ, មី២កេស និងថវិកា៥០ម៉ឺនរៀល ព្រមទាំងជប់ លៀងស្ដាប់ការប្រគំតន្ដ្រីក្នុងទិដ្ឋភាពកក់ក្ដៅនិងរាក់ទាក់បំផុត ៕
_______________
ប្រភពពីនគរវត្ត