ជំទាវម្នាក់ ត្រូវអ្នកដើររាប់ លុយតាម ផ្សារ វ៉ៃបោចសក់ ព្រោះរឿងឈឺឆ្អាល
ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ ៖ ស្ដ្រីវ័យចំណាស់ម្នាក់ ដែលគេ ស្គាល់និងហៅថា ជាជំទាវនោះ ត្រូវបាន អ្នកដើររាប់លុយចងការនៅតាមផ្សារម្នាក់ វ៉ៃបោចសក់ ក្រញ៉ៅដាច់មុខមាត់ ដោយសារ តែរឿងឈឺឆ្អាល ។
ករណីអ្នកដើរចងការរាប់លុយវាយបោច សក់ជំទាវ នៅកណ្ដាលផ្សារខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤កន្លង ទៅនេះ នៅចំណុចតូចលេខ៨០០-៨០១ក្នុង ផ្សារចាស់ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌ ដូនពេញ ។
ពាក់ព័ន្ធនឹងរឿងហេតុខាងលើនេះ តាម ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ ឱ្យដឹងថា នៅមុនពេលកើតហេតុ មានជំទាវ ម្នាក់ ដែលគេហៅជំទាវព្រឹម អាយុ៥៨ឆ្នាំ មានទីលំនៅផ្ទះលេខ៩៩៩ ផ្លូវជាតិលេខ៥ ដែលជាជនរងគ្រោះ បានធ្វើដំណើរចូលមក ផ្សារចាស់ ដើម្បីទៅឱ្យជាងកោរោមមុខនៅ ក្នុងតូបលេខ ៨០០-៨០១ដែលជាម៉ូយរបស់ ខ្លួន ។ ខណៈជាងកំពុងតែកោរោមមុខ ស្រាប់តែមានស្ដ្រីម្នាក់ ដែលគេស្គាល់ឈ្មោះ ភិន ធា អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ផ្សារចាស់ មានមុខរបរជាអ្នកដើរ ចងការរាប់លុយ បានទៅទារលុយរាប់ពី ម្ចាស់តូបខាងលើ ដែលកំពុងតែកោរោមមុខ។ ខណៈនោះ ជំទាវព្រឹម បានប្រាប់ទៅឈ្មោះ ភិន ធា ថា ជាងកំពុងជាប់រវល់ ចាំបន្ដិចទៀត ចាំមកយកទៅ ណាមួយខ្លាចរញ៉េរញ៉ៃកោមុត មុខគាត់ ។ ពេលឮភ្ញៀវប្រាប់ដូច្នេះ ស្ដ្រីឈ្មោះ ភិន ធា ក៏បានចាកចេញទៅវិញ ទាំងមិន សប្បាយចិត្ដបាត់ទៅហើយ មួយសន្ទុះក្រោយ ក៏ត្រឡប់មកវិញ ទារលុយរាប់ម្ដងទៀត ខណៈកូនបំណុលដែលជាជាង កោរោមមុខ កោឱ្យភ្ញៀវ មិនទាន់ហើយផងនោះ ហើយ ភ្ញៀវដែលគេស្គាល់ថា ជាជំទាវព្រឹម ក៏ប្រាប់ បន្ថែមថា ចាំបន្ដិចទៅជិតរួចហើយ ស្រាប់តែ អ្នករាប់លុយធ្វើការ ឡូឡា ថា ឱ្យកូនបំណុល ខ្លួនថា ពេលខ្ចីលុយលឿនណាស់ ពេលមក យកយឺត ហើយក៏ឡូឡាធ្វើឱ្យជំទាវព្រឹមធុញ ក៏ស្រែកសួរថា លុយរាប់ប៉ុន្មាន? ក្រោយដឹង ថា ចំនួន២ម៉ឺនរៀល ក៏បានស្រែកប្រាប់ទៅ អ្នករាប់លុយថា បើប្រញាប់បើកកាបូបខ្ញុំ យកទៅ២ម៉ឺនរៀលនោះ… គ្រាន់តែចាំបន្ដិច ក៏មិនបានដែរ ។ សំដីខាងលើនេះ បានធ្វើឱ្យ អ្នករាប់លុយខឹង ក៏ស្ទុះចូលទៅចាប់បោច សក់ជំទាវព្រឹមវាយបោកផ្ទប់ទៅនឹងជញ្ជាំង ហើយខ្វាចក្រញ៉ៅមុខ ធ្វើឱ្យមានការភ្ញាក់ ផ្អើលពេញផ្សារ ស្របពេលដែលនគរបាល ប្រចាំការនៅទីនោះទៅដល់ចូលអន្ដរាគមន៍ ឃាត់ខ្លួនយកទៅសួរនាំតែម្ដងទៅ ។
ខណៈដែលសមត្ថកិច្ចឃាត់ខ្លួន ក្រោយពី ដឹងថា ជនរងគ្រោះដែលខ្លួនវាយ មានឋានៈ ជាជំទាវ និងត្រូវជាសាច់ញាតិរបស់មន្ដ្រីជាន់ ខ្ពស់ទៀតនោះ ស្រាប់តែជន បង្កជាអ្នករាប់ លុយ ចាប់ផ្ដើមទម្លាក់កន្ទុយលុនតួសុំសម្រប សម្រួល រួចហើយសុំបង់ជំងឺចិត្ដរហូតដល់ ១៥០០ដុល្លារឯណោះ ដើម្បីបញ្ចប់រឿង ។ ប៉ុន្ដែភាគីរងគ្រោះ មិនបានសុខចិត្ដនោះទេ ព្រោះទង្វើរបស់ភាគីបង្ក ហាក់ដូចជាមិន ទំនង គ្រាន់តែរឿងតូចតាច ហ៊ានស្ទុះមក វាយតប់គេតាមចិត្ដ រួចហើយជំទាវព្រឹម ក៏ បានស្នើឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅតុលាការ អនុវត្ដតាមច្បាប់ ដើម្បីទុកជា មេរៀនដល់អ្នកដទៃ កុំឱ្យយកគំរូតាមគ្រាន់ តែរឿងតូចតាច ដែលមិនសមទំនងនឹងកើត ជារឿងសោះ ក៏គេបង្កទៅជារឿងរហូតដល់ បង្កជារបួសស្នាមបានដែរ ៕