តណ្ហា​ដឹកមុខ បងថ្លៃ​ស្រី​លួច​សា​ហាយ​ ស្មន់​ជាមួយ​ប្អូនថ្លៃ ប្តី​តាម​ទាន់ប្រាប់ថា​អស់​និស្ស័យ​

3/07/2014 0 Comments A+ a-


Wat-060325​ ខេត្តកំពត ៖ ប្អូន​ថ្លៃ​​និង​​បង​ថ្លៃស្រី ​​ត្រូវ​​​ត​​ណ្ហា​​​ដឹក​មុខ បាន​​លួច​លាក់​​សា​​ហាយ​​ស្មន់​​ជា​មួយ​គ្នា និង​​បាន​ធ្វើ​​ដំ​ណើរទៅ​​​ក្រេប​​ទឹក​​ឃ្មុំ ក្នុង​ផ្ទះ​​សំ​ណាក់ ត្រូវ​បាន​​ប្ដី​​តាម​​ទាន់ ប្ដឹង​ស​មត្ថ​កិច្ច​ឲ្យ​​ចាប់​ខ្លួន ដើ​ម្បី​​បក​ស្បែក​​មុខ ប្រ​ពន្ធ​​ផិត​ក្បត់ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង ១៣​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ផ្ទះសំណាក់​ពិភពថ្មី ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។​
​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត បាន​ឲ្យ​ដឹងថា ករណី​ឃាត់ខ្លួន​នេះ ទាក់ទិន​រឿង​ផិតក្បត់ ដោយយោង​តាម​បណ្តឹង​របស់​បុរស​ជា​ប្តី ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សាកសួរ ខណៈដែល​ប្អូនថ្លៃ​និង​បងថ្លៃ សាង​ស្នេហ៍​ខុស​តម្រា​ទាំង ២​នាក់​នេះ កំពុង​លួចលាក់​ជួល​ផ្ទះសំណាក់ យីហោ​ពិភពថ្មី ដើម្បី​ក្រប​ទឹកឃ្មុំ​។ ស្ត្រី​ផិតក្បត់​នេះ មានឈ្មោះ សាំង គ​ន្ធា អាយុ ៣៧​ឆ្នាំ ត្រូវជា​បងថ្លៃ​របស់​ឈ្មោះ មុំ លិ​ន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ​។
​ទាំង ២​នាក់​នេះ បាន​លួច​សហាយ​ស្មន់នឹងគ្នា ច្រើន​ឆ្នាំ​មកហើយ មិនមែន​ម្ដងនេះ​ទេ គឺ​បុរស​ជា​ប្តី​ធ្លាប់​តាម​ទាន់ ២​ដង​មកហើយ ទើប​លើក​នេះ​អត់ទ្រាំ​មិនបាន ក៏​ដាច់​ចិត្ត​​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស ក្រុង​កំពត ឲ្យ​ឃាត់ខ្លួន​ចាត់ការ​តាមច្បាប់​តែម្ដង​។ បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា គាត់​អស់​និស្ស័យ នឹង​ប្រពន្ធ​របស់គាត់​ហើយ មិនគួរ​ហ៊ាន​លួច​សហាយស្មន់ ជាមួយ​ប្អូនថ្លៃ​ខ្លួនឯង​មិន​ព្រម​កែខ្លួន​សោះ​៕
ប្រភពពី វត្តភ្នំ