វាយសម្លាប់យុវជនម្នាក់ ពេលទៅឃ្វាលគោសង្ស័យ ប្លន់យកម៉ូតូនិងទូរស័ព្ទ
ខេត្ដបន្ទាយមានជ័យ ៖
យុវជនម្នាក់ជាអ្នកស៊ីឈ្នួលឃ្វាលគោឱ្យគេត្រូវជន
សង្ស័យវាយសម្លាប់ប្លន់យកម៉ូតូនិងទូរស័ព្ទហើយអ្នកភូមិប្រទះឃើញ
ស្លាប់យ៉ាងអាណោធអាធ័មនៅក្នុងប្រឡាយ កាលពី ព្រឹកថ្ងៃទី៦
ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិអញ្ចាញ សង្កាត់ទឹកថ្លា
ក្រុងសិរីសោ ភ័ណ ខេត្ដបន្ទាយមានជ័យ ។
យុវជនរងគ្រោះមានឈ្មោះ សែម ចាន់ផន អាយុ១៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មុខ របរស៊ីឈ្នួលឃ្វាលគោឱ្យគេ ។
តាមសម្ដីម្ចាស់គោឈ្មោះ គ្រឹម វណ្ណី អាយុ៥៣ឆ្នាំបានឱ្យដឹងថា យុវជនរង គ្រោះបានមករស់នៅជាមួយគាត់២ឆ្នាំ មកហើយដោយក្នុងមួយឆ្នាំទទួលបាន គោមួយក្បាលថវិកា និងអង្ករមួយចំនួន ផងដើម្បីយកទៅឱ្យម្ដាយរបស់គេ ។ ម្ចាស់ គោបានបន្ដថា ជនរងគ្រោះជារៀងរាល់ ព្រឹកតែងតែចេញទៅឃ្វាលគោនិងបានយកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាក លេខបន្ទាយមានជ័យ1C-0565 ជិះចេញ ទៅឃ្វាលគោកាលពីព្រឹកថ្ងៃទី៤ ខែ កុម្ភៈ ដោយមិនបានមកផ្ទះវិញទេ ។ នៅពេល បាត់នោះគាត់ស្មានតែជនរងគ្រោះទៅ ដេកមួយយប់នៅផ្ទះរបស់គេនិងកៀង គោទៅផ្ទះគេស្រាប់តែប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅវាលស្រែទៅវិញ ។
សមត្ថកិច្ចបានចុះមកត្រួតពិនិត្យនិង ធ្វើកោសល្យវិច័យបានពិនិត្យឃើញថា សពបែកត្រង់ក្បាលផ្នែកខាងក្រោយនិងមានដំបងឈើមួយដើមប្រវែងកន្លះ ម៉ែត្រនៅជិតសពផង ។
សមតក្ថកិច្ចជំនាញបានបន្ដថា ជនរង គ្រោះត្រូវជនសង្ស័យវាយសម្លាប់តាំងពីព្រលប់ថ្ងៃទី៥ ខែមីនា ខណៈជនរងគ្រោះ ជិះម៉ូតូត្រឡប់ចូលភូមិវិញ ។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា នេះជាករណីប្លន់ ព្រោះម៉ូតូជនរងគ្រោះ និងទូរស័ព្ទត្រូវបានបាត់អស់ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខ សញ្ញាដើម្បីឈានទៅចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ៕
______________
ប្រភពពីនគរវត្ត