អូស្ត្រាលី៖ បំណែកដែល ផ្កាយរណបមើលឃើញនោះ អាចមិនមែន ជារបស់ យន្តហោះបាត់ខ្លួន
ស៊ីអិនអិន៖ លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី តូនី អាប់បុត បាននិយាយ នៅថ្ងៃសុក្រ ទី២១ ខែ មីនា ឆ្នាំ២០១៤ នេះដោយ លោកសូមសន្យា ទៅកាន់ក្រុមគ្រួសារ និង មិត្តភក្តិរបស់មនុស្ស ទាំងអស់ដែលបាន បាត់ខ្លួនទៅតាមយន្តហោះ ម៉ាឡេស៊ី ប៊ូអ៊ីង 777 ថានឹងព្យាយាម ដោះស្រាយ ភាពមិនប្រក្រតីជុំជិត ចំពោះអ្វីដែល បានកើតមានឡើង ទៅលើយន្តហោះនោះ។
ទោះបីជាយ៉ាងណា ក៏ដោយលោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វត្ថុចំនួនពីរដែលត្រូវបាន ចាប់យករូបភាពដោយ ប្រព័ន្ធផ្កាយរណបស្ថិត នៅភាគខាងត្បូងដាច់ឆ្ងាយ របស់ដែនសមុទ្រ ឥណ្ឌា ដែលពេលនេះ ទាំងយន្តហោះ និង នាវាចម្បាំងកំពុងសំដៅ ទៅរុករកនោះ អាចមិនមែន (កុំអោយសង្ឃឹមទៅលើបំណែកនោះ) ជាបំណែករបស់យន្ត ហោះម៉ាឡេស៊ី កំពុងបាត់ខ្លួននោះ ក៏ថាបានដែរ។
លោក អាប់បុត បានថ្លែងក្នុងពេលកំពុង បំពេញទស្សនកិច្ច នៅជិតខាង គឺ ផាភួ ញូគីនៀ ថា “វាអាចគ្រាន់តែជា ឃ្លាំងស្តុកទំនិញ ដែលធ្លាក់ពីលើនាវា។ យើងមិនទាន់ អាចដឹងនោះទេ។” រហូតមកដល់ពេលនេះ ប្រតិបត្តិរុករកនៅតំបន់នោះ នៅតែបន្តនៅឡើយ បើទោះបីជាសេចក្តីរាយការណ៍ បានឲ្យដឹងថា អាកាសធាតុក្នុងតំបន់ មិនអំណោយផល យ៉ាងណាក៏ដោយ៕