បង្គាប់ឲ្យ ស៊ុយ សុផាន បង់លុយជិត $៣ លាន
ភ្នំពេញៈ លោក
ស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ ផាន អ៊ីម៉ិច
ត្រូវបានបង្គាប់ឲ្យបង់សំណង ២,៧ លានដុល្លារទៅឲ្យក្រុមហ៊ុន កូរ៉េ
ដែលលោកស្រីបានព្រមព្រៀងលក់ដីនៅតំបន់ បុរីកីឡា
ជាតំបន់ដែលគេបណ្តេញប្រជាជនចេញដោយហិង្សា។
ក្នុងសេចក្តីសម្រេចកាលពីខែ តុលា សាលាដំបូងរាជធានីបានសម្រេចថា លោកស្រី ស៊ុយ សុផាន ត្រូវប្រគល់ប្រាក់ដែលជាប្រាក់កក់ពីការទិញដីទំហំជាង ៤ ហិកតានៅ បុរីកីឡា ទៅឲ្យលោក សុង ដុងស៊ូ នាយកក្រុមហ៊ុន Landevel បន្ទាប់ពីក្រុមហ៊ុន ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន មិនបានបំពេញទៅតាមកិច្ចសន្យា។
យោងតាមឯកសារ ដែលចុះហត្ថលេខាដោយលោក បាន វ៉ាត ក្រឡាបញ្ជី និងលោក តែ សំអាង ចៅក្រមជំនុំជម្រះ និងដែលទទួលបានកាលពីម្សិលមិញ បានឲ្យដឹងថា៖ «តុលាការសម្រេចលុបចោលកិច្ចព្រមព្រៀងចុះថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ ២០០៩ ហើយបង្គាប់លោកស្រី ស៊ុយ សុផាន បង់ប្រាក់សងទៅឲ្យលោក សុង ដុងស៊ូ វិញ»។
លោកស្រី សុផាន ក៏ត្រូវបានបង្គាប់ឲ្យបង់ការប្រាក់ ១០ ភាគរយ គិតពីឆ្នាំ ២០០៩ ហើយនឹងសំណង ២០០០០ ដុល្លារអាមេរិក។ ប្រាក់នោះមិនទាន់បង់នៅឡើយទេ ព្រោះលោកស្រី សុផាន បានប្តឹងឧទ្ធរណ៍លើសាលក្រម។
លោក ឡាំង គឹមសេង មេធាវីលោកស្រី សុផាន បានបដិសេធមិនធ្វើការអត្ថាធិប្បាយលម្អិត អំពីរឿងក្តីនេះទេកាលពីម្សិលមិញ ប៉ុន្តែបានបញ្ជាក់ថា៖ «ខ្ញុំមិនធ្វើអត្ថាធិប្បាយលើសាលក្រមតុលាការទេ ប៉ុន្តែតើកូនក្តីខ្ញុំបង់ប្រាក់យ៉ាងម៉េចឥឡូវនេះដោយរឿងក្តី កំពុងរង់ចាំជំនុំជម្រះនៅសាលាឧទ្ធរណ៍? ប្រសិនបើយើងចាញ់ក្តីនេះនៅសាលាឧទ្ធរណ៍ យើងនឹងប្តឹងសារទុក្ខទៅតុលាការកំពូល»។
កាលពី ១០ ឆ្នាំមុន ក្រុមហ៊ុន ផាន អ៊ីម៉ិច បានទទួលសិទិ្ធលើដីនៅ បុរីកីឡា ដែលរដ្ឋាភិបាលបានផ្តល់ជាដីសម្បទាន។ ជាការដោះដូរនឹងការអភិវឌ្ឍលើដីដែលប្រជាជនរស់នៅក្រុមហ៊ុនបានយល់ ព្រមសាងសង់អគារខ្ពស់ចំនួន ១០ សម្រាប់ប្រជាជន ១៧០០ គ្រួសារ។ ទោះជាយ៉ាងណាអគារតែ ៨ ប៉ុណ្ណោះត្រូវបានសាងសង់ចប់ ហើយគេប្រាប់គ្រួសារពលរដ្ឋនៅសល់ថា គេត្រូវផ្លាស់ទៅនៅជាយទីក្រុង។ មនុស្សជាច្រើននាក់ បានបដិសេធចំពោះការបណ្តេញចេញនេះ ហើយបានបោះតង់រស់នៅក្នុង បុរីកីឡា ចាប់តាំងពីដើមឆ្នាំ ២០១២ បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញដោយបង្ខំពីផ្ទះរបស់ខ្លួន។
