ស្ត្រីម្នាក់ ស្លាប់យ៉ាង អាណោចអាធម ក្នុងគ្រោះថ្នាក់ចរាចរ នៅក្រុងសួង

3/21/2014 0 Comments A+ a-


die on rooផ្តល់សិទ្ទិដោយ៖dap-news.com
កំពង់ចាម ៖ រថយន្តដឹកអ្នកដំណើរ មួយគ្រឿង បានបុកផ្តាច់ជីវិត ស្ត្រីម្នាក់ ស្លាប់យ៉ាង អាណោចអាធម កាលពីវេលាម៉ោង១០ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅលើផ្លូវជាតិ លេខ៧ ស្ថិតក្នុងភូមិជើងឡង សង្កាត់-ក្រុងសួង ខេត្តកំពង់ចាម ។
តាមមន្ត្រី នគរបាលចរាចរ ក្រុងសួង បានឲ្យដឹងថា  ស្ត្រីរងគ្រោះ មានឈ្មោះ យ៉ាលីន អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្តព្រៃវែង ។
ប្រភពដដែលបានឲ្យ ដឹងទៀតថា មុនពេលកើតហេតុ គេឃើញស្ត្រី រងគ្រោះ បានជិះ ម៉ូតូម៉ាកវ៉េវ លើផ្លូវជាតិលេខ៧ ក្នុងទិសដៅ ពីកើតទៅលិច ខណៈនោះ មានរថយន្ត ដឹកអ្នកដំណើរ មួយគ្រឿង ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2W-1506  កំពុងបើកបរ ច្រាស់ទិសគ្នា លុះមកដល់ ចំណុចកើតហេតុ រថយន្តសាំយ៉ុង បានបើកជែង រថយន្តមួយគ្រឿងទៀត ខាងមុខ ក៏ជ្រុលទៅបុក ម៉ូតូស្ត្រីរងគ្រោះយ៉ាងពេញ ទំហឹង បណ្តាលឲ្យស្ត្រី បើកម៉ូតូដួលបោកក្បាល ទៅនិងថ្នល់ស្លាប់ ភ្លាមៗ នៅកន្លែង កើតហេតុតែម្តង។ ដោយឡែក អ្នកបើកបរ រថយន្តបានរត់គេចខ្លួន បន្ទាប់ពីហេតុការណ៍។
មន្ត្រីនគរបាល ដដែល បានឲ្យដឹងទៀតថា សពស្ត្រីរងគ្រោះ រហូតមកដល់ ម៉ោង២រសៀល ថ្ងៃទី២១ ខែមីនា នេះ ខាងសាច់ញាតិ មិនទាន់មកទទួលយក ទៅស្រុកកំណើតនោះទេ ហើយសពត្រូវតំកល់ទុក នៅទីវត្តអារាម វិហ៊ាទន្ទឹម ក្រុងសួង។ ចំណែក ឯរថយន្តបង្ក និងម៉ូតូ សមត្ថកិច្ច បានរក្សាទុកនៅ អធិការដ្ឋាន នគរបាលក្រុង សួង ដើម្បីចងក្រង សំណុំរឿងទៅតាមនិតិវិធី៕