ស្ត្រី​​អភ័ព្វ​កំព្រា​តែលតោល ​​ត្រូវ​ប្តីកំហូច​​រត់​ចោល គ្មាន​លុយ​សម្រាលកូន និង​ទិញ​បាយ​ហូប​

3/09/2014 0 Comments A+ a-


Wat-08035រាជធានី ​ភ្នំពេញ ៖ កម្ម​កា​រិនី​​កាត់​ដេរ​​ម្នាក់ ជា​​កូន​កំ​ព្រា​​អត់​​មាន​​សាច់​ញាតិ ពេល​​​រស់​នៅ​ជា​មួយ​​​ប្តី​​​មាន​​​ផ្ទៃ​​ពោះ​​​​ ៤​ខែ ប្តី​​ក៏​​រត់​ចោល​​បាត់​ស្រ​មោ​ល ដល់​​ថ្ងៃ​​សម្រា​ល​កូន​ទៅ​ហើយ មិន​ទាន់​មាន​​លុយ​​មួយ​​រៀល​នៅ​នឹងខ្លួន ហើយ​ស្ត្រី​​ដ៏​​អ​ភ័ព្វ​​ម្នាក់​នេះមានឈ្មោះ ផុន សា​វ៉េ​ត អាយុ ២៥​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ មាន ​ទីលំនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​មូ ស្រុក​បូរី​ជលសា ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ខ្លូន​ជា​កូនកំព្រា​ឪពុកម្តាយ ស្លាប់ចោល​អត់​មាន​បងប្អូន​បង្កើត​ទេ មានតែ​បងប្អូន​ជីដូនមួយ ទៅធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ អស់ហើយ ។​
​នាង​បាន​ចាក​ចេញពី​ស្រុកកំណើត មក​នៅ​ភ្នំពេញ ធ្វើការ​នៅ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ក្រោយមក​បាន​ស្គាល់គ្នា ជាមួយ​ឈ្មោះ ឌុប បឿន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ ក៏បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ រស់នៅ​ជាមួយគ្នា​បាន​មួយឆ្នាំ នាង​មាន​ផ្ទៃពោះ ៤​ខែ ស្រាប់តែ​ប្តី​សុំ​ទៅលេង​ម្តាយ នៅ​ស្រុកកំណើត ក៏​ទៅ​បាត់​រហូត លែងឃើញ​ត្រឡប់មកវិញ ទុក​ឲ្យ​នាង​នៅតែ​ម្នាក់ឯង ធ្វើការ​ទាំង​មាន​ផ្ទៃពោះ រហូត​ជិត​គ្រប់​ខែ​សម្រាលកូន ទើប​នាង​ឈប់​ធ្វើការ អត់​មាន​លុយ​ចាយវាយ​ប្រចាំថ្ងៃ បាន​ខ្ចីលុយ​គេ​អស់ ១០០​ដុល្លារ​ហើយ ដោយ​សន្យាថា ពេល​សម្រាលកូន​រួច នាង​ចូលធ្វើការ​រកប្រាក់​សង​វិញ ។​
​រហូតដល់​វេលា​ម៉ោង ២​រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៤  ស្រាប់តែ​នាង​ឈឺពោះ សម្រាលកូន បាន​ទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ទាំង​អត់​មាន​លុយ នៅជាប់​នឹង​ខ្លួន ពេលទៅដល់​មន្ទីរពេទ្យ គ្រូពេទ្យ​ពិនិត្យឃើញថា សុខភាព​ទារក​ក្នុង​ផ្ទៃ​ខ្សោយ​ពេក ទាល់តែ​ធ្វើការ​វះកាត់​ទើប​សម្រាល​បាន ហើយ​នៅ​មន្ទីរពេទ្យ អត់​មាន​ឧបករណ៍​គ្រប់គ្រាន់ បាន​ដឹក​បន្តទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ គ្រូពេទ្យ​ពិនិត្យឃើញថា កូន​ជិត​ដល់​ម៉ោង​សម្រាល ហើយ​មិនអាច​ធ្វើការ​វះកាត់​បាន​ទេ ដូច្នេះ​ជីវិត​របស់​នាង ត្រូវ​ប្រឈម​នឹង​ភាពជូរចត់​ខ្លាំងណាស់ កំពុង​ដង្ហោយហៅ​រកស​ប្បុរ​សជន​ឲ្យ​ជួយ​៕
ប្រភពពី វត្តភ្នំ