បុរសម្នាក់បើក រថយន្តបុកដើម អាកាស្យា ឆេះរថយន្ត និងអ្នកបើកបរ សល់តែឆ្អឹង

3/09/2014 0 Comments A+ a-

ផ្តល់សិទ្ធិដោយ ៖ Lookingtoday.com
កំពង់ចាម៖ បុរសម្នាក់ បានបើករថយន្ត ក្នុងល្បឿនលឿន បានជ្រុលចង្កូត ទៅបុកដើមអាកាស្យា បណ្តាល ឲ្យឆេះរថយន្ត និងបុរសជាអ្នកបើកបរ ឆេះស្លាប់យ៉ាង វេទនាបំផុត សល់តែឆ្អឹង និងគ្រឿងក្នុង។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរដ៏គួឲ្យរន្ធត់នេះ បានកើតឡើងកាល ពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧ ចំណុចស្ទឹងពោន ស្ថិតក្នុងភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជាអ្នកបើកបរ ភ្លើងឆេះស្លាប់សល់តែឆ្អឹង ក្នុងហេតុការណ៍នោះ មានឈ្មោះ ផល សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិយៀក ឃុំដំរិល ស្រុកអូរាំងឪ ខេត្តកំពង់ចាម ។ ប្រភពដដែល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿងម៉ាក កូរូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កណ្តាល2A 0357 បើកបរពីទិសខាងកើតទៅលិច (ពីទីរួមស្រុកមេមត់ ទៅឃុំដារ)ក្នុងល្បឿនលឿន  លុះមកដល់ ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូត ទៅបុកដើមអាកាស្យា យ៉ាងពេញទំហឹង បណ្តាលឲ្យឆេះរថយន្ត យ៉ាងសន្ធោសន្ធៅ ។ ប្រភពដដែលបានបន្តថា ក្នុងខណៈពេលនោះ គេឃើញប្រជាពលរដ្ឋ បានជួយរំដោះបុរសម្នាក់ចេញ ពីរថយន្ត កំពុងឆេះ ជាអ្នករួមដំណើរ មានឈ្មោះ ឃ្លោក ហៅដន អាយុ២៣ឆ្នាំ នាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់ ។ ដោយឡែក អ្នកបើកបរ មិនអាច ជួយសង្គ្រោះបានទេ ដោយចំណុចកើតហេតុ ឆ្ងាយពីផ្ទះអ្នកស្រុក ផងនោះ បានធ្វើឲ្យរថយន្ត និងអ្នកបើកបរឆេះហ្មត់ សល់តែឆ្អឹងតែម្តង។ ក្រោយហេតុការណ៍ បានជាងមួយម៉ោង គេឃើញក្រុមគ្រួសារសពជនរងគ្រោះ មកយកឆ្អឹងសពជនរងគ្រោះ ទៅលំនៅដ្ឋានដើម្បី ធ្វើបុណ្យតាមប្រពៃណី៕