លោក Yoon Jun Yean តំណាងក្រុមហ៊ុន Landevel បានថ្លែងកាលពីម្សិលមិញថា វិវាទរវាងក្រុមហ៊ុន ផាន អ៊ីម៉ិច និងក្រុមហ៊ុន Landevel មានលក្ខណៈឯកជនអស់រយៈពេលច្រើនឆ្នាំមកហើយខណៈសាធារណជន បានមើលឃើញការបង្ក្រាបដោយហិង្សាមកលើអ្នករស់នៅបុរីកីឡានា ប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកបានថ្លែងថា៖ «ក្នុងឆ្នាំ ២០០៧ លោក សុង ដុងស៊ូ បានបង់ប្រាក់កក់ជាង ២,៧ លានដុល្លារ សម្រាប់ផ្ទៃដី ៤,៣ ហិកតា នៅ បុរីកីឡា ដែលទិញពីលោកស្រី ស៊ុយ សុផាន។ បន្ទាប់មកលោកស្រី គ្មានដីច្រើនដើម្បីប្រគល់មកឲ្យក្រុមហ៊ុនយើងទេ។
លោកស្រីបានកាត់បន្ថយដីនោះមកត្រឹមប្រហែល ៣ ហិកតា។ «យើងឯកភាពតាមប៉ុន្តែក្នុងឆ្នាំ ២០០៨ ពេលតម្លៃដីឡើងខ្ពស់ លោកស្រីបានព្យាយាមលុបចោលកិច្ចព្រមព្រៀងដើម្បីឲ្យលោកស្រីអាច លក់ដីមកឲ្យយើងក្នុងតម្លៃកាន់តែខ្ពស់»។
លោក Jun Yean បានថ្លែងថា បន្ទាប់មកត្រូវអនុវត្តតាមនីតិវិធីច្បាប់ស្មុគស្មាញហើយក្រុមហ៊ុន ត្រូវបានសម្រេចឲ្យដីទំហំ ២០០០ ម៉ែត្រការ៉េ ដែលក្រុមហ៊ុនមិនទទួលបានទេ។ រឿងក្តីបានវិលមកតុលាការវិញនៅខែ តុលា។
លោក គឹមសេង មេធាវីលោកស្រី សុផាន បានថ្លែងថា លោក ដុងស៊ូ បានទទួលដីទំហំ ២ ពាន់ម៉ែត្រការ៉េ និងប័ណ្ណកម្មសិទិ្ធ។ ភាពមិនច្បាស់លាស់បានកើតឡើងជុំវិញផែនការសម្រាប់ដីទំនេរនៅ បុរីកីឡា ក្នុងរយៈពេល ២ឆ្នាំ កន្លងមកនេះ។
លោក ពេជ្រ លីមឃួន អ្នកតំណាង បុរីកីឡា បានថ្លែងកាលពីម្សិលមិញថា លោកបានឮពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនជាម្ចាស់ដីមួយផ្នែករាប់ទាំងអគារ ដែលបានបោះបង់ចោល ដែលប្រជាជនគេបណ្តេញចេញបានកាន់កាប់កាលពីខែមុន មុនពេលមានការបង្ក្រាបដោយហិង្សា។
លោកបានថ្លែងថា៖ «ពេលយើងបានផ្លាស់ចូលទីនេះ កាលពីខែមុន ម្ចាស់ដីមិនមកទេ មកតែអាជ្ញាធរ។ ខ្ញុំនៅតែភ្ញាក់ផ្អើលពេលដឹងរឿងនេះ។ ប្រហែលជម្លោះរវាងក្រុមហ៊ុន បានបណ្តាលឲ្យរដ្ឋាភិបាលមិនយកចិត្តទុកដាក់លើយើង ហើយទុកឲ្យយើងនៅទីនេះក្នុងស្ថានភាពអាក្រក់ទាំងអស់នេះ»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