ជិះម៉ូតូបុកកុងតឺន័រ ខ្ទាតចូលក្រោមកង់កិនស្លាប់ ២នាក់យ៉ាងវេទនា ម្នាក់ទៀតរងរបួសធ្ងន់

3/09/2014 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ យុវ​ជន ២​​នាក់ បាន​ស្លាប់​​បាត់​​បង់​ជី​វិត យ៉ាង​​អា​ណោ​ច​អា​ធ័ម នៅ​នឹង​ក​ន្លែង​​កើត​ហេតុ នឹង​​យុវ​ជន​​ម្នាក់​ទៀត ត្រូវ​​រង​របួ​ស​​ធ្ងន់​ធ្ង​រ ដោយ​សារ​​ពួក​គេ​​ជិះ​ម៉ូ​តូ មួយ​គ្រឿង​​ឌុប​​គ្នា​​ក្នុង​​ល្បឿន ជ្រុល​​ទៅ​បុក​​រថ​យន្ត​​កុង​​តឺ​ន័​រ ហើយ​​​ត្រូវ​​រថ​យន្ត​​បើក​កិន​ស្លាប់ កាលពី​វេលា​ម៉ោង ២២​និង​៣០ នាទី​យប់​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី កែង​ផ្លូវ​ណត​ប្រ៊ិ​ត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​កុងតឺន័រ មួយគ្រឿង​បើកបរ​តាម​បណ្តោយ​ផ្លូវ ណត​ប្រ៊ិ​ត ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កែង ផ្លូវ​សហព័ន្ធរុស្ស៊ី មិនបាន​បន្ថយល្បឿន ក៏ត្រូវ​យុវជន ៣​នាក់ កំពុង​ជិះ​ម៉ូតូ​គុប​ជ្រុង​មួយគ្រឿង ក្នុង​ល្បឿន លឿន​តាមផ្លូវ​សហព័ន្ធរុស្ស៊ី ពី​កើ​តទៅ​លិច​យក​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​បុក​ចំពាក់​កណ្តាល​ខ្លួន​រថយន្ត​តែម្តង បណ្តាល​ឲ្យ​យុវជន ២​នាក់ ត្រូវ​ខ្ទាតចូល​ក្រោយ​រថយន្ត កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅនឹងកន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ធ្ង​រ​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​រងរបួស ត្រូវ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​ទាន់ពេលវេលា ហើយ​ម៉ូតូ​ខូចខាត​ខ្ទេច​ទាំងស្រុង​តែម្តង ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់គេច​បាន​ចម្ងាយ ៥០០​ម៉ែត្រ ក៏ត្រូវ​សមត្ថកិច្ច ដេញ​ឃាត់​បាន​ភ្លាមៗ​។ យុវជន​រងគ្រោះ​ទាំង ៣​នាក់ ខាងលើនេះ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់ ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​សព​ជនរងគ្រោះ ត្រូវបាន​ទំនាក់ទំនង ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
Wat 08033
Wat 080320
Wat 080321
ប្រភពពី វត្តភ្នំ