ស្ថានទូតអាមេរិក៖ ពលរដ្ឋខ្មែរ អាចសុំទិដ្ឋាការទេសចរណ៍ ទៅអាមេរិកបានតាមរយៈគេហទំព័រ
នៅក្នុងឱកាសនោះអេរិក ម៉ៃយឺ បានបញ្ជាក់ថា បេក្ខជនទិដ្ឋាការមិនមែ នអន្ដោប្រវេសន៍អាច ធ្វើដំណើរ សំរាប់ទេសចរណ៍ ធ្វើកិច្ចការជំនួញ ឬទៅសិក្សាជាដើម។
លោកបន្តថា ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី៧ ខែមីនានេះតទៅ ស្ថានទូតសហរដ្ឋអាមេរិក នឹងដាក់ ឲ្យប្រើប្រាស់នូវគេហទំព័រថ្មីមួយ ដែលមានព័ត៌មាន ពាក់ព័ន្ធ នឹងទិដ្ឋាការមិនមែនអន្ដោ ប្រវេសន៍ ហើយ លោកអ្នកក៏អាចចូលក្នុងគេហទំព័រនេះ ដើម្បីណាត់ពេលវេលាសម្ភាសន៍ សុំទិដ្ឋាការ មិនមែនអន្ដោប្រវេសន៍។
លើសពីនេះទៅទៀត មជ្ឈមណ្ឌលផ្ដល់ព័ត៌មាននឹងចាប់ផ្ដើមដំណើរការចាប់ពី ថ្ងៃស្អែក នេះតទៅផងដែរដោយមានអ្នកតំណាងដែលអាចនិយាយ ភាសាខ្មែរ និងភាសាអង់គ្លេស នៅចាំឆ្លើយតបរាល់សំនួរទូទៅទាំងអស់ដែលពាក់ព័ន្ធនឹងទិដ្ឋាការ និងនិតិវិធីក្នុងការដាក់ ពាក្យសុំ ក៏ដូចជាការណាត់ពេលវេលាសម្ភាសន៍សុំ ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ។
ដំណើរការថ្មី នៃការដាក់ពាក្យសុំទិដ្ឋាការ មិនមែនអន្តោប្រវេសន៍នោះ គឺ១-អាចចូលទៅកាន់គេហទំព័រ ដែលមាន www.ustravekdocs.com ដើម្បីព្រីនវិក្កយបត្របង់ប្រាក់, ២-យកវិក្កយបត្របង់ប្រាក់នេះ ទៅកាន់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ីណាមួយ ដើម្បីបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ(ការបង់ប្រាក់នេះ មិនអាចទាមទារវិញ បាន),៣-ណាត់ពេលវេលាសម្ភាសន៍ សុំទិដ្ឋាការតាមប្រព័ន្ធអ៊ីនធើណិត ៤ណាត់ ពេលវេលាសម្ភាសន៍ សុំទិដ្ឋាការតាម ប្រព័ន្ធអ៊ិនធើណិត ដោយចូល ទៅកាន់គេហទំព័រ www.ustravekdocs.comឬហៅតាមរយៈទូស័ព្ច ទៅកាន់មជ្ឈមណ្ឌលផ្តល់ព័ត៌មាន របស់កុងស៊ុល ដែលមានលេខ ០៩៥ ៩៧៥ ៨៤៨ ហើយបណ្ដាញទូរស័ព្ទនេះនឹងចាប់ផ្ដើម បើកឲ្យដំណើរការ នៅវេលាម៉ោង៨ព្រឹកនាថ្ងៃស្អែកនេះ។
លោក អេរិក ម៉ៃយឺ បានបញ្ជាក់បន្តទៀតតថា បេក្ខជនត្រូវបង់ ប្រាក់ចំនួន១៦០ដុល្លារ តាមរយៈធនាគារអេស៊ីលីដា ព្រមទាំងបំពេញឯកសារ សុំទិដ្ឋាការ តាមរយៈ online DS-160 និងណាត់សំភាសសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ជាមួយមន្ត្រីស្ថានទូត អាមេរិក៕
លោកអេរិក ម៉ៃយឺ(Eric Meyer) ប្រធានការិយាល័យកុងស៊ុលស្ថានទូតសហរដ្ឋ អាមេរិក ប្រចាំនៅកម្ពុជា
ប្រភពពី Free Press Magazine